តម្លៃនៃសន្តិភាពនៅក្នុងសង្គមគឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់ការរីកចម្រើន និងការវិឌ្ឍទៅមុខជានិរន្ត។ នៅក្នុងសង្គមមួយ ការបែកបាក់ ការប្រេះឆារ វាតែងតែនាំការឈឺចាប់ ភាពអសន្តិសុខ ភាពវឹកវរ បាត់បង់ឱកាស និង ខាតបង់នូវធនធាននៃការអភិវឌ្ឍន៍ជាច្រើន។
“ ខ្ញុំស្រលាញ់សន្តិភាព ខ្ញុំចង់បានសន្តិភាព ខ្ញុំអត់ចង់បានសង្គ្រាមដូចប្រទេសដទៃទេ។ សន្តិភាព គឺសំខាន់ណាស់ បើអត់មានសន្តិភាពយើងមិនអាចដើរហើរមកធ្វើការទៅនេះទៅនោះបានទេ។ សន្តិភាព មានតម្លៃកាត់ថ្លៃមហាសាលគ្មានអ្វីដែលអាចកាត់ថ្លៃបានទេ បើគ្មានសន្តិភាពគឺគ្មានការអភវឌ្ឍអ្វីទាំងអស់” ។ នេះបើយោងតាម ការដកស្រង់សម្តីប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ និង ខេត្តកណ្តាល ដែលចុះផ្សាយដោយ ទំព័រសារព័ត៍មានកម្ពុជាថ្មី។
នៅថ្ងៃទី ២៤ ខែកក្កដា ជម្លោះព្រំដែនរវាង កម្ពុជា និងថៃបានផ្ទុះឡើង នៅឯប្រាសាទតាមាន់ធំ ហើយ ការប្រយុទ្ធគ្នានេះ បានបង្កអោយមានការស្លាប់ជនស៊ីវិលជាច្រើន ការភៀសខ្លួន ការចាប់ជាចំណាប់ខ្មាំងពីភាគីថៃ និង បូករួមទាំងការខូចខាត ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ជាពិសេសគឺការខូចខាតទៅលើប្រាសាទបូរាណ ដែលសំណង់ថ្មបូរាណគឺមិនអាចមានអ្វីមកជំនួសមកវិញបានឡើយ។
ប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅតាមបន្ទាត់ព្រំដែននៃតំបន់ជម្លោះបាន ភៀសខ្លួនចេញ កុមារខាតបង់លែងការសិក្សារ អាជីវករ បោះបង់តូបរកស៊ីរបស់ខ្លួន ជីវិត និងជីវភាពពលរដ្ឋជាច្រើនរងទុក្ខលំបាក ដោយសារតែ សង្រ្គាម បៀមនូវការស្អប់ខ្ពើម ការលោភលន់ មហិច្ឆិតាឈ្លានពាន និង ការប្រមាថ យ៉ាងខ្លាំងមកលើកម្ពុជា។
បើទោះជាស្ថិតក្នុងស្ថានភាពមួយដ៏លំបាក ថ្នាក់ដឹកនាំកម្ពុជាបានខ្នះខ្នែង ខិតខំស្វែងរក ដំណណោះស្រាយពហុភាគី ពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេសមហាអំនាចពិភពលោក គឺសហរដ្ឋអាមេរិក។
ដោយសារ ការជួយជ្រុំជ្រែងពីប្រធានាធិបតី ដូណាល់ត្រាំ ដែលបានជួយបណ្តាប្រទេសមួយចំនួនបញ្ចប់សង្រ្គាម តាមរយះការទូតពាណិជ្ជកម្ម សហរដ្ឋអាមេរិក បានអន្តរាគមន៍ និងជម្រុញអោយកើតឡើងនូវបទឈប់បាញ់គ្នារវាងកម្ពុជា និង ថៃ។
ទាំងថ្នាក់ដឹកនាំ និង ប្រជាជនកម្ពុជាគាំទ្រ និង សាទរនូវសមិទ្ធិផលផ្សះផ្សាររក្សាសុខសន្តិភាព ហើយក្នុងនោះ ប្រមុខដឹកនាំកម្ពុជា ក៏បាន ចេញលិខិតកោតសរសើរ និង តែងតាំងលោកប្រធានាធិបតីដូណាល់ត្រាំ ជាអរិយក្សបុគ្គលនៃស្ពានសុន្តិភាព ណូប៊ែល សាកល។
ជាការឆ្លើយតប លោកប្រធានាធិបតីបាន សរសរលិខិតមកកាន់ថ្នាក់ដឹកនាំកម្ពុជា។ បើយោងតាម លោកបណ្ឌិត យង់ ពៅ ដែលជាអគ្គរដ្ឋលេខាធិការនៅរាជ្យសភាបណ្ឌិតកម្ពុជា បានសង្ខេបចំណុចសំខាន់ៗប្រាំ ចេញពីលិខិតដែលថ្នាក់ដឹកនាំសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើទៅ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលថ្ងៃទី ២០ សីហា ២០២៥ ដូចតទៅ៖
ទី១. មានការប្តេជ្ញាចិត្តខ្លាំងរវាងលោក ត្រាំ និងសម្ដេចហ៊ុន ម៉ាណែត រួមទាំងរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាចំពោះសន្តិភាព ដែលជាគ្រឹះដ៏រឹងមាំសម្រាប់សង្គម សុខុមាលភាព និងសន្តិសុខតំបន់។ ទី២. ការទទួលស្គាល់ប្រវត្តិសាស្រ្តវប្បធម៌យូរអង្វែង និងសេចក្ដីប្រាថ្នាសន្តិភាពរបស់កម្ពុជា ដែលបានទទួលការគោរពពីលោក ត្រាំ ជាមេដឹកនាំខ្លាំងផ្តល់តម្លៃលើជីវិតមនុស្ស និងសុខសន្តិភាព។ ៣. ការជំនួយរបស់សហរដ្ឋអាមេរិកដឹកនាំឱ្យមានបទឈប់បាញ់នៅថ្ងៃទី ២៨ កក្កដា ២០២៥ បន្ទាប់ពីសង្គ្រាមខ្លាំងរយៈ ៥ ថ្ងៃ ដោយរួមចំណែកធំក្នុងការសម្រេចនូវសន្តិភាព។ ទី៤. កម្ពុជាបន្តរងការប្រមាថពីថៃ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់ការអត់ធ្មត់ ការទូត និងគោរពច្បាប់អន្តរជាតិ ដើម្បីធ្វើឱ្យមានស្ថេរភាព និងសន្តិភាព និងទី៥. បញ្ហាព្រំដែនមានការគាំទ្រផ្នែកច្បាប់អន្តរជាតិ (សន្ធិសញ្ញាបារាំង ១៩០៤ និង ១៩០៧) ប៉ុន្តែការដោះស្រាយពឹងផ្អែកលើការស្ម័គ្រចិត្តពីអ្នកនយោបាយថៃ។ ការប្រើប្រាស់អាវុធលើសកម្រិតរបស់ថៃបង្កឲ្យតំបន់មានការរង្គួសរង្គើរសុខសន្តិភាពក្នុងតំបន់អាស៊ាន និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់ពិភពលោក។
ជំហរ និង យន្តការពហុភាគីរបស់កម្ពុជាពិតជាឆ្លុះបង្ហាញ ភាពដឹកនាំដ៏មានភាពវៃឆ្លាត និង សេចក្តីថ្លៃថ្នូររបស់ប្រមុខដឹកនាំកម្ពុជា។ លើសពីនេះទៅទៀត កម្ពុជាក៏អាចឈានទៅចាប់ឱកាសជាប្រយោជន៍សេដ្ឋកិច្ច រវាងកម្ពុជានិងសហរដ្ឋអាមេរិក តាមរយះស្ពាននៃសន្តិភាព និងសេចក្តីថ្លៃថ្នូរ។
កម្ពុជាមានគម្រោង ទិញយន្តហោះប៉ូអីង ធំៗមួយចំនួនពីអាមេរិក ក្នុងគោលបំណងពង្រឹងសម្ព័ន្ធមិត្តសេដ្ឋកិចច្ចទ្វេភាគី។ កម្ពុជាក៏ប្រកាស ពន្ធ ០% លើទំនិញមកពីសហរដ្ឋអាមេរិកនាំចូលមកប្រទេសកម្ពុជា។ ទំនាក់ទំនងពាណិជ្ជកម្មជាមួយអាមេរិកគឺជាឱកាសដ៏សំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា។ ប្រយោជន៍សេដ្ឋកិច្ចនឹងកើតឡើង នៅពេលកម្រិតពន្ធ០% ត្រូវបានអនុវត្តទៅលើ ជាពិសេស ផលិតផលប្រេងឥន្ធនះ របស់សហរដ្ឋអាមេរិក។
អ្វីៗរក្សាបានលុះត្រាតែ តម្លៃស្នូលសន្តិភាពត្រូវបានគោរព និងត្រូវបានអោយតម្លៃ។ ជាអាទ៍ ថ្នាក់ដឹកនាំកម្ពុជាបានជ្រើសរើសដើរលើផ្លូវនៃសេចក្តីថ្នៃថ្នូរ ការអត់ធ្មត់រក្សាចំណងផ្សះផ្សារ ទុកអោយអន្តរជាតិដោះតាមលទ្ធភាពការទូត។ ផ្ទុយពីជំហរកម្ពុជា ប្រទេសថៃ ហាក់សម្ញែង ធ្វេសប្រហែស រំលេចឥរិយាបទប្រមាថខ្វះសេចក្តីថ្លៃថ្នូរ។
វឌ្ឍនៈសិរីវង្ស គ្រូបង្រៀនភាសាអង់គ្លេស និងជាអ្នកសារព័ត៌មានឯករាជ្យនៃ IPN,CEN,និង the other truth
ទស្សនៈ ដែល បាន លើកឡើង ក្នុង អត្ថបទ នេះ គឺ ជា ទស្សនៈ របស់ អ្នក និពន្ធ ផ្ទាល់។