កិច្ចប្រជុំកំពូលជាផ្លូវការរវាងចិននិងអាមេរិក ស្វែងរកការបញ្ចប់ភាពតានតឹងសង្គ្រាមពាណិជ្ជកម្ម

នាវេលាថ្ងៃនេះចំណាប់អារម្មណ៍គ្រប់គ្នាគឺទៅលើជំនួបរវាងកំពូលមេដឹកនាំរបស់មហាយក្សទាំងពីរគឺលោកតាត្រាំជាទីស្នេហារបស់អាម៉េរិក និងលោកប្រធានស៊ីដ៏ស្រស់សង្ហាររបស់ចិននៅឯកិច្ចប្រជុំកំពូល APEC ប្រទេសកូរ៉េខាងត្បូង។ កិច្ចប្រជុំនេះនឹងកាត់បន្ថយភាពតានតឹងក្នុងសង្គ្រាមពាណិជ្ជកម្ម ជាពិសេសទាក់ទងនឹងការគំរាមកំហែងរបស់លោកតាត្រាំក្នុងការដំឡើងពន្ធ ១០០% លើទំនិញរបស់ចិនមានសុពលភាពចាប់ពីថ្ងៃទី០១ ខែវិច្ឆិកានេះតទៅ ជាការតបតនឹងវិធានការរឹតបន្តឹងការនាំចេញរ៉ែកម្រ (rare earth exports) របស់ប្រទេសចិន ជាពិសេសទៅកាន់អាម៉េរិក។ បណ្តាពាណិជ្ជករ និងអ្នកពាក់ព័ន្ធទាំងឡាយរបស់មហាយក្សទាំងពីរបង្ហាញពីសញ្ញាសុទិដ្ឋិនិយម ហើយរំពឹងថាអាចនឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏មានសក្តានុពលមួយ។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគជឿថា ជំនួបនេះទំនងជានឹងនាំមកនូវ បទឈប់បាញ់ពាណិជ្ជកម្ម ជាបណ្តោះអាសន្ន មួយប៉ុណ្ណោះ...