Day: September 15, 2025
ក្រុមប្រឆាំងក្រៅស្រុកនៅតែចង់រុញឱ្យមានបដិវត្ដន៍ពណ៌នៅកម្ពុជា តែមិនអាចទៅរួចព្រោះជាល្បិចចាស់
ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ បានធ្វើឱ្យប្រជាជនកម្ពុជាកើតទុក្ខមិនសុខចិត្ដ ដ្បិតរងការប្រមាថគ្រប់បែបយ៉ាងពីសំណាក់ភាគីថៃ។ ក្រោយបទឈប់បាញ់បានចូលជាធរមានកាលពីម៉ោង១២យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជាបានអនុវត្ដយ៉ាងខ្ជាប់នូវបទឈប់បាញ់នេះ ប៉ុន្ដែទាហានថៃបានបំពានម្ដងហើយម្ដងទៀត រហូតដល់ចូលរាយលួសបន្លាលើទឹកដីកម្ពុជា និងធ្វើសកម្មភាពបំពាននានា ធ្វើឱ្យប្រជាពលរដ្ឋ អ្នកនយោបាយក្នុងស្រុកគ្រប់និន្នាការរួមគ្នាជាធ្លុងមួយប្រឆាំងសត្រូវឈ្លានពានប្រទេសជាតិ។ ប៉ុន្ដែសម្រាប់ក្រុមអ្នកនយោបាយជ្រុលនិយមប្រឆាំងកម្ពុជាដែលស្ថិតនៅក្រៅប្រទេស ហាក់ដើរផ្ទុយពីប្រជាពលរដ្ឋនិងអ្នកនយោបាយប្រឆាំងក្នុងស្រុក។ ពលរដ្ឋនិងអ្នកនយោបាយក្នុងស្រុកថ្កោលទោសទាហានថៃ ប៉ុន្ដែមេដឹកនាំចលនាប្រឆាំងក្រៅប្រទេស គឺទណ្ឌិត សម រង្ស៊ី បែរជាកោតរសរសើរទាហានថៃ ថាបានបាញ់មកកម្ពុជាចំគោលដៅល្អ ហើយបន្ទោសទាហានកម្ពុជាថាបាញ់មិនចំគោលដៅ ធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋថៃទៅវិញ។...