អ្នកប្រយុទ្ធមួយចំនួនដែលការពារ Mariupol គឺជាកងវរសេនាតូច Azov ដែលជាកងជីវពលជ្រុលនិយម មានការគាំទ្រពីសហរដ្ឋអាមេរិក

ការពិតមួយចំនួននៃកងវរសេនាតូច “AZOV” កងវរសេនាតូច Azov គឺជាពួកជ្រុលស្តាំនិយម ដែលរុស្សី ហៅថាពួក នីអូ-ណាស៊ី មានដើមកំណើតពីអតីតអង្គភាពយោធាប៉ារ៉ាឆ្មាំជាតិរបស់អ៊ុយក្រែន ដែលមានមូលដ្ឋាននៅទីក្រុង Mariupol ក្នុងតំបន់ឆ្នេរ Azov Sea។ អ្នកប្រយុទ្ធរបស់ Azov ត្រូវបានបណ្តុះបណ្តាលយ៉ាងល្អ ប៉ុន្តែអង្គភាពនេះមានសមាសភាព ជាតិនិយមជ្រុលពេក ។ នៅពេលដែលរុស្ស៊ីបើកការវាប្រហារនៅតំបន់គ្រីមៀក្នុងខែកុម្ភៈ ឆ្នាំ ២០១៤ ពេលនោះមិនមានការតស៊ូខាងយោធាទេ ព្រោះអ៊ុយក្រែនមិនមានចំនួនទាហានត្រៀមប្រយុទ្ធគ្រប់គ្រាន់ដើម្បីការពារ។ ក្រោយមក នៅពេលដែលពួកបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ីបានចូលកាន់កាប់អគាររដ្ឋាភិបាលនៅក្នុងតំបន់ Donbas ភាគខាងកើតអ៊ុយក្រែន យោធាអ៊ុយនៅតែមិនអាចធ្វើអ្វីបានទៀត ហើយករោយមកទើបមានការបង្កើតកងវរសេនាតូច Azov នៅខែឧសភាឆ្នាំ ២០១៤ ដើម្បីប្រយុទ្ធប្រឆាំងជាមួយពួកផ្តាប់ខ្លួនដែលគាំទ្ររុស្ស៊ី។ កងវរសេនាតូច Azov មាននិមិត្តសញ្ញាស្រដៀងនឹងអតីតពួក Nazi Wolfsangel ។ កងវរសេនា Azov ចង់ឱ្យនិមិត្តសញ្ញាពីសម័យណាស៊ី កែប្រែដោយវប្រើអក្សរ N និង I ដែលតំណាងឱ្យ “គំនិតជាតិនិយម” ។

កងវរសេនាតូច Azov បានចាប់ផ្តើមជាអង្គភាពថ្មើរជើងយោធាដែលបង្កើតឡើងដោយអ្នកស្ម័គ្រចិត្តស៊ីវិល ចេញពីក្រុមស្តាំនិយមជ្រុល ដែលជាក្រុម neo-Nazi ។ ជាមួយហ្នឹងការប្រយុទ្ធដ៏ខ្លាំងខ្លា អង្គភាព Azov បានដណ្តើមយកទីក្រុងកំពង់ផែយុទ្ធសាស្ត្រ Mariupol មកវិញពីក្រុមផ្តាច់ខ្លួនខាងរុស្សីនិយម។ បន្ទាប់ពីជ័យជំនះផ្នែកយោធាដ៏សំខាន់នេះ អង្គភាព Azov ត្រូវបានបញ្ចូលទៅក្នុងឆ្មាំជាតិអ៊ុយក្រែនក្នុងខែវិច្ឆិកា ២០១៤ ។
នៅឆ្នាំ ២០១៦ Azov បានបង្កើតក្រុមនយោបាយរបស់ខ្លួនគឺគណបក្ស (អង្គភាពជាតិ)National Corps ក្រោមការដឹកនាំរបស់ Andriy Biletsky ជាអ្នកជាតិនិយមជ្រុលដែលជាសមាជិកសភាអ៊ុយគ្រែនពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៩ ។
ឯកសណ្ឋានយោធារបស់ Azov បង្ហាញពីនិមិត្តសញ្ញារបស់ណាស៊ី ហើយអ្នកប្រយុទ្ធរបស់ Azov ត្រូវតែមានស្នាមសាក់នៃនិមិត្តសញ្ញាណាស៊ីជាដើម។ នៅមុនថ្ងៃនៃការបង្កើតអង្គភាពនេះ សមាជិករបស់ខ្លួនបានដើរដង្ហែក្បួនតាមដងផ្លូវនៃទីក្រុងគៀវ ដែលហៅថា ‘សណ្តាប់ធ្នាប់អ៊ុយក្រែន’ ។
សព្វថ្ងៃនេះអង្គភាព Azov មានបទពិសោធន៍ប្រយុទ្ធ និងការប្រើប្រាស់អាវុធគ្មានដែនកំណត់ មិនមែនគ្រាន់តែជាកងជីវពលទៀតទេ អង្គការនេះ Azov បានអភិវឌ្ឍទៅជាក្រុមនយោបាយដែលអាចយកឈ្នះលើរដ្ឋាភិបាលអ៊ុយក្រែនទៀតផងក៏ថាបាន។ គួរបញ្ជាក់ថាទីក្រុង Mariupol ដែលមានប្រជាជនប្រមាណចំនួន ៥00,000នាក់ ភាគច្រើនត្រូវបានការពារដោយកងវរសេនាតូច Azov ។ ចាប់តាំងពីដើមខែមីនាមក ទីក្រុងនេះស្ថិតនៅក្រោមការឡោមព័ទ្ធ និងទទួលរងនូវការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរពីរុស្សី។ មិនមានអគ្គិសនីប្រើប្រាស់ ទឹកតិចតួច និងការផ្គត់ផ្គង់អាហារខ្វះខាតជាខ្លាំង។
ទោះជាយ៉ាងណាក៏ដោយ អស់រយៈពេលជាច្រើនឆ្នាំ Azov បានរក្សាទំនាក់ទំនងជាមួយចលនាស្តាំនិយមនៅបរទេស រួមទាំងនៅក្នុងប្រទេសអាល្លឺម៉ង់ យោងទៅតាមចម្លើយរបស់រដ្ឋាភិបាលអាល្លឺម៉ង់ចំពោះសំណួរដែលទាក់ទងនឹងបញ្ហានេះដោយក្រុមសភាបក្សឆ្វេង។
នៅពេលដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសពីប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន គាត់ហាក់ដូចជាកំពុងសំដៅទៅលើកងជីវពលថ្មី ដែលគាត់បានសំដៅថាពួកគេមានចរិកជ្រុលនិយមដូចពួកណាស៊ី ប្រហែលជាសំដៅទៅលើកងជីវពល Azov ដែលទទួលបានការគាំទ្រដោយសំងាត់ពីសហរដ្ឋអាមេរិក ។ ដែលលោកពូទីនបាននិយាយថាកងជីវពល Azov បាបធ្វើទុកបុកម្នេញប្រឆាំងនឹងក្រុមបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ី ទើបបានជារុស្ស៊ីបើកប្រត្តិបត្តិការលុកលុយអ៊ុយក្រែន ដោយក្តីបារម្ភកើនឡើងនៃ Azov ។ យ៉ាងណាមិញ អង្គភាព Azov យោធារបស់ពួកគេអាចប្រតិបត្តិការដោយឯករាជ្យមិននៅក្រោមបញ្ជារបស់រដ្ឋាភិបានអ៊ុយក្រែនឡើយ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ស្ថាប័នសិទ្ធិមនុស្សជាច្រើន រួមទាំងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងអង្គការលើកលែងទោសអន្តរជាតិ បានចោទប្រកាន់អ្នកប្រយុទ្ធ Azov រួមជាមួយនឹងកងវរសេនាតូចស្ម័គ្រចិត្តផ្សេងទៀត ថាបានរំលោភសិទ្ធិមនុស្ស រួមទាំងការធ្វើទារុណកម្ម ការចាប់ជំរិត និងការប្រហារជីវិតក្រៅប្រព័ន្ធតុលាការ។
គួរជំរាបថាអស់ជាច្រើនឆ្នាំមកហើយ សហរដ្ឋអាមេរិក និង Azov បានសហការគ្នាយ៉ាងម៉ឺងម៉ាត់ (នៅលើមូលដ្ឋាននៃការអនុវត្តភូមិសាស្ត្រនយោបាយ)។ នៅក្នុងឆ្នាំ ២០១៦ មានសេចក្តីរាយការណ៍ថាសហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធានិងថវិកាជាច្រើនដល់អង្គភាព Azov ស្ថិតនៅក្រោមបញ្ចារបស់មន្ទីរបញ្ចកោណ។ ក្រោយមកនៅឆ្នាំ ២០១៧ សភាអាមេរិកបានអនុម័តច្បាប់ហាមឃាត់ជំនួយយោធាដល់ អង្គភាព Azov តែរដ្ឋបាលរបស់លោក Trump នៅតែផ្តល់ជាជំនួយទឹកប្រាក់ចំនួន ២០០ លានដុល្លារសម្រាប់សព្វាវុធ និងជំនួយដោយអះអាងថាជាការជួយដល់យោធាអ៊ុយក្រែន។ បន្ឬាប់មកវីដេអូលេចធ្លាយសមាជិកកងជីវពល Azov ហ្វឹកហាត់ជាមួយអាវុធដែលផលិតដោយអាមេរិក។
គួរជម្រាបថាអ្នកវិភាគនយោបាយមួយចំនួនបានលើកឡើងថា ការបើកប្រតិបត្តិការវាយប្រហាររបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន អាចជាប់ទាក់ទងជាមួយនឹងសហរដ្ឋអាមេរិក ដែលបានផ្ដល់អាវុធនិងថវិកាដោយសម្ងាត់ដល់កងជីវពល Azov ដែលបានធ្វើការវាយប្រហារទៅលើអ្នកគាំទ្ររុស្ស៊ី។
ទោះជាយ៉ាងណាក្តីគេក៏សង្កេតឃើញថាសកម្មភាពមិនប្រក្រតីមួយចំនួនរបស់សហរដ្ឋអាមេរិក ដែលតែងតែធ្វើដាក់ប្រទេសដទៃដូចជាសង្គ្រាមនៅអាហ្វហ្គានីស្ថាន និងការបើកប្រតិបត្តិការកម្ចាត់លោក សាដាម ហ៊ូសេន ដែលអាមេរិកចោទថាបានលាក់អាវុធនុយក្លេអ៊ែរ ដូចនេះជាការពិតណាស់ផ្ទុះសង្គ្រាមនៅតាមតំបន់នីមួយៗ វាអាចចំណេញនូវនយោបាយអាមេរិក និងការលក់អាវុធដោយសម្ងាត់របស់ខ្លួន នេះគឺជាអ្វីដែលយើងគួរតែគិតគូរចំពោះសកម្មភាពរបស់សហរដ្ឋអាមេរិក៕

អ្នកនិពន្ធ៖ Chim Ratha

Bun

Leave a Reply

Your email address will not be published. Required fields are marked *

four × one =

This site uses Akismet to reduce spam. Learn how your comment data is processed.