Day: October 9, 2025
វិភាគអន្តរជាតិ៖ តើលោក ដូណាល់ ត្រាំ សម្រេចបានផែនការហ្កាហ្សារបស់លោកដោយរបៀបណា?
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធ ទី៨ ខែតុលា បានប្រកាសថាអ៉ីស្រាអែល និងក្រុមហាម៉ាសបានឈានដល់កិច្ចព្រមព្រៀងដំណាក់កាលទី១ នៃផែនការសន្តិភាពរបស់លោក ដែលនឹងបើកផ្លូវឆ្ពោះទៅរកការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលទាំងអស់។ នេះអាចនិយាយបានថាភាពរីកចម្រើនមួយយ៉ាងធំសម្រាប់លោក ត្រាំ ដែលបានចាត់ទុកខ្លួនឯងជា «ប្រធានាធិបតីនៃសន្តិភាព» ខណៈកំពុង ខ្នះខ្នែងចង់ឈ្នះជ័យលាភីពានរង្វាន់ណូបែលសន្តិភាព។ នៅឯកិច្ចប្រជុំមួយនៅសេតវិមានកាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានងើបចេញពីកន្លែងអង្គុយដើរទៅខ្សឹបប្រាប់លោក ត្រាំ...