Author: Bun
វិភាគអន្តរជាតិ៖ តើនរណាចំណេញ នរណាខាតក្នុងសង្រ្គាមអ៉ីរ៉ង់?
ការប្រកាសពីបទឈប់បាញ់រយៈពេល ២សប្ដាហ៍រវាងអ៉ីរ៉ង់ អ៉ីស្រាអែល និងសហរដ្ឋអាមេរិក បានផ្អាកសង្រ្គាមជាបណ្ដោះអាសន្ន បន្ទាប់ពីការវាយប្រហារ និងការសងសឹកដាក់គ្នាយ៉ាងសាហាវ ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងកាលពីចុងខែកុម្ភៈ។ មកទល់នឹងម៉ោងនេះ បើទោះជាមានបទឈប់បាញ់ជាមួយអ៉ីរ៉ង់ក៏ពិតមែន អ៉ីស្រាអែលនៅតែបន្តទម្លាក់គ្រាប់បែកលើក្រុមហេសបូឡាលីបង់ដែលជាសម្ព័ន្ធមិត្ត របស់អ៉ីរ៉ង់ ធ្វើឱ្យបទឈប់បាញ់កាន់តែមានភាពផុយស្រួយ។ ជាទឹស្ត្រី គេច្រើននិយាយថាគ្មាននរណាម្នាក់ឈ្នះក្នុងសង្រ្គាមនោះទេ រីឯអ្នកដែលរងគ្រោះពីភ្នក់ភ្លើងសង្រ្គាមតែងតែជាប្រជាជនស៊ីវិលជានិច្ច។ តាមក្រុមអ្នកជំនាញ សង្រ្គាមអ៉ីរ៉ង់បានផ្លាស់ប្ដូរនយោបាយពិភពលោក ព្រមទាំងបង្កផលប៉ះពាល់ដល់ទីផ្សារថាមពល និងឥទ្ធិពលរបស់ពួកមហាអំណាចនៅជុំវិញពិភពលោក ពោលគឺសង្រ្គាមអ៉ីរ៉ង់មិនមែន បង្កផលវិបាកតែនៅក្នុងតំបន់មជ្ឈិមបូព៌ាប៉ុណ្ណោះទេ។ ដូច្នេះនៅក្នុងសង្រ្គាមជាង ៤០ថ្ងៃមកនេះ...
វិភាគអន្តរជាតិ៖ តើការគំរាមរបស់លោក ត្រាំ ថានឹងវាយអ៉ីរ៉ង់ឱ្យវិលត្រឡប់ទៅយុគសម័យថ្ម មានន័យយ៉ាងណាចំពោះច្បាប់អន្តរជាតិ?
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦ បានគំរាមកម្ទេចបណ្ដាញអគ្គិសនីសាជាថ្មី និងទម្លាក់គ្រាប់បែករហូតដល់ធ្វើឱ្យអ៉ីរ៉ង់ដែលមាន ប្រជាជន៩០លាននាក់វិលត្រឡប់ទៅយុគសម័យថ្ម ពោលគឺវាយឱ្យអ៉ីរ៉ង់អស់រលីងពីខោតែម្ដង។ នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា លោក ត្រាំ បានបង្ហោះសារឌឺដងផ្លែផ្កា និងអួតពីការវាយកម្ទេច បំផ្លាញស្ពានខ្ពស់ជាងគេបំផុតមួយក្នុងប្រទេសអ៉ីរ៉ង់ និងថែមទាំងព្រមានទៀតផងថាការបំផ្លិចបំផ្លាញនឹងបន្តកើតឡើង រហូតទាល់តែអ៉ីរ៉ង់ត្រឡប់ទៅរកតុចរចាដើម្បីបិទបញ្ចប់សង្រ្គាម អូសបន្លាយពេល ៥សប្ដាហ៍មកនេះ។...
Is Cambodia Pivoting to the US by Joining President Trump’s Board of Peace?
On February 19, Cambodian Prime Minister Hun Manet traveled to Washington to attend the first meeting of U.S. President Donald Trump’s Board of Peace...
Fresh Exclusive: តើមជ្ឈិមបូព៌ា កំពុងរអិលចូលទៅក្នុងយុគសម័យសង្គ្រាម Proxy ថ្មីមែនទេ?
(ភ្នំពេញ)៖ ការវាយប្រហារតាមអាកាសដែលសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់នៅកណ្តាលប្រទេស កំពុងក្លាយជាភ្លើង ដុតរោលនៅមជ្ឈិមបូព៌ាក្នុងពេលនេះ។ តើការសម្លាប់លោក អាយ៉ាតូឡា អាលី ខាមេនី នឹងជួយឱ្យតំបន់មជ្ឈិមបូព៌ាមានសន្តិភាព ដូចតាមការគិតរបស់សហរដ្ឋអាមេរិកនិង អ៊ីស្រាអែលដែរឬទេ ឬកំពុងបើកទ្វារទៅរកវដ្តសងសឹក និងសង្គ្រាម Proxy ដែលអាចឆេះយូរអង្វែងនៅមជ្ឈិមបូព៌ា? Fresh Exclusive មានអត្ថបទវិភាគស៊ីជម្រៅ៖ ការបាត់បង់ជីវិតរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ អាយ៉ាតូឡា អាលី ខាមេនី បន្ទាប់ពីកិច្ចសហការវាយប្រហាររួមគ្នារវាងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក...
លោកត្រាំប្រកាសដកសហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិ ៦៦
ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានប្រកាសជាផ្លូវការថា សហរដ្ឋអាមេរិកនឹងដកខ្លួនចេញពីអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិចំនួន៦៦ ដែលមើលឃើញថាមិនបម្រើតាមផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិកទេ។ តាមសេចក្តីថ្លែងការណ៍ពីសេតវិមាន ការសម្រេចចិត្តនេះគឺជាការយុទ្ធសាស្ត្រមួយដើម្បីការពារអធិបតេយ្យភាព ប្រសិទ្ធភាពសេដ្ឋកិច្ច និងសន្តិសុខជាតិនៃសហរដ្ឋអាមេរិក។ សេតវិមានបានបញ្ជាក់ថា អនុស្សរណៈថ្មីនេះនឹងបញ្ជាឱ្យនាយកដ្ឋានប្រតិបត្តិ និងទីភ្នាក់ងារទាំងអស់ពាក់ព័ន្ធ បញ្ឈប់ការចូលរួម និងផ្តល់មូលនិធិដល់អង្គភាពសហប្រជាជាតិចំនួន៣៥ និងអង្គភាពតាមរយៈសហប្រជាជាតិចំនួន៣១ ផ្សេងទៀត។ សេចក្តីថ្លែងការណ៍បានបន្ថែមថា សកម្មភាពនេះមានបំណងដើម្បីបញ្ចប់ការចំណាយប្រាក់សាធារណៈលើអង្គការដែលប្រើប្រាស់ធនធានដោយគ្មានប្រសិទ្ធភាព ឬជំរុញនូវគោលនយោបាយសកលនិយមដែលទាស់នឹងអាទិភាព “អាមេរិកមុនគេ” របស់រដ្ឋាភិបាលត្រាំ។ លោកត្រាំឲ្យដឹងថា...
In 2026, the signs of a deeply divided world
Have you seen the pictures of Venezuelan President Nicholas Maduro in handcuffs after he was seized by American forces? Isn’t it reminiscent of the...
ផ្លូវកម្ពុជាគួរដើរ និងទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត
កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៥ ប្រទេសថៃបានប្រកាសដោយឯកតោភាគីក្នុងការឈប់ចូលរួមអនុវត្តសេចក្ដីថ្លែងការណ៍រួមសន្តិភាពដែលមានម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ជាហត្ថលេខីផងនោះនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ពោល គឺពីរសប្ដាហ៍បន្ទាប់ពីការចុះហត្ថលេខា។ មូលហេតុចម្បង និងជាមូលហេតុដែលមិនសមហេតុដែលភាគីថៃបានលើកឡើង គឺបន្ទាប់ពីទាហានរបស់ខ្លួនបានដើរជាន់មីន និងបន្តផ្សព្វផ្សាយថាភាគីកម្ពុជាបន្តដាក់មីនថ្មីបន្ថែម ទោះបីជាការលើកឡើងរបស់ខ្លួនពុំមានទឡ្ហីករណ៍មកជា អំណះអំណាងក្ដី។ សម្រាប់ភាគីកម្ពុជា ការលើកឡើងរបស់ភាគីថៃ គឺជាព័ត៌មានមិនត្រឹមត្រូវ មិនសមហេតុផល និងមិនឆ្លើយតបនឹងការពិតជាក់ស្ដែងនោះឡើយ។ ម្ដងហើយ...
ASEAN’s Silence on the Cambodia–Thailand Border Clash: A Failure of Regional Unity?
As armed clashes continue along the Cambodia–Thailand border, analysts are questioning the effectiveness and unity of the Association of Southeast Asian Nations in confronting...
តើកម្ពុជាត្រូវតែមានជម្រើសរវាងអាមេរិកនិងចិនឬទេ ដើម្បីធានាបាននូវភាពរឹងមាំរបស់ខ្លួន?
ពីថ្ងៃទី១៣ដល់១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានរយៈពេល៥ថ្ងៃ ព្រះមហាក្សត្រថៃ មហា វ៉ាជីរ៉ាឡុងកន (Maha Vajiralongkorn) បានបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន។ ដំណើរទស្សនកិច្ចនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទី១. ដោយសារវាជាដំណើរទស្សនកិច្ចដំបូងដោយមហាក្សត្រថៃក្នុងរយៈពេល៧៦ឆ្នាំ ចាប់តាំងពីបក្សកុម្មុយនីស្តចិន ឡើងកាន់អំណាចក្នុងឆ្នាំ១៩៤៩ ហើយអ្នកវិភាគជាច្រើនចាត់ទុកថា ជាសញ្ញាកើនឡើងនៃឥទ្ធិពលរបស់មហាយក្សចិនមកលើរាជាណាចក្រថៃ ខណៈថៃធ្លាប់តែជាមិត្ដស្និទ្ធស្នាលរបស់អាមេរិក។ ចំណុចចាប់អារម្មណ៍ទី២. ទស្សនកិច្ចនេះគឺធ្វើឡើងចន្លោះពេលថៃកំពុងមានជម្លោះព្រំដែនជាមួយកម្ពុជា ដែលគេក៏បានដឹងគ្រប់គ្នាថា កម្ពុជា-ចិនគឺជាមិត្ដដែកថែប។ ដូច្នេះ វាបានធ្វើឱ្យមានសំណួរចោទឡើងពីគោលបំណងនៅពីក្រោយព្រះរាជទស្សនកិច្ចនេះ។...
Why Trump won’t let Thailand keep tariff, border talks separate
The US president views the Thai-Cambodia ceasefire deal as a ‘diplomatic trophy’ and will use trade leverage to protect it, analysts say Thailand’s insistence...