បើគ្មានចំណារពីថ្នាក់លើ តើសពទាំង ៦ នៅបាត់ដំបង អាចស្វែងរកយុត្តិធម៌ឃើញទេ?

ថ្មីៗនេះ គេសង្កេតឃើញថា រាជរដ្ឋាភិបាលនីតិកាលថ្មីនេះ បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការធ្វើកំណែទម្រង់គ្រប់​ជ្រុងជ្រោយ ជាពិសេសការជំរុញឱ្យស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បំពេញមុខងាររបស់ខ្លួនឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពខ្ពស់។ ការខិតខំប្រឹងប្រែងនេះ ពិតជាទទួលបានការស្វាគមន៍ និងការសាទរយ៉ាងពេញទំហឹង​ពីសំណាក់​ប្រជាពលរដ្ឋគ្រប់​ស្រទាប់វណ្ណៈ។ សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលបានឆក់យកអាយុជីវិតមនុស្សដល់ទៅ ៦នាក់ មិនមែនត្រឹមតែជាសោកនាដកម្មនៅលើដងផ្លូវនោះទេ ប៉ុន្តែវាបានក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងដ៏ធំមួយទៅលើ «សុខភាពស្ថាប័ន» និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់នៅកម្ពុជា។ អ្វីដែលធ្វើឱ្យមហាជនតាមដានដោយយកចិត្តទុកដាក់បំផុតគឺអត្តសញ្ញាណជនបង្កឈ្មោះ ស៊ីវ...

ប្រឆាំងដើម្បីតែប្រឆាំង ឬដើម្បីជាតិ? ការស្លាប់នៃលំហកណ្តាលក្នុងនយោបាយកម្ពុជា

នៅលើទិដ្ឋភាពនយោបាយ និងសង្គមកម្ពុជាបច្ចុប្បន្ន វប្បធម៌នៃការលាបពណ៌ និងការសង្ស័យគ្នាទៅវិញទៅមក បាន​ចាក់​ឫសយ៉ាង​ជ្រៅ ដែលកំពុងក្លាយជាឧបសគ្គដ៏ធំមួយក្នុងការកសាងឯកភាពជាតិ។ ជារឿយៗ កាលណាមានបទល្មើស ឬព្រឹត្តិការណ៍សង្គមណាមួយកើតឡើង អ្នកនយោបាយប្រឆាំងតែងតែលោតទៅរកការសន្និដ្ឋានថា មាន​រដ្ឋាភិបាល​នៅពី​ក្រោយខ្នង។ ស្របពេលជាមួយគ្នានេះ រាល់ការរិះគន់ ឬការចង្អុលបង្ហាញពីចំណុចខ្វះខាត តែងតែត្រូវបាន​អ្នកកាន់​អំណាច​បកស្រាយថា ជាសកម្មភាពបង្កប់នូវរបៀបវារៈនយោបាយទុច្ចរិត។ ទស្សនៈដែលផ្ទុយស្រឡះ និងឈរលើបន្ទាត់ស្របគ្នានេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការបែងចែកប៉ូលនយោបាយដ៏ស្រួចស្រាល់ (Political Polarization) ប៉ុណ្ណោះទេ ប៉ុន្តែវាបានលាតត្រដាងនូវវិបត្តិទំនុកចិត្តយ៉ាងធ្ងន់ធ្ងរនៅក្នុងសង្គម។ ដើម្បីឈាន​ទៅ​រកការផ្សះផ្សាជាតិពិតប្រាកដ...