Day: June 13, 2025
តើបារាំងអាចជាតួអង្គសំខាន់ក្នុងការដោះស្រាយជម្លោះព្រំដែនដ៏រ៉ាំរ៉ៃរវាងកម្ពុជា និងថៃឬយ៉ាងណា?
ស្របពេលរាជរដ្ឋាភិបាលកម្ពុជាបង្កើតក្រុមការងាររៀបចំឯកសារពាក់ព័ន្ធបញ្ហាតំបន់មុំបី ប្រាសាទតាម៉នធំ ប្រាសាទតាម៉នតូច និងប្រាសាទតាក្របី ដើម្បីប្តឹងទៅតុលារការយុត្តិធម៌អន្តរជាតិ បារាំងដែលធ្លាប់ដាក់អាណានិគមលើកម្ពុជាបានសន្យាជួយសម្របសម្រួលផ្តល់ជាឯកសារដល់ភាគីកម្ពុជា និងថៃ ដើម្បីដោះស្រាយជម្លោះព្រំដែនក្នុងករណីចាំបាច់ណាមួយ។ ការលូកដៃសន្យាជួយពីសំណាក់ប្រទេសបារាំងនេះបានធ្វើឱ្យអ្នកជំនាញជឿជាក់ថា បញ្ហាជម្លោះខ្សែបន្ទាត់ព្រំដែនដ៏រ៉ាំរ៉ៃរវាងកម្ពុជាជាមួយថៃនឹងអាចដោះស្រាយបាន ព្រោះបារាំងជាតួអង្គដ៏សំខាន់មួយ ដែលមានឯកសារសំខាន់ៗជាច្រើនដូចជាឯកសារប្រវត្តិសាស្រ្តពាក់ព័ន្ធនឹងព្រំដែនកម្ពុជាជាមួយថៃជាដើម។ លោកបណ្ឌិត ប៉ា ចាន់រឿន អ្នកជំនាញផ្នែកទស្សនវិជ្ជា អប់រំ និងជាប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាបានចាត់ទុកការបង្ហាញចេតនាចង់ជួយសម្របសម្រួលដោះស្រាយវិវាទព្រំដែនរវាងកម្ពុជានិងថៃរបស់ប្រធានាធិបតីបារាំងលោក អេម៉ាញូអែល ម៉ាក្រុង ជាដំណឹងល្អមួយដោយសារបារាំងជាតួអង្គមួយសំខាន់ក្នុងប្រវិត្តសាស្រ្ត នៃការកំណត់ព្រំដែនកម្ពុជា...