Day: July 17, 2025
ទស្សនៈ៖ ច្បាប់ដកសញ្ជាតិ «ទប់ស្កាត់កុំឲ្យមានជនក្បត់ជាតិណាមួយកើតឡើង»!
ការធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិទៅលើជនទាំងឡាយណាដែលក្បត់នឹងប្រយោជន៍ជាតិខ្មែរ គឺជាការពង្រឹងប្រព័ន្ធច្បាប់នៅកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត បន្ថែមលើការធានានូវសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម ម៉្យាងទៀត គឺជាការបន្សុទ្ធខ្មែរអ្នកស្នេហាជាតិពិតប្រាកដ ដើម្បីរួមគ្នាកសាង អភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនរុងរឿង។ តាមរយៈច្បាប់ថ្មី ក្រោយពីធ្វើវិសោធនកម្មរួចរាល់ និងអនុម័តឱ្យប្រើប្រាស់ ក៏នឹងលាតត្រដាងឱ្យឃើញច្បាស់នូវមុខមាត់ពិតប្រាកដរបស់ជនក្បត់ជាតិមួយចំនួនដែលជ្រកកោន ពួនបន្លំធ្វើជាក្រុមវីរបុរស-វីរនារីជើងឯកស្នេហាជាតិ ខណៈដែលពួកគេ នាំគ្នារត់ចោលស្រុកពីព្រោះតែប្រព្រឹត្តបទល្មើសក្នុងសំណុំរឿងធ្ងន់ធ្ងរជាច្រើនករណី។ ច្បាប់នេះ គឺជាវិធានដ៏ចាំបាច់សម្រាប់បង្ការនិងទប់ស្កាត់ទុកជាមុនផងដែរ ដើម្បីកុំឲ្យមានជនក្បត់ជាតិណាមួយកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ខណៈដែលមានក្រុមជ្រុលនិយមមួយចំនួនមានជាតិសាសន៍ដើមជាខ្មែរសោះ តែរត់ទៅរស់នៅឯបរទេស និងមានសញ្ជាតិផ្សេងៗទៀត ហើយពួកគេបែរជាយកទីតាំងនៅក្រៅប្រទេសទាំងនោះ ធ្វើជាទីកន្លែងបង្អែក ដើម្បីបង្កចលាចល...