វិភាគអន្តរជាតិ៖ តើលោក ដូណាល់ ត្រាំ អាចបំភ័យឱ្យឥណ្ឌាឈប់ទិញប្រេងពីរុស្ស៉ី ឬ?

ការសម្លុតគំរាមរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងការដាក់ទណ្ឌកម្មលើឥណ្ឌា សម្រាប់ការបន្តទិញប្រេង និងអាវុធពីរុស្ស៉ី បានបង្កើនហានិភ័យសេដ្ឋកិច្ច ចំពោះប្រទេសក្នុងតំបន់អាស៊ីខាងត្បូងមួយនេះ និងកំពុងធ្វើតេស្ដលើទំនាក់ទំនងយូរអង្វែងរប​ស់ឥណ្ឌាជាមួយទីក្រុងមូស្គូ។ លោក ត្រាំ កាលពីថ្ងៃទី៣០ ខែកក្កដា បាននិយាយថារូបលោកនឹងយក ពន្ធគយ ២៥ភាគរយលើទំនិញនាំចូលពីឥណ្ឌា ហើយគំរាមថានឹងដាក់ទណ្ឌកម្មបន្ថែមប្រសិនបើទីក្រុងញូវដែលីមិនបញ្ឈប់ការទិញប្រេង និងអាវុធពីរុស្ស៉ីទេនោះ។ ការគំរាមរបស់លោក ត្រាំ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីរូបលោកកាត់បន្ថយឱសានវាទមកនៅត្រឹម១០ថ្ងៃ ដើម្បីឱ្យរុស្ស៉ីយល់ព្រមទទួលយកបទឈប់បាញ់ជាមួយអ៊ុយក្រែន។ វ៉ាស៊ីនតោន និងប្រទេសជាដៃគូ...