កម្ពុជាជ្រើសរើស ជំហរការពារសន្តិភាព រក្សាភាពថ្លៃថ្នូរលើឆាកអន្តរជាតិ

តម្លៃនៃសន្តិភាពនៅក្នុងសង្គមគឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់ការរីកចម្រើន និងការវិឌ្ឍទៅមុខជានិរន្ត។ នៅក្នុងសង្គមមួយ ការបែកបាក់ ការប្រេះឆារ វាតែងតែនាំការឈឺចាប់ ភាពអសន្តិសុខ ភាពវឹកវរ បាត់បង់ឱកាស និង ខាតបង់នូវធនធាននៃការអភិវឌ្ឍន៍ជាច្រើន។ “ ខ្ញុំស្រលាញ់សន្តិភាព ខ្ញុំចង់បានសន្តិភាព ខ្ញុំអត់ចង់បានសង្គ្រាមដូចប្រទេសដទៃទេ។ សន្តិភាព គឺសំខាន់ណាស់ បើអត់មានសន្តិភាពយើងមិនអាចដើរហើរមកធ្វើការទៅនេះទៅនោះបានទេ។ សន្តិភាព មានតម្លៃកាត់ថ្លៃមហាសាលគ្មានអ្វីដែលអាចកាត់ថ្លៃបានទេ បើគ្មានសន្តិភាពគឺគ្មានការអភវឌ្ឍអ្វីទាំងអស់” ។ នេះបើយោងតាម ការដកស្រង់សម្តីប្រជាពលរដ្ឋ...