ការកម្រាមកំហែងនៃមនោគមន៍វិជ្ជា «ណាស៊ីស» មកលើតំបន់អាស៊ីអាគ្នេយ៍

កាលពីពេលថ្មីៗនេះ មនុស្សមួយក្រុមនៅក្នុងប្រទេសមីយ៉ាន់មាត្រូវបានគេសង្កេតឃើញថាបានបង្ហាញពីការគាំទ្ររបស់ខ្លួនសល់មនោគមន៍វិជ្ជាណាស៊ីសដោយបានលើស្លាកសញ្ញារបស់លោក អាដុល ហ៊ីត្លែរ ដែលជាមេដឹកនាំរបស់ប្រទេសអាលឺម៉ង់ដែលគ្រប់គ្នាបានដឹកថាលោក គឺជាថ្នាក់ដឹកនាំម្នាក់ដែលប្រកាន់មនោគមន៍វិជ្ជា «ណាស៊ីស»។ ជាងនេះទៅទៀត អ្នកវិភាគមួយចំនួនបានជឿជាក់ថាមានមនុស្សមួយចំនួននៅក្នុងប្រទេសមីយ៉ាន់ម៉ាកំពុងតែមានការឈ្លក់វង្វេងជាមួយមនោគមន៍វិជ្ជាមួយនេះដែលបានក្លាយជាទុក្ខកង្វល់មួយដែលអាចបង្កជាបញ្ហាមួយនាពេលអនាគត។

ស្របពេលជាមួយគ្នានេះដែល យោងទៅតាមសកម្មជនសិទ្ធិមនុស្សព្រះពុទ្ធសាសនាដ៏លេចធ្លោម្នាក់កាលពីឆ្នាំ ២០១៨ បានឱ្យដឹងថា អំពើឃោរឃៅដែលកើតមានឡើងទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ារបស់មីយ៉ាន់ម៉ា គឺស្រដៀងគ្នាទៅនឹងអ្វីដែលប្រព្រឹត្តដោយណាស៊ីសអាល្លឺម៉ង់អញ្ចឹង។ គួរបញ្ជាក់ផងដែរថា ជនជាតិរ៉ូហ៊ីងយ៉ា គឺជាក្រុមជនជាតិភាគតិចឥណ្ឌូ-អារីយ៉ានដែលគ្មានរដ្ឋ ភាគច្រើនកាន់សាសនាឥស្លាម និងរស់នៅក្នុងរដ្ឋរ៉ាឃីន ប្រទេសមីយ៉ាន់ម៉ា។ ពេលកន្លងមកពួកគេត្រូវបានទទួលរងទុក្ខបុកម្នេញដោយត្រូវធ្វើការភៀសខ្លួន បន្ទាប់ពីបរាជ័យក្នុងការទាមទារការទទួលស្គាល់ជាប្រជាជនអចិន្រ្តៃយ៍ក្នុងប្រទេសមីយ៉ាន់ម៉ា។ យោងតាមរបាយការណ៍មួយរបស់អង្គការសហប្រជាជាតិបានកត់សម្គាល់អំពីអំពើឃោឃៅជាច្រើនដែលបានកើតមានឡើងចំពោះប្រជាជនរ៉ូហ៊ីងយ៉ាតួយ៉ាង ការរំលោភបំពាន កាប់សម្លាប់រួមទាំងទារក និងកុមារតូចៗ ការវាយដំ និងការបាត់ខ្លួនផ្សេងៗទៀតយ៉ាងព្រៃផ្សៃដែលប្រព្រឹត្តដោយកងកម្លាំងរដ្ឋមីយ៉ាន់ម៉ា។ ថ្លែងទៅកាន់ទីភ្នាក់ងារ Anadolu នៅទីក្រុង Kent ចក្រភពអង់គ្លេស លោក Maung Zarni អ្នកសម្របសម្រួលនៃសម្ព័ន្ធរ៉ូហ៊ីងយ៉ាសេរីបានលើកឡើងថា «ការប្រល័យពូជសាសន៍ គឺជាអ្វីដែលពួកណាស៊ីសបានធ្វើ។ អំពើប្រល័យពូជសាសន៍ គឺជាអ្វីដែលបានកើតឡើងក្នុងប្រទេសរវ៉ាន់ដា ប្រទេសកម្ពុជា ឬចំពោះជនមូស្លីមបូស្នៀ»។ លោកបានបន្តទៀតថា «ការបង្កើតតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដូចដែលបានធ្វើសម្រាប់ប្រទេសរវ៉ាន់ដា ឬ បូស្នៀ គឺមិនគ្រប់គ្រាន់នោះទេ។ ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាត្រូវការតំបន់ការពារមួយដែលពួកគេអាចរស់នៅដោយសុវត្ថិភាពដូចមនុស្សធម្មតា និងមានភាពសមរម្យ»។

តើអ្វីទៅជាណាស៊ីសនិយម?
ណាស៊ីសដែលត្រូវបានគេស្គាល់ផងដែរថាជា «សង្គមនិយមជាតិ» ដែលជាចលនានយោបាយ និងសង្គមដែលគ្រប់គ្រងដោយប្រទេសអាល្លឺម៉ង់ចន្លោះឆ្នាំ ១៩៣៣ និង ១៩៤៥។ វាត្រូវបានកំណត់លក្ខណៈដោយមនោគមវិជ្ជាប្រភេទហ្វាស៊ីសដែលបានលើកតម្កើងភាពផ្តាច់មុខនៃការប្រណាំងអារីយ៉ាន លើកកម្ពស់ការពង្រីកចក្រពត្តិនិយមរបស់អាឡឺម៉ង់ និងលើកកម្ពស់ការប្រឆាំងនឹងពួកយូដា។ ណាស៊ីសនិយមត្រូវបានរៀបចំឡើងដោយ គណបក្សពលករសង្គមនិយមជាតិអាល្លឺម៉ង់ ក្រោមការដឹកនាំរបស់ អាដុល ហ៊ីត្លែរ។ លទ្ធផលអវិជ្ជមានរបស់មនោគមន៍វិជ្ជាមួយនេះរួមមាន សង្គ្រាមលោកលើកទី២ ដែលបានសម្លាប់ជនស្លូតត្រង់រាប់លាននាក់ជុំវិញពិភពលោក អំពើប្រល័យពូជសាសន៍របស់ជនជាតិជ្វីហ្វ ការខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើនទូលទាំងសកល។ល។


តើហេតុអ្វីបានជាវាបង្កជាក្ដីបារម្មណ៍?
កងវរសេនាតូច «AZOV» គឺជាពួកជ្រុលស្តាំនិយម ដែលរុស្សី ហៅថាពួក នីអូ-ណាស៊ីស មានដើមកំណើតពីអតីតអង្គភាពយោធាប៉ារ៉ាឆ្មាំជាតិរបស់អ៊ុយក្រែន។ សព្វថ្ងៃនេះមានការលើកឡើងមួយចំនួនបានឱ្យដឹងថាកងជីវពល AZOV បានទទួលការគាំទ្រដោយសំងាត់ពីសហរដ្ឋអាមេរិក។ នៅពេលដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសពីប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន គាត់ហាក់ដូចជាកំពុងសំដៅទៅលើកងជីវពលថ្មី AZOV។ លោកពូទីនបានលើកឡើងថាកងជីវពល AZOV បាបធ្វើទុកបុកម្នេញប្រឆាំងនឹងក្រុមបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ី ដូច្នេះហើយទើបរុស្ស៊ីបើកប្រត្តិបត្តិការពិសេសក្នុងប្រទេសអ៊ុយក្រែន។

ការណ៍នេះបានសរបញ្ជាក់ឱ្យឃើញថា ការអនុវត្តន៍ណាស៊ីសនិយមអាចបង្កឱ្យមានបញ្ហាបែកបាក់ផ្ទៃក្នុងដែលងាយនឹងឱ្យមានការលុកលុយពីបរទេសដូចក្រុម AZOV ដែលបានផ្ដាច់ខ្លួនចេញពីខាងរុស្សីនិយម និងកាន់កាបកំពង់ផែ Mariupol ដោយខ្លួនឯង ស្របពេលជាមួយនឹងការគាំទ្រយ៉ាងពេញទំហឹងពីសំណាកសហរដ្ឋអាមេរិក ហើយបានបង្កជាបញ្ហាដល់ប្រទេសអ៊ុយក្រែនទាំងមូលតែម្ដង។

តើបញ្ហាខាងលើនេះបានបង្កការកម្រាមកំហែងអ្វីដល់ប្រទេសកម្ពុជាឬទេ?
ទោះបីជាការរីករាលដាលនៃមនោគមន៍វិជ្ជាមួយនេះបានកើតមានឡើងលើប្រទេសមួយចំនួនធំ ក្នុងតំបន់អាស៊ីអាគ្នេយ៍ក្ដី ក៏បញ្ហាខាងលើនេះយើងមិនទាន់ឃើញកើតមាននៅកម្ពុជានៅឡើយទេ។ ទោះបីជាយ៉ាងណាក៏ដោយកម្ពុជាត្រូវតែធានាឱ្យបានថាវានឹងមិនកើតមានឡើងនាពេលខាងមុខ ក្នុងរយៈពេលមធ្យម និងវែងនោះឡើយ។ ប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្រោមម្លប់នៃសន្តិភាព និងការដឹកនាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជាប្រមុខ មិនត្រូវឱ្យមានជនឆ្លៀតឱកាសយកឈ្មោះជាតិបាំងមុខដើម្បីប្រយោជន៍ខ្លួនឯងនោះឡើយ។ ទង្វើដែលបង្ហាញថាខ្លួនស្រលាញ់ជាតិ និងប្រទេសរបស់ខ្លួនអាចបង្ហាញតាមច្រើនបែប និងសណ្ឋានដូចជាការគោរពច្បាប់ចរាចរណ៍ គោររពច្បាប់ជាតិដែលមានជាធរមាន ចូលរួមកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩តាមវិធាន និងការស្នើសុំរបស់រដ្ឋាភិបាល។ល។ ការនាំជនប្រទេសចូលមកកាន់ផ្ទៃក្នុងនៃប្រទេសជាទង្វើមិនគប្បី និងក្បត់នឹងជាតិសាសន៍របស់ខ្លួន ការយកប្រជាជនខ្លួនធ្វើជាឈ្នាន់ដើម្បីសម្រេចផលប្រយោជន៍ផ្ទាល់ខ្លួន គឺជាទង្វើដ៏អាក្រក់បំផុត។

អ្នកនិពន្ធ៖  SK

Bun

Leave a Reply

Your email address will not be published. Required fields are marked *

20 − two =

This site uses Akismet to reduce spam. Learn how your comment data is processed.