ក្រសួងការពារជាតិរុស្ស៊ីបានលើកឡើងថា ពួកគេបានរកឃើញភស្តុតាងដែលសហរដ្ឋអាមេរិកបានផ្ដល់ហិរញ្ញប្បទានដល់មន្ទីពិសោធន៍ជីវសាស្រ្ដបញ្ចកោណដែលមានផ្ទុកមេរោគឆ្លង «ត្រូវបានបំផ្លាញជាបន្ទាន់»

ជាក់ស្តែងបន្ទាប់ពីមានប្រតិបត្តិការយោធាពិសេសរួចមក មន្ទីរពិសោធន៍បញ្ចកោណមានការភ័យខ្លាចថា ការពិសោធន៍ជីវសាស្ត្រសម្ងាត់របស់ខ្លួននៅអ៊ុយក្រែននឹងត្រូវបានលាតត្រដាង។ យើងនឹងចែករំលែកលទ្ធផលនៃការវិភាគឯកសារដែលយើងបានទទួលក្នុងពេលឆាប់ៗខាងមុខនេះ។ លោក Igor Konashenkov អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី បានមានប្រសាសន៍ថា គ្នីគ្នារបស់ពួកគេ ជាពិសេស រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃប្រទេសអ៊ុយក្រែនបានណែនាំឱ្យបំផ្លាញនូវមេរោគ និងវិញ្ញាបនបត្រនៃការបញ្ចប់ពីមន្ទីរពិសោធន៍ជីវសាស្រ្ត Kharkiv និង Poltava ដែលជាអ្វីដែលពួកយើងកំពុងបោះពុម្ពផ្សាយនាពេលនេះ។

កាលពីថ្ងៃទី ៦ ខែមីនាកន្លងទៅ ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថា ពួកគេបានរកឃើញភស្តុតាងនៃកម្មវិធីជីវសាស្ត្រយោធាដែលផ្តល់ហិរញ្ញប្បទានដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ុយក្រែនក្នុងអំឡុងពេលប្រតិបត្តិការយោធាពិសេសនៅទីនោះ។ លោក Igor Konashenkov អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី មានប្រសាសន៍ថា «នៅក្នុងដំណើរការនៃប្រតិបត្តិការយោធាពិសេស ភស្តុតាងនៃវិធានការប្រញាប់ប្រញាល់របស់របបគាវ ដើម្បីលាក់បាំងអំពីកម្មវិធីជីវសាស្ត្រយោធា ដែលដឹកនាំដោយក្រសួងការពារជាតិអាមេរិកនៅអ៊ុយក្រែនត្រូវបានបានលាតត្រដាង»។

RIA Novosti ភ្នាក់ងារព័ត៌មានក្នុងស្រុកនៃប្រទេសរុស្ស៊ីបានចែករំលែកព័ត៌មានលម្អិតនៃព័ត៌មានដែលចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ី។ ពួកគេបានដកស្រង់សម្តីលោក Konashenkov ថាពួកគេបានទទួលព័ត៌មានពីបុគ្គលិកនៃមន្ទីពិសោធន៍នោះដែលបានអះអាងថា ភ្នាក់ងារបង្កជំងឺដ៏កាចសាហាវត្រូវបានបំផ្លាញជាបន្ទាន់នៅថ្ងៃទី ២៤ ខែកុម្ភៈ។ ភ្នាក់ងារបង្កជំងឺទាំងនេះរួមមានប៉េស្ត អង់ត្រាក់ ជំងឺអាសន្នរោគ ជំងឺធូឡារីមា និងភ្នាក់ងារចម្លងជំងឺដ៍កាចសាហាវផ្សេងៗទៀត។ នៅពេលដែលរុស្ស៊ីចាប់ផ្តើមធ្វើប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន សេចក្តីណែនាំមួយត្រូវបានចេញដោយក្រសួងសុខាភិបាលអ៊ុយក្រែន ក្នុងការបំផ្លាញមេរោគដែលមានស្ថិតក្រោមកម្មសិទ្ធិរបស់ពួកគេជាបន្ទាន់។

លោកបានលើកឡើងថា «ជាក់ស្តែង បន្ទាប់ពីការចាប់ផ្តើមធ្វើប្រតិបត្តិការយោធាពិសេស មន្ទីរពិសោធន៍បញ្ចកោណមានការភ័យខ្លាចថា ការពិសោធន៍ជីវសាស្ត្រសម្ងាត់នៅក្នុងប្រទេសអ៊ុយក្រែននឹងត្រូវបានលាតត្រដាង»។ យើងនឹងចែករំលែកនូវលទ្ធផលនៃការវិភាគឯកសារដែលយើងបានទទួលនាពេលខាងមុខ។ គ្នីគ្នារបស់គេ ជាពិសេសការណែនាំរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលអ៊ុយក្រែនដើម្បីបំផ្លាញមេរោគ និងវិញ្ញាបនបត្រនៃការបញ្ចប់ការសិក្សាពីមន្ទីរពិសោធន៍ជីវ Kharkiv និងPoltava ដែលជាអ្វីដែលយើងកំពុងបោះពុម្ពផ្សាយនៅពេលនេះ។

ក្រសួងការពារជាតិរុស្ស៊ីបានលើកឡើងថា ពួកគេបានទទួលឯកសារជាបន្តបន្ទាប់ដែលបញ្ជាក់ថា មន្ទីពិសោធន៍អ៊ុយក្រែនដែលមានទីតាំងនៅជិតនឹងប្រទេសរុស្ស៊ីកំពុងបន្តអភិវឌ្ឍសមាសធាតុអាវុធជីវសាស្ត្រ។ ក្រសួងដដែរ បានអះអាងបន្ថែមទៀតថា ដើម្បីការពារការលាតត្រដាងនៃការងារដែលបានអនុវត្តនៅក្នុងមន្ទីរពិសោធន៍ទាំងនេះដែលបំពានលើមាត្រា ១ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការហាមឃាត់អាវុធគីមី (ជីវសាស្ត្រ) និងជាតិពុលដោយមានសហរដ្ឋអាមេរិក និងអ៊ុយក្រែនដែលជាដៃគូរសហប្រតិបត្តិការ អាជ្ញាធរអ៊ុយក្រែនបានណែនាំ មន្ទីរពិសោធន៍ឱ្យលុបបំបាត់ និងបំផ្លាញរាល់មេរោគគ្រោះថ្នាក់ទាំងអស់ដែលមាននៅទីនោះ។

រុស្ស៊ីធ្លាប់​​ចោទប្រកាន់សហរដ្ឋ​អាមេរិក​ថា​បានផ្ដល់នូវ​ហិរញ្ញប្បទាន និង​ធ្វើប្រតិបត្តិការក្នុងមន្ទីពិសោធន៍នៅ​អ៊ុយក្រែន

ជាច្រើនលើកច្រើនសារមកហើយដែលរុស្ស៊ីបានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ុយក្រែនថាកំពុងអភិវឌ្ឍអាវុធជីវសាស្ត្រនៅក្បែរព្រំដែនរបស់ខ្លួន។ នៅក្នុងឆ្នាំ ២០២១ ខណៈពេលដែលកំពុងនិយាយអំពីភាពអសមត្ថភាពរបស់អង្គការសុខភាពពិភពលោកក្នុងការស្វែងរកប្រភពដើមនៃមេរោគ កូវីដ-១៩ លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Nikolai Patrushev បានប្រាប់អ្នកយកព័ត៌មាន Kommersant ថារុស្ស៊ីមានការជឿជាក់ថាសហរដ្ឋអាមេរិកកំពុងអភិវឌ្ឍអាវុធជីវសាស្ត្រនៅក្បែរព្រំដែនរបស់ខ្លួន។

លោក​បាន​អះអាង​ថា រុស្ស៊ី​មាន​ហេតុផល​គ្រប់គ្រាន់ក្នុង​ការ​ជឿ​ជាក់លើអំណះអំណាងរបស់ខ្លួនដែលថា​អាមេរិក​កំពុង​អភិវឌ្ឍ​អាវុធ​ជីវសាស្ត្រ​នៅ​អ៊ុយក្រែន។ លោកបានបន្ថែមទៀតថា «មិនមានការរំលងទេសូម្បីតែមួយថ្ងៃ នៅទីស្នាក់ការកណ្តាលរបស់អង្គការសម្រាប់ការហាមឃាត់អាវុធគីមី (OPCW) នៅទីក្រុងឡាអេដែលអាមេរិក និងសម្ព័ន្ធមិត្តរបស់គេមិនចេញមកជាមួយនឹងការបង្កើតជំពូកមួយថ្មីផ្សេងទៀតនៃឯកសារគីមីដែលប្រឆាំងនឹងរុស្ស៊ី»។

ប្រែចេញពីជាចំណុចត្រួតពិនិត្យការពិតនៃ opindia.com។

អ្នកបកប្រែ៖ Ly Sokong

Bun

Leave a Reply

Your email address will not be published. Required fields are marked *

one × two =

This site uses Akismet to reduce spam. Learn how your comment data is processed.