Month: November 2025
អត្ថបទវិភាគ : សេណារីយ៉ូរឿងគ្រាប់មីនគឺជាយុទ្ធសាស្ត្រ «តម្រិះជិះកឯង» របស់ភាគីថៃ
ម្តងហើយម្តងទៀត ភាគីថៃតែងតែយកប្រធានបទស្តីពីការដើរជាន់មីននៃទាហានរបស់ខ្លួនមកធ្វើជាលេស ក្នុងការចោទប្រកាន់កម្ពុជាថាបានដាក់មីនថ្មី។ គោលដៅសំខាន់បំផុតរបស់ភាគីថៃគឺបង្កើតលេស ដើម្បីបង្ខូចឈ្មោះកម្ពុជាលើឆាកអន្តរជាតិ ក្នុងគោលបំណងបង្វែរការចាប់អារម្មណ៍ពីការឈ្លានពានរបស់ខ្លួនមកលើអធិបតេយ្យភាពកម្ពុជា ក៏ដូចជាការបំពានមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់។ ប៉ុន្តែ ល្បិចរបស់ថៃប្រៀបដូចជាការជីករណ្តៅកប់ខ្លួនឯង ឬបើនិយាយតាមសុភាសិតខ្មែរវិញគឺ «តម្រិះជិះកឯង»។ ហេតុអ្វី? ពីព្រោះសកម្មភាពដដែលៗរបស់ថៃបាននិងកំពុងបង្ហាញឱ្យពិភពលោកឃើញយ៉ាងច្បាស់អំពីគោលដៅទុច្ចរិតរបស់ខ្លួនទៅវិញទេ។ ទី១៖ នរណាក៏ដឹងដែរថា កម្ពុជាគឺជាប្រទេសដែលធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិលជិត៣ទសវត្សរ៍ដោយក្នុងអំឡុងពេលនោះ គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះបានកប់យ៉ាងច្រើននៅក្នុងដី ពិសេសក្នុងតំបន់ដែលមានសង្គ្រាមផ្ទុះខ្លាំង ដូចជាតំបន់មួយចំនួនតាមបណ្តោយព្រំដែនកម្ពុជាថៃជាដើម ដែលជាទីតាំងធ្លាប់មានការប្រយុទ្ធគ្នាពីអតីតកាល។ ទី២៖ ក្រោយទទួលបានសុខសន្តិភាពតាមរយៈនយោបាយឈ្នះ-ឈ្នះនាចុងទសវត្សរ៍ទី ៩០ កម្ពុជាបានខិតខំយ៉ាងខ្លាំងក្នុងការដោះមីននិងគ្រាប់មិនទាន់ផ្ទុះដែលជាកាកសំណល់សង្គ្រាមចេញពីទឹកដីរបស់ខ្លួន...
តើកម្ពុជាត្រូវតែមានជម្រើសរវាងអាមេរិកនិងចិនឬទេ ដើម្បីធានាបាននូវភាពរឹងមាំរបស់ខ្លួន?
ពីថ្ងៃទី១៣ដល់១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានរយៈពេល៥ថ្ងៃ ព្រះមហាក្សត្រថៃ មហា វ៉ាជីរ៉ាឡុងកន (Maha Vajiralongkorn) បានបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន។ ដំណើរទស្សនកិច្ចនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទី១. ដោយសារវាជាដំណើរទស្សនកិច្ចដំបូងដោយមហាក្សត្រថៃក្នុងរយៈពេល៧៦ឆ្នាំ ចាប់តាំងពីបក្សកុម្មុយនីស្តចិន ឡើងកាន់អំណាចក្នុងឆ្នាំ១៩៤៩ ហើយអ្នកវិភាគជាច្រើនចាត់ទុកថា ជាសញ្ញាកើនឡើងនៃឥទ្ធិពលរបស់មហាយក្សចិនមកលើរាជាណាចក្រថៃ ខណៈថៃធ្លាប់តែជាមិត្ដស្និទ្ធស្នាលរបស់អាមេរិក។ ចំណុចចាប់អារម្មណ៍ទី២. ទស្សនកិច្ចនេះគឺធ្វើឡើងចន្លោះពេលថៃកំពុងមានជម្លោះព្រំដែនជាមួយកម្ពុជា ដែលគេក៏បានដឹងគ្រប់គ្នាថា កម្ពុជា-ចិនគឺជាមិត្ដដែកថែប។ ដូច្នេះ វាបានធ្វើឱ្យមានសំណួរចោទឡើងពីគោលបំណងនៅពីក្រោយព្រះរាជទស្សនកិច្ចនេះ។...
Why Trump won’t let Thailand keep tariff, border talks separate
The US president views the Thai-Cambodia ceasefire deal as a ‘diplomatic trophy’ and will use trade leverage to protect it, analysts say Thailand’s insistence...
Nikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
ស្របពេលភាពតានតឹងកម្ពុជា-ថៃ បានកើនឡើងសាជាថ្មីនិងនាយករដ្ឋមន្ត្រីថៃ អនុទីន ឆាន់វីរៈគុល កំពុងផ្គើនប្រមុខសេតវិមាន ដូណាល់ ត្រាំនោះ, សារព័ត៌មាន Nikkei Asia របស់ជប៉ុន បានចេញផ្សាយអត្ថបទមួយ ដោយដាក់ចំណងជើងថា៖ «សហរដ្ឋអាមេរិក មើលឃើញសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។ ខ្លឹមសារសំខាន់នៅក្នុងអត្ថបទដែលផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី១៣ខែវិច្ឆិកាឆ្នាំ២០២៥, Nikkei Asia សរសេរថា៖ ចាប់តាំងពីឡើងកាន់តំណែងមក សម្តេច...
Cambodia’s Record on Peace Cannot Be Undermined by Baseless Accusations
The Royal Government of Cambodia has always chosen dialogue over discord, and peace over provocation. Yet, the recent accusation by the Thai army —...
Lasting peace: The road ahead for Cambodia and Thailand
While making war is easy, building lasting peace is a far more complex and demanding long-term commitment and endeavour. Southeast Asia has enjoyed peace...
លោក Hok Nave ឆ្លើយសំណួររបស់ប្រជាពលរដ្ឋនៅតាមបណ្ដាញសង្គម
Hok Nave បានបង្ហោះសារមួយតាមរយៈបណ្តាញ Facebook ដើម្បីឆ្លើយសំណួររបស់បងប្អូនជាច្រើន ដែលបានសួរអំពីការព្រួយបារម្ភក្នុងការដកសព្វាវុធធុនធ្ងន់ និងការដោះមីនតាមតំបន់ព្រំដែន។ គាត់បាននិយាយថា សំណួរមួយដែលគេសួរញឹកញាប់គឺ៖ តើយើងអាចទុកចិត្តសៀមបានទេ? ហើយហេតុអ្វីបានជារាជរដ្ឋាភិបាលយើងយល់ព្រមលើការដកសព្វាវុធនោះ? Hok Nave ឆ្លើយថា សម្រាប់គាត់ផ្ទាល់ មិនអាចទុកចិត្តសៀមបានទេ។ ប៉ុន្តែក្នុងបរិបទនៃកិច្ចព្រមព្រៀងសន្តិភាព យើងអាចទុកចិត្តបានតាមរយៈប្រតិបត្តិការសមមូល គឺខ្មែរដក សៀមក៏ត្រូវតែដក ដោយមានការត្រួតពិនិត្យ និងអ្នកសង្កេតការណ៍អន្តរជាតិ ដើម្បីធានាថាទាំងពីរប្រទេសអនុវត្តតាមនីតិវិធីត្រឹមត្រូវ។ គាត់បានប្រាប់ថា...