Fresh Exclusive៖ អំណាចសាមគ្គីជាតិ គឺជាគន្លឹះឈ្នះនៃសង្គ្រាមការទូត៖ កុំឲ្យព័ត៌មានបំពុលរបស់ក្រុមជ្រុលនិយមបំបែកជាតិខ្មែរ

ក្នុងពេលដែលកម្ពុជា កំពុងបង្កើនសមត្ថភាពការទូតទ្វេដង និងទទួលបានការគាំទ្រពីប្រទេសមហាអំណាច និងអង្គការអន្តរជាតិ ពលរដ្ឋខ្មែរត្រូវបង្កើនការរួមចំណែកថែរក្សាសាមគ្គីភាពជាតិ ដោយមិនជឿលើព័ត៌មានញុះញង់ និងការបំពុលអារម្មណ៍សង្គមពីក្រុមជ្រុលនិយមក្រៅប្រទេសឡើយ។ ឯកភាពជាតិ និងស្មារតីស្នេហាជាតិ គឺជាឧបករណ៍សំខាន់បំផុតក្នុងការការពារអធិបតេយ្យភាព និងសន្តិភាពរបស់កម្ពុជា។ Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖ នៅក្នុងពេលដែលកម្ពុជាកំពុងទទួលបានជោគជ័យយ៉ាងសំខាន់លើឆាកនយោបាយការទូត ដោយសារតែកិច្ចខិតខំប្រឹងប្រែងទ្វេដងរបស់រាជរដ្ឋាភិបាល ដើម្បីទប់ទល់នឹងទង្វើឈ្លានពានរបស់ថៃ, ក្រុមជ្រុលនិយមខ្មែរនៅក្រៅប្រទេសវិញ កំពុងប្រើវិធីសាស្ត្រព័ត៌មានញុះញង់ដើម្បីបំបែកបំបាក់ភាពសាមគ្គីរបស់ប្រជាជនខ្មែរ។ ព័ត៌មានមិនពិតទាំងនេះ នឹងក្លាយជាអាវុធមុតស្រួច បង្កគ្រោះថ្នាក់ដល់ឯកភាពជាតិ និងស្មារតីស្នេហាបូរណភាពទឹកដីរបស់ប្រជាជាតិខ្មែរ ប្រសិនបើខ្មែរមិនរួមគ្នាក្នុងការទប់ស្កាត់នូវព័ត៌មានបំពុលរបស់ពួកគេទាំងនោះទេ។...