អន្ដរជាតិបន្ដទទូចឱ្យកម្ពុជាបញ្ចប់វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍ ខណៈរដ្ឋាភិបាលកំពុងស្វះស្វែងរកដំណោះស្រាយ

មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្ដែជាចេតនារួមដូចគ្នាចង់ឱ្យអាជ្ញាធរកម្ពុជាដោះស្រាយបញ្ចប់វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍(Naga World)ឱ្យបានឆាប់ ដូច្នេះហើយទើបបណ្ដាប្រទេសមួយចំនួនបានចេញការអំពាវនាវជាថ្មី។ អន្ដរជាតិមើលឃើញសកម្មភាពរបស់អាជ្ញាធរកម្ពុជាធ្វើលើកូដករក្រុមហ៊ុនណាហ្គាវើលដ៍កន្លងមក ជាការរំលោភបំពានសិទ្ធិសេរីភាពជាមូលដ្ឋានរបស់កូដករ។ តាមរយៈសារបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី០៨ មីនា ដែលចំនឹងថ្ងៃសិទ្ធិនារីអន្ដរជាតិផងនោះ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជាលោកChristian Barger បានស្នើសុំឱ្យភាគីពាក់ព័ន្ធទាំងអស់វិលចូលតុចរចាដើម្បីស្វែងរកដំណោះស្រាយបញ្ចប់វិវាទ។ លោកឯកអគ្គរដ្ឋទូតថា វិបត្ដិនេះបើសិនភាគីពាក់ព័ន្ធនៅតែបន្ដមិនអើពើ ច្បាស់ណាស់នឹងមិនអាចបញ្ចប់បានទេ។ តំណាងភាគីទាំងសងខាងគួរតែចូលរួមចរចាដោយសន្ដិវិធី ដើម្បីស្វែងរកប្រយោជន៍ទាំងអស់គ្នា។ លោកChristian Bargerក៏ឆ្លៀតរំលេចពីការតវ៉ាដោយសន្ដិវិធីរបស់កូដករណាហ្គាវើលដ៍ ដោយសង្កត់ធ្ងន់ថា ភាគច្រើននៃកូដករគឺជាស្ដ្រីដែលមានភាពក្លាហាន ហើយពួកគេធ្វើសកម្មភាពគ្រាន់តែជាការប្រើប្រាស់សិទ្ធិបញ្ចេញមតិលើបញ្ហាប្រឈម និងអ្វីដែលជាក្ដីកង្វល់របស់ពួកគេតែប៉ុណ្ណោះ។ ចំណែកឯក្រសួងការបរទេសអាមេរិកវិញ...

តើវិវាទការងាររវាងអតីតបុគ្គលិកជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ឈានដល់ដំណាក់កាលណាហើយ?

វិវាទការងារដែលបង្កឡើងដោយសារតែការបញ្ឈប់បុគ្គលិកពីក្រុមហ៊ុនណាហ្គាវើលដ៍ជាង១ពាន់នាក់ បានបង្កទៅជាការប្រមូលផ្ដុំធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនផ្ទាល់តែម្ដង។ ការប្រមូលផ្ដុំធ្វើកូដកម្មពីសំណាក់អតីតបុគ្គលិកជាង១ពាន់នាក់នេះ ក្នុងគោលបំណងទាមទាររកដំណោះស្រាយ ប៉ុន្ដែកូដកម្មដែលចាប់ផ្ដើមនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បានផ្អាកទៅវិញទាំងគ្មានលទ្ធផលនៅត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២២ ក្រោយរកឃើញកូដករជាច្រើនរូបបានឆ្លងជំងឺកូវីដ-១៩។ អាជ្ញាធរបានឱ្យកូដករដែលឆ្លងទៅព្យាបាល ខណៈអ្នកពាក់ព័ន្ធតម្រូវឱ្យធ្វើចត្ដាឡីស័កតាមវិធានសុខាភិបាល។ ទោះបីជាត្រូវផ្អាកសកម្មភាពក៏ពិតមែន តែក្រុមកូដករបានប្រកាសថាពួកគេនឹងរៀបចំការតវ៉ាសាជាថ្មីនៅពេលចប់ការធ្វើចត្ដាឡីស័ក ព្រោះពួកគេមិនសុខចិត្ដនឹងអាជ្ញាធរដែលចាប់ខ្លួនមេដឹកនាំសហជីពនិងសកម្មជនតវ៉ា ក៏ដូចជាមិនទាន់មានដំណោះស្រាយសមរម្យ។ ប៉ុន្ដែថ្វីបើបានប្ដេជ្ញាបែបនេះក៏ដោយ ការតវ៉ាជាថ្មីទំនងនឹងមិនអាចធ្វើនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍បានតទៅទៀតទេ ដោយសាររដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងហើយថា ប្រសិនបើអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចង់ត្រឡប់មកតវ៉ាឡើងវិញ ត្រូវធ្វើនៅកន្លែងមញ្ចេញមតិសាធារណៈ គឺនៅទីលានប្រជាធិបតេយ្យ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥...