ផែនការទុច្ចរិតរបស់សម រង្ស៊ី ដើម្បីអុកឡុកការបោះឆ្នោតនាពេលដ៏ខ្លីខាងមុខនេះ

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងឈានចូលមកដល់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះពោលគឺថ្ងៃទី៥ ខែមិថុនាខាងមុខនេះឯង។ ស្របពេលជាមួយគ្នានេះដែរ យើងក៏សង្កេតឃើញថានៅមានជនអគតិមួយចំនួនបានកំពុងតែព្យាយាមដុតដៃដុតជើងធ្វើយ៉ាងណាឱ្យដំណើរការនៃការបោះឆ្នោតនេះកុំឱ្យប្រព្រឹត្តិទៅបានដោយរលូន នោះគឺលោកសម រង្ស៊ី អតីតប្រធានគណៈបក្សសង្រ្គោះជាតិ និងបក្សពួករបស់ខ្លួន។ ជាក់ស្ដែងយោងទៅតាមគណនីហ្វេសប៊ុកមួយឈ្មោះ «Jasmine Angkor» កាលពីថ្ងៃទី២៥ ខែឧសភាបានឱ្យដឹងថា «លោក សម រង្ស៊ី បានបញ្ជូនមនុស្សជំនិតម្នាក់មកពីប្រទេសបារាំងដែលមានឈ្មោះ ប៊ុត ធារី ហៅ សុគន្ធ ធារី (Theirry Buth) ចូលមកក្នុងប្រទេសកម្ពុជា ដើម្បីធ្វើរៀបចំផែនការសម្ងាត់ជាមួយក្រុមបណ្តាញដែលកំពុងដឹកនាំក្នុងគណបក្សភ្លើងទៀនដោយមានគោលបំណងចម្បងមួយក្នុងការប៉ុនប៉ងបង្កការឲ្យមានសភាពការណ៍ចលាចលក្នុងពេលបោះឆ្នោតខាងមុខ»។

ប្រភពដដែរខាងលើនោះបានឱ្យដឹងបន្ថែមទៀតថា «ឈ្មោះ ប៊ុត ធារី ហៅ សុគន្ធ ធារី គឺជាមនុស្សដែលសម រង្ស៊ីទុកចិត្តបំផុតនឹងតែងតែឲ្យធ្វើសកម្មភាពឧក្រិដ្ឋកម្មជាច្រើន ដូចជាផែនការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលហ៊ុន សែន ការជេរប្រមាថព្រះមហាក្សត្រ ការរៀបចំផែនការវិលត្រឡប់មមកប្រទេសកម្ពុជារបស់សម រង្ស៊ី និងរារាំងប្រជាពលរដ្ឋកម្ពុជាមិនឱ្យចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងឆ្នាំ២០១៨ ទៀតផង។ វត្តមានរបស់បុគ្គលឈ្មោះ ប៊ុត ធារី ហៅ សុគន្ធ ធារី មកប្រទេសកម្ពុជា ក្នុងពេលនេះ គឺដើម្បីបំផ្លាញការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ខាងមុខនេះ ក្នុងករណីដែលគណបក្សភ្លើងទៀនទទួលភាពបរាជ័យ»។

ហើយកាលពីពេលថ្មីៗនេះ ជាក់ស្ដែងនៅថ្ងៃទី១ ខែមិថុនា គណនីហ្វេសប៊ុកឈ្មោះ «Jasmine Angkor» ដដែរបានផ្សព្វផ្សាយអំពីព័ត៌មានថ្មីមួយទៀតថា «ថ្ងៃមុនបន្ទាប់ពីខ្ញុំបញ្ចេញព័ត៌មានអំពីផែនការទុច្ចរិត ឥឡូវឈ្មោះ ប៊ុត ធារី បានរត់គេចខ្លួនទៅប្រទេសបារាំងវិញដោយសុវត្ថិភាពហើយ នៅឡើយតែបក្សពួកខ្លួនគឺ អៀរ ចាន់ណា ដែលត្រូវបានគណបក្សកាន់អំណាចដឹងពីផែនការ ហើយត្រូវបានឃាត់ខ្លួនកាលពីពេលថ្មីៗនេះ។ តាមព័ត៌មានផ្ទៃក្នុងរបស់បក្សភ្លើងទៀន គឺបានទទួលផែនការពី លោកសម រង្សី ប្រមូលកម្លាំងពីខេត្តឡើងភ្នំពេញឱ្យបានយ៉ាងតិច៣ម៉ឺននាក់ ដោយឱ្យជា មុន្នី ប្រមូលកម្មករ និង វន ពៅ ប្រមូល PassApp ឱ្យបានជាងមួយពាន់គ្រឿង»។ ហើយក៏បានសំណូមពរឱ្យមានការប្រុងប្រយ័ត្ន និងទប់ស្កាត់អំពីបញ្ហានេះផងដែរ។


សារបង្ហោះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២


សារបង្ហោះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២

ការរៀបរាប់ខាងលើទាំងអស់នេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីបំណងមិនល្អ និងការមើលឃើញតែប្រយោជន៍ផ្ទាល់ខ្លួនដោយយកសេចក្ដីសុខសាន្តរបស់ប្រជាពលរដ្ឋស្លូតត្រង់មកប្ដូរដើម្បីសម្រេចមហិច្ឆតារបស់ខ្លួន។ នេះមិនមែនជាមេដឹកនាំកម្រូសម្រាប់ឱ្យកូនខ្មែរយបមកត្រាប់តាមនោះឡើយ វាបានបង្ហាញអំពីការខ្វះខាតនូវភាពមនុស្សធម៌ សច្ចធម៌ និងសេចក្ដីថ្លៃថ្នូររបស់បុគ្គលរូបនោះ។

គួរបញ្ជាក់ផងដែរថា សាធារណៈជននៅតែមានបន្ទិលសង្ស័យអំពីការនៅពីក្រោយរបស់លោកសម រង្ស៊ីទាក់ទងទៅនឹងគណៈបក្សភ្លើងទានទោះបីជាមន្ត្រីជាន់ខ្ពស់គណបក្សនាពេលបច្ចុប្បន្នបានបដិសេធយ៉ាងដាច់អហង្ការថា ខ្លួនមិនមានទំនាក់ទំនងជាមួយលោក សម រង្ស៊ី នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយអតីតមន្ត្រីបក្សប្រឆាំងមួយចំនួននៅតែចោទប្រកាន់ថាស្ថាបនិករបស់ខ្លួនគឺជាអ្នកនៅពីក្រោយគណបក្សនេះ។ ជាក់ស្ដែងកាលពីឆ្នាំ២០២១ លោក មុត ចន្ថា អតីតនាយកខុទ្ទកាល័យរបស់ លោក កឹម សុខា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «ទោះបីប្តូរទៅជាអ្វីក៏ដោយ គណបក្សជាតិខ្មែរ (១៩៩៥)» ប្តូរទៅជា«គណបក្សសមរង្ស៉ី (១៩៩៨)» ប្តូរទៅជា «គណបក្សភ្លើងទៀន (២០១៧)» ក៏គណបក្សនេះនៅតែជារបស់លោក សម រង្ស៉ី និងលោក សម រង្ស៉ី នៅឈរពីក្រោយដដែល»។ ស្របពេលជាមួយគ្នានេះដែរ កាលពីថ្ងៃទី១៧ ខែកុម្ភៈកន្លងទៅ លោក សម រង្ស៊ី ប្រធានស្តីទីនៃអតីតគណបក្សសង្រ្គោះជាតិ បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនគណបក្សភ្លើងទៀននឹងក្លាយជាគូបដិបក្ខដ៏ធំជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីអតីតគណបក្សសង្រ្គោះជាតិ សម្រាប់បោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣។ ការលើកឡើងរបស់ប្រធានស្តីទីនៃអតីតគណបក្សប្រឆាំងរូបនេះយ៉ាងដូច្នេះ ដោយសម្អាងថា គណបក្សភ្លើងទៀនកំពុងកៀងគរមន្ត្រីអតីតបក្សសង្គ្រោះជាតិ មកចូលរួមសកម្មភាពនយោបាយ។ នេះអាចថាជាសញ្ញាមួយដែលលោកព្យាយាមបង្ហាញចំហររបស់ខ្លួនទាក់ទងទៅនឹងគណៈបក្សភ្លើងទាន។ យ៉ាងណាមិញ លោក ថាច់ សេដ្ឋា បានលើកឡើងថា ជំហរគាំទ្ររបស់លោក សម រង្ស៊ី មកលើគណបក្សភ្លើងទៀន នេះមិនមែនជារឿងអ្វីចម្លែកនោះទេ ព្រោះថាជាសិទ្ធិក្នុងការបញ្ចេញមតិរៀងៗខ្លួន។ តើទំនាក់ទំនងរបស់លោកនឹងបក្សភ្លើងទានមានជម្រៅដល់កម្រិតណា? គ្មាននរណាម្នាក់ដឹងរឿងនេះច្បាស់ឡើយក្រៅពីបុគ្គលនោះផ្ទាល់ ប៉ុន្តែទង្វើអាក្រក់ដែលមានបំណងក្នុងការបំផ្លាញសេចក្ដីសុខសាន្ត និងសន្តិភាពនៃប្រទេសកម្ពុជា នោះប្រកដណាស់ពួកគេនឹងបរាជ័យ។

លោកសម រង្សីតែងតែធ្វើព្យុះធ្វើភ្លៀងពីក្រៅប្រទេសហើយការបញ្ចេញមតិរបស់គាត់តែងធ្វើឱ្យមានការប៉ះពាល់ដល់អតីតមន្ត្រីនៃបក្សរបស់ខ្លួនផងដែរតួយ៉ាង លោក ហ៊ុន កុសល អតីតមន្ត្រីបក្សសង្គ្រោះជាតិបានលើកឡើងថា «ចេតនាគាំទ្រលើគណបក្សភ្លើងទៀនពីសំណាក់លោក សម រង្ស៊ី បាន​ទទួលបាន​ការរិះគន់​ពីមន្ត្រីមួយចំនួននៃអតីតគណបក្សសង្រ្គោះជាតិដែរ។ មន្ត្រី​អតីតបក្សសង្រ្គោះជាតិ ដែល​ស្និទ្ធ​ស្នាល​ជាមួយលោក កឹម សុខា បានចោទសួរ​ពីជំហរនយោបាយរបស់លោក សម រង្ស៊ី ជា​បន្តបន្ទាប់គ្នា។ សកម្មជនខ្លះ លើកឡើងថាលោក សម រង្ស៊ី កំពុងប្រើប្រាស់ដៃម្ខាងចាប់អតីតគណបក្សសង្រ្គោះ​ជាតិ ខណៈដៃម្ខាងទៀតកំពុង​រុញគណបក្សភ្លើងទៀនឲ្យធ្វើសកម្មភាព»។ ជាងនេះទៅទៀតរូបលោកតែងតែនាំបរទេសមកចូលលូកលាន់ផ្ទៃក្នុងនៃប្រទេសកម្ពុជាដែលជាមាតុភូមិជាតិរបស់ខ្លួន ជាលទ្ធផលលោកតែងនាំមកនូវបញ្ហាដល់ប្រជាជនខ្មែរ។ បញ្ហាកើតមានឡើងក្នុងប្រទេស អ្នកទទួល គឺអតីតមន្រ្តីនៃបក្សរបស់លោក និងប្រជាជនខ្មែរ ប៉ុន្តែរូបលោករស់នៅយ៉ាងសុខស្រួលនៅបរទេស និងតែងគេចវេសពីបញ្ហា។

អ្នកនិពន្ធ៖ SK

Bun

Leave a Reply

Your email address will not be published. Required fields are marked *

fifteen − nine =

This site uses Akismet to reduce spam. Learn how your comment data is processed.