អ្នកវិភាគចៅចាក់ស្មុក៖ អង្គការខុមហ្វ្រែលរបស់ គល់ បញ្ញា និងសង្គមស៊ីវិលមួយចំនួនស៊ីឈ្នួលចេញសេចក្តីថ្លែងការណ៍លើការបោះឆ្នោតនៅកម្ពុជាស្របតាមសំណូមពរបរទេសដើម្បីបង្កើតលេសដាក់សម្ពាធមកលើកម្ពុជា

ភ្នំពេញ៖ ខ្មោចស្រុកឱ្យដៃ ទើបខ្មោចព្រៃហ៊ានធ្វើ! ដើម្បីអនុវត្តផែនការទុច្ចរិតប្រឆាំងនឹងកម្ពុជា រដ្ឋបរទេសមួយចំនួនបានប្រើប្រាស់ក្រុមប្រឆាំងជ្រុលនិយម និងជួលអង្គការសង្គមស៊ីវិលក្នុងស្រុកបំពេញការងារតាមផែនការនិងការចង់បានរបស់ខ្លួន។ ផែនការនិងការចង់បានរបស់រដ្ឋបរទេសគឺ ការលាបពណ៌លើដំណើរការបោះឆ្នោតនៅកម្ពុជាថាមិនសេរី មិនយុត្តិធម៌ មិនត្រឹមត្រូវ គ្មានតម្លាភាព និងក្រោមបរិយាកាសគំរាមកំហែងដើម្បី ជាលេសឱ្យពួកគេចេញសេចក្តីថ្លែងការណ៍ផ្សេងៗដើម្បីវាយប្រហារលើកម្ពុជា និងដើម្បីរកការគាំទ្រដើម្បីពួកគេមានមូលដ្ឋានរៀបចំច្បាប់ឬ សេចក្តីសម្រេចដាក់សម្ពាធលើកម្ពុជា។ នេះគឺជាល្បិចកលដ៏ថោកទាបបំផុតមួយដែលរដ្ឋបរទេសព្យាយាមលូកកកូរកកាយផ្ទៃក្នុងកម្ពុជាក្រោម លេសនៃសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ យោងតាមព័ត៌មានសម្ងាត់ដែលបែកធ្លាយពីក្រុមអង្គការសង្គមស៊ីវិល, មន្ត្រីរបស់អង្គការវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) និងមន្ត្រីអង្គការវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក...

អង្គការក្រៅរដ្ឋាភិបាលមួយចំនួន បរាជ័យក្នុងការបំផ្លាញនយោបាយនៅកម្ពុជា

ជាការពិតណាស់មានការលើកឡើងជាច្រើនអំពីបញ្ហានៃ អង្គការសង្គមស៊ីវិល ត្រូវបានបង្កើតឡើងដែលខ្លះមានសកម្មភាព ខ្លះទៀតមិនមានសកម្មភាព និង​បង្កើតឡើងក្នុងគោលបំណងអ្វីពិតប្រាកដសម្រាប់កម្ពុជា ។ ទាក់ទិននឺងរឿងរ៉ាវទាំងអស់នេះអ្នកវិភាគនយោបាយនៅក្នុងស្រុកបានលើកឡើងយ៉ាងដូឆ្នេះថា បរទេសខ្លះបានប្រើអង្គការសង្គមស៊ីវិលមួយ​ចំនួនដើម្បីវាប្រហារនយោបាយនៅកម្ពុជា ប្រជាពលរដ្ឋខ្មែរ និងមកកកូរកកាយបញ្ហាកម្ពុជា ដើម្បីងាយស្រួលដល់ពួកគេចូល ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា ។ កត្តានេះអ្នកវិភាគនយោបាយក្នុងស្រុកជាច្រើនបានលើកយកមកជជែកយ៉ាងព្រោងព្រាត។ ដោយនៅក្នុងគេហទំព័រក្នុងស្រុកល្បីៗមួយចំនួន​បានចេញផ្សាយ ដូចជាគេហទំព័រ BTV News , Fresh news , Dep News...

បកស្បែកចៀមពីឆ្កែចចក

ក្រោយពីមានការបកស្បែក មុខពិតនៃអង្គការសមាគមមួយចំនួនដែលជាឆ្កែចចកបន្លំខ្លួនធ្វើជាសត្វ ចៀមដូចជា អង្គការខុមហ្វ្រែល អាន់ហ្វ្រែល វេទិកាទូទៅនៃអង្គការ មិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា និងអង្គការ សេដ្ឋកិច្ចក្រៅប្រព័ន្ធ អង្គការសមាគមទាំងនេះបានចេញមុខមក បកស្រាយនៅតាមប្រព័ន្ធ ទំនាក់ទំនងសង្គមបង្ហាញពីភាពស្លូតត្រង់របស់ខ្លួន នៅចំពោះមុខសាធារណជន ដោយធ្វើពុតជាអ្នកជួយកម្ពុជាពិត និងធ្វើពុតជាជនរងគ្រោះនៃការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ល្បិចកលរបស់អង្គការសមាគមទាំងនេះ ពិតជាលែងមានប្រសិទ្ធភាពទៀតហើយ ព្រោះសកម្មភាពរបស់ពួកគេដែលបានរៀបចំក្រឡាយ៉ាងល្អិត និងមានផែនការច្បាស់លាស់ ទិសដៅក្រោមការកំណត់ ចង្អុលបង្ហាញបញ្ជានិងទទួលលុយពីបស្ចឹមប្រទេសមួយចំនួន ដែលប្រឆាំងនឹងការរីកចម្រើនរបស់កម្ពុជា ត្រូវបានបកអាក្រាត...