Day: September 7, 2025
សារព័ត៌មានThe Sunday Guardian ៖ «គណបក្សប្រឆាំង និងអ្នកជាតិនិយមថៃ មានជាប់ពាក់ព័ន្ធនៅក្នុងផែនការប្រឆាំងនឹងនាយករដ្ឋមន្ត្រីកម្ពុជា»
តាយរយៈអត្ថបទចុះផ្សាយលើគេហទំព័រ The Sunday Guardian ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ចេញនូវការបែកធ្លាយអនាមិក ដោយចោទប្រកាន់មេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជាដែលកំពុងនិរទេសខ្លួនថា បានរៀបចំផែនការ បង្កភាពចលាចល នៅតាមព្រំដែនជាមួយប្រទេសថៃ» អត្ថបទបានឱ្យដឹងថា ឯកសារផ្ទៃក្នុងដែលត្រូវបានចែករំលែកដោយអនាមិកជាមួយ The Sunday Guardian ក្នុងរយៈពេលមួយខែកន្លងមកនេះ បានអះអាងថា «ឥស្សរជនប្រឆាំងកម្ពុជាដែលកំពុងនិរទេសខ្លួនបានសម្របសម្រួលជាមួយចលនាជាតិនិយម «អាវលឿង» របស់ថៃដើម្បីបង្កអស្ថិរភាពដល់រដ្ឋាភិបាលកម្ពុជា»។ ឯកសារមានដូចជាអ៊ីមែលចុះថ្ងៃទី១៥ខែមិថុនា...