Day: October 15, 2025
សម្តេចព្រះនរោត្តម សីហនុ៖ ព្រះមហាក្សត្រ ដែលពិភពលោកនៅតែចងចាំ
នៅពេលដែលពិភពលោក កំពុងស្វែងរកគំរូដឹកនាំរបស់បុគ្គលដ៏ឆ្នើម ដែលបានទុកស្នាដៃជាប្រវត្តិសាស្ត្រ, សម្តេចព្រះនរោត្តម សីហនុ បានក្លាយជាគំរូដ៏លេចធ្លោមួយ ដែលគួរឲ្យកោតគោរព និងរៀនសូត្រតាម។ ទោះបីព្រះអង្គបានសោយសុខក្នុងព្រះរាជសុគតិភពក៏ដោយ ក៏ព្រះរាជសកម្មភាព ដែលបានបន្សល់ទុកនៅតែបញ្ចេញពន្លឺរះ ឆ្លុះបញ្ចាំងជាមេរៀនដ៏អស្ចារ្យសម្រាប់ពិភពលោក និងជាប្រភពនៃសេចក្ដីស្រឡាញ់សន្តិភាពរបស់ប្រជាជនខ្មែរជានិច្ច។ Fresh Exclusive មានអត្ថបទស៊ីជម្រៅជុំវិញបញ្ហានេះ៖ នៅរៀងរាល់ថ្ងៃទី១៥ ខែតុលា ប្រជាជនកម្ពុជា និងប្រជាជាតិមិត្តភក្តិទូទាំងពិភពលោក តែងចំណាយពេលដ៏មានអត្ថន័យសំខាន់ ដើម្បីរំលឹកនិងថ្លែងផ្តល់ព្រះកិត្ដិយសដល់អតីតព្រះមហាក្សត្រដ៏អស្ចារ្យមួយព្រះអង្គ ដែលព្រះកិត្តិនាមនៅតែបញ្ចេញពន្លឺរះជានិច្ច ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ...