Day: April 10, 2026
អ៊ីម៉ែលសម្ងាត់ បង្ហាញថា អេហ្វប៊ីអាយ(FBI)កំពុងណែនាំប៉ូលិសរដ្ឋ និងប៉ូលិសមូលដ្ឋាន នូវវិធីបង្ក្រាបរបស់ប្រធានាធិបតី ទៅលើ ក្រុមគណៈបក្សប្រជាធិបតេយ្យ(ឆ្វេងនិយម)
អ៊ីម៉ែលរបស់ អេហ្វប៊ីអាយ (FBI) ដែលទទួលបានដោយប្រព័ន្ធផ្សព្វផ្សាយកាសែត ហ្ស៊ីតថូ (Zeteo) បានបង្ហាញថា រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ត្រាំ កំពុងជំរុញឱ្យប៉ូលិសសហព័ន្ធ និងប៉ូលិសមូលដ្ឋាន តម្រង់មុខព្រួញទៅរកជនជាតិអាមេរិកទាំងឡាយណាដែលមាននិន្នាការនយោបាយឆ្វេងនិយម (បក្សប្រជាធិបតេយ្យ)។ ខណៈពេលដែលសង្គ្រាមបជ្ឈិមបូពារ៍ដ៏ក្តៅរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ត្រាំនៅប្រទេសអ៊ីរ៉ង់ ខិតចូលមកដល់ខែទីពីរ ហើយនិង ការមើលមិនឃើញមាននូវសញ្ញានៃការបញ្ចប់នៅឡើយនោះ សង្គ្រាមត្រជាក់មួយថ្មីទៀត ដែលគ្មានសម្លេង កំពុងឆាមឆេះយ៉ាងស្ងៀមស្ងាត់នៅក្នុងទឹកដីសហរដ្ឋអាមេរិក ។ គោលដៅរបស់សង្រ្គាមមួយនេះវាមិនមែន សំដៅទៅរកមហាអំណាចបរទេសដែលនៅឆ្ងាយរាប់ម៉ឺនគីឡូនោះទេ...