បន្ទាប់ពីសហរដ្ឋអាមេរិកធ្វើការដកទ័ពចេញពីប្រទេសអាហ្វហ្កានីស្ថាន៖ តើនឹងមានអ្វីកើតឡើងបន្ទាប់ទៀត?

សហរដ្ឋអាមេរិកបានដកកងទ័ពរបស់ខ្លួនស្ទើរតែទាំងស្រុងពីប្រទេសអាហ្វហ្កានីស្ថានដែលជាទីប្រយុទ្ធដ៏យូរលង់មួយរបស់ខ្លួនដោយប្រើការចោទប្រកាន់ថា នៅទីនោះគឺមានក្រុមភេរវកម្មនិងក្រុមភេរវកម្ម Al Qaeda ប្រើប្រាស់ទីនោះជាមូលដ្ឋានដើម្បីធ្វើការវាយប្រហារទៅលើសហរដ្ឋអាមរិក ហើយក្រុមតាលីបង់បានទាញយកឱកាសនេះដើម្បីគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថានទាំងមូល បន្ទាប់ពីបានធ្វើការវាយសម្រុកចូលទៅដល់ទីក្រុងកាប៊ូលកាលពីថ្ងៃទី១៥ ខែសីហាកន្លងទៅនេះ។ ជាមួយគ្នានេះដែរ លោក Ashraf Ghani ប្រធានាធិបតីនៃប្រទេសអាហ្វហ្កានីស្ថានបានធ្វើការគេចខ្លួនចេញពីប្រទេសទៅកាន់ប្រទេសអារ៉ាប់ឌីសាអូឌីតដោយស្ថិតក្រោមហេតុផលមនុស្សធម៌។ យោងទៅតាមសន្និសីទសារព័ត៌មានរបស់លោក Joe Biden កាលពីប៉ុន្មានថ្ងៃមុននេះលោកបានមានប្រសាសន៍ថា «ទោះបីជាទ័ពអាមេរិកបន្តឈរជើងនៅទីនោះ ១ឆ្នាំ ឬ ៥ឆ្នាំបន្ថែមទៀត ក៏នឹងមិនអាចជួយឲ្យមានការផ្លាស់ប្តូរអ្វីច្រើនដែរ បើសិនកងទ័ពអាហ្វហ្កានីស្ថានមិនអាចឬមិនព្រមក្តោបក្តាប់ជោគវាសនារបស់ខ្លួន» លោកបានបានបន្តទៀតថា...