វិភាគអន្តរជាតិ៖ ហេតុអ្វី ICC ក្លាយជាបន្លាក្នុងភ្នែកលោក ត្រាំ?

(វ៉ាស៊ីនតោន)៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ សហរដ្ឋអាមេរិកបានប្រកាសពីយុទ្ធនាការដើម្បីប្រឆាំង​តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដោយចោទប្រកាន់តុលាការនេះថាបានបង្កការគំរាមកំហែងមិនអាចអត់ឱ្យបានចំពោះពលរដ្ឋ​ក៏ដូចជាអធិបតេយ្យរបស់ខ្លួន។ ក្រសួងការបរទេសអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថាក្រោមយុទ្ធនាការខាងលើ រដ្ឋាភិបាលអាមេរិកទាំងមូលនឹងធ្វើសកម្មភាពជាបន្ទាន់ដើម្បីបិទខ្ទប់សមត្ថភាពរបស់ ICC ក្នុងការធ្វើប្រតិបត្តិការកំណត់គោលដៅលើកងទ័ព ឬមន្រ្តីអាមេរិក ឬមួយក៏គំរាមកំហែងអធិបតេយ្យរបស់សហរដ្ឋអាមេរិក។ ទំនាក់ទំនងរវាងរដ្ឋាភិបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងតុលាការ ICC បានធ្លាក់ក្នុងស្ថានភាពដុនដាបខ្លាំង ដោយមន្រ្តីមួយចំនួនរបស់តុលាការនេះកំពុងស្ថិតក្រោមទណ្ឌកម្មរបស់អាមេរិករួចជាស្រេច ចាប់តាំងពីលោក ត្រាំបានត្រឡប់មកកាន់អំណាចសាជាថ្មី កាលពីដើមឆ្នាំ២០២៥។...

សម្ដេចធិបតី ចែករំលែកអត្ថបទបែបកំប្លែងរបស់ «មេទ័ព លីពូ» ស្តីពី «បណ្ឌិតចេះគ្រប់រឿង» ជូនប្រជាពលរដ្ឋអានកម្សាន្ត

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ បានចែករំលែកអត្ថបទបែបកំប្លែងមួយរបស់គណនីឈ្មោះ «មេទ័ព លីពូ» ក្រោមចំណងជើង «បណ្ឌិតចេះគ្រប់រឿង» ជូនប្រជាពលរដ្ឋអានកម្សាន្តដូចខាងក្រោម÷ ថ្ងៃនេះខ្ញុំទើបបានអានអត្ថបទថ្មីមួយរបស់គណនីឈ្មោះ មេទ័ព លីពូ ដែលអត្ថបទជាច្រើនរបស់គាត់សរសេរបានល្អ បែបសាបៗ ងាយយល់ ប៉ុន្តែមានន័យជ្រៅ និងផ្អែកលើទិដ្ឋភាពជាក់ស្តែង។ ខ្ញុំសូមយកមកផុសបន្ត អត្ថបទបែបកំប្លែងថ្មីមួយនេះអំពី បណ្ឌិតចេះគ្រប់រឿង...