បន្ទាប់ពីសហរដ្ឋអាមេរិកធ្វើការដកទ័ពចេញពីប្រទេសអាហ្វហ្កានីស្ថាន៖ តើនឹងមានអ្វីកើតឡើងបន្ទាប់ទៀត?

សហរដ្ឋអាមេរិកបានដកកងទ័ពរបស់ខ្លួនស្ទើរតែទាំងស្រុងពីប្រទេសអាហ្វហ្កានីស្ថានដែលជាទីប្រយុទ្ធដ៏យូរលង់មួយរបស់ខ្លួនដោយប្រើការចោទប្រកាន់ថា
នៅទីនោះគឺមានក្រុមភេរវកម្មនិងក្រុមភេរវកម្ម Al Qaeda ប្រើប្រាស់ទីនោះជាមូលដ្ឋានដើម្បីធ្វើការវាយប្រហារទៅលើសហរដ្ឋអាមរិក ហើយក្រុមតាលីបង់បានទាញយកឱកាសនេះដើម្បីគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថានទាំងមូល បន្ទាប់ពីបានធ្វើការវាយសម្រុកចូលទៅដល់ទីក្រុងកាប៊ូលកាលពីថ្ងៃទី១៥ ខែសីហាកន្លងទៅនេះ។ ជាមួយគ្នានេះដែរ លោក Ashraf Ghani ប្រធានាធិបតីនៃប្រទេសអាហ្វហ្កានីស្ថានបានធ្វើការគេចខ្លួនចេញពីប្រទេសទៅកាន់ប្រទេសអារ៉ាប់ឌីសាអូឌីតដោយស្ថិតក្រោមហេតុផលមនុស្សធម៌។ យោងទៅតាមសន្និសីទសារព័ត៌មានរបស់លោក Joe Biden កាលពីប៉ុន្មានថ្ងៃមុននេះលោកបានមានប្រសាសន៍ថា «ទោះបីជាទ័ពអាមេរិកបន្តឈរជើងនៅទីនោះ ១ឆ្នាំ ឬ ៥ឆ្នាំបន្ថែមទៀត ក៏នឹងមិនអាចជួយឲ្យមានការផ្លាស់ប្តូរអ្វីច្រើនដែរ បើសិនកងទ័ពអាហ្វហ្កានីស្ថានមិនអាចឬមិនព្រមក្តោបក្តាប់ជោគវាសនារបស់ខ្លួន»
លោកបានបានបន្តទៀតថា លោកមិនអាចទទួលយកបានទេដែលអាមេរិកមិនអាចដកទ័ពចេញឲ្យអស់ពីប្រទេសមួយ ដែលកំពុងជាប់គាំងក្នុងសង្រ្គាមស៊ីវិលនោះ។ ការបកស្រាយខាងលើនេះ គឺដូចទៅនឹងដាក់កំហុសទាំងស្រុងទៅលើអាហ្វហ្កានីស្ថានដែលមិនព្យាយាមនិងប្រយុទ្ធតទល់នឹងក្រុមតាលីបង់
ដែលធនធាននៅមានកម្រិតបើប្រៀបធៀបទៅនឹងប្រទេសអាហ្វហ្កានីស្ថាន។ ទោះបីជាយ៉ាងណាក្ដីបើយើងមើល
ឱ្យកាន់តែស៊ីជម្រៅការប្រយុទ្ធបន្តទៀត គឺវាមានតែការបង្ហូរឈាមឥតស្រាកស្រាន្ត និងទុក្ខវេទនាទាំងអស់នឹងធ្លាក់លើតែប្រជាជនឯងតែប៉ុណ្ណោះ សហរដ្ឋអាមេរិកដែលមានសព្វាវុធទំនើបជាងគេលើលោកចំណាយពេលអស់ប្រមាណជាង ២០ ឆ្នាំនៅទីនោះមិនអាចធ្វើឱ្យស្ថានការណ៍ប្រសើរគួរឱ្យគាប់គួរផងនោះ តើប្រទេសមួយដែលមានសង្រ្គាមរាំរៃជាងពីរ ទស្សវត្តនេះគួរបន្តទៀតដល់ពេលណា?

ព្រឹត្តិការណ៍ដែលកើតឡើងបន្ទាប់ពីក្រុមតាលីបង់ដណ្ដើមបានការគ្រប់គ្រងនៃប្រទេសទាំងស្រុង

ទិដ្ឋភាពនេះដូចអ្វីដែលលោក Joe Biden បានមានប្រសាសន៍អញ្ចឹងថាទោះសហរដ្ឋអាមេរិកនៅទីនោះទៀតក៏ស្ថានការណ៍មិនអាចប្រែប្រួលបានច្រើននោះដែរ។ ដូច្នេះហើយសហរដ្ឋអាមេរិកមិនគួរណាចូលទៅលុកលុយនៅទីនោះតាំងតែពីដើមទីមកម្លេះដោយត្រឹមតែជាផលប្រយោជន៍ផ្ទាល់ខ្លួន។

បន្ទាប់ពីក្រុមតាលីបង់បានធ្វើការគ្រប់គ្រងប្រទេសទាំងមូលរួចមក ប្រទេសអាហ្វហ្កានីស្ថានបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនទៀតដែលសហរដ្ឋអាមេរិកបោះបង់ចោលពាក់កណ្ដាលផ្លូវនៅពេលមួយ
ដែលពួកគេគិតថាអស់ប្រយោជន៍សម្រាប់នយោបាយការបរទេសរបស់ខ្លួនដូចជាវៀតណាមខាងត្បូង និងកម្ពុជាក្នុងរដ្ឋាបាលសេនាប្រមុខលន់ ណល។ ទោះបីជាយ៉ាងណាក្ដី អាមេរិកបានប្ដេជ្ញាថានឹងបន្តតាមដាន និងវាយតម្លៃទៅលើពួកតាលីបង់ប៉ុន្តែវាប្រហែលត្រឹមតែពាក្យសម្ដីប៉ុណ្ណោះ។ ស្ថានភាពក្នុងប្រទេសអាហ្វហ្កានីស្ថាន គឺស្ថិតនៅក្នុងមន្ទិលសង្ស័យនៅឡើយទោះបីជាមេដឹកនាំក្រុមតាលីបង់បានធ្វើការសន្យាថានឹងគោរពសិទ្ធិស្រ្តី សារព័ត៌មាន និងជាពិសេសនោះគឺមិនសងសឹកនឹងអ្នកដែលធ្លាប់ធ្វើការឱ្យបរទេសឬរដ្ឋាភិបាលចាស់នោះឡើយនៅក្នុងសន្និសីទដំបូងរបស់ខ្លួន។ ជាក់ស្ដែងសហរដ្ឋអាមេរិក
ចក្រភពអង្គគ្លេស និងប្រទេសប្លុកប្រជាធិបតេយ្យមួយចំនួនទៀតដូចជាបាននិយាយថាខ្លួននឹងធ្វើការវាយតម្លៃក្រុមតាលីបង់ទៅតាមសកម្មភាពជាជាងពាក្យសម្ដី ផ្ទុយពីនេះប្រទេសបារាំងបាននិយាយថាខ្លួននឹងមិនទទួលស្គាល់ក្រុមសកម្មប្រយុទ្ធតាលីបង់ជាមេដឹកនាំស្របច្បាប់របស់អាហ្វហ្គានីស្ថានឡើយ ព្រោះថាការយកអំណាចដោយប្រើកម្លាំងមិនមែនជាសិទ្ធអំណាចពិតប្រាកដនោះឡើយ ជាងនេះទៅទៀតក្រុមតាលីបង់មិនដែលទន់ភ្លន់ឡើយ។ ក្នុងន័យនេះបានបញ្ជាក់ឱ្យយើងឃើញថាប្រជាជនអាហ្វហ្កានីស្ថានមិនទាន់ស្ថិតនៅក្នុងសុវត្ថិភាពនៅឡើយទេដោយថ្មីៗនេះមានការរាយការណ៍ស្ដីអំពី
ការរុករករបស់ក្រុមតាលីបង់លើជនណាដែលធ្លាប់ធ្វើការជូនបរទេសនៅតាមផ្ទះរបស់ប្រជាជន។ ដូច្នេះហើយអង្គការអន្តរក្នុងតំបន់ និងអង្គការអន្តរជាតិ
ត្រូវតែធ្វើការតាមដាន និងធ្វើការយ៉ាងជិតស្និតជាមួយនឹងក្រុមតាលីបង់ដើម្បីធានាអាយុជីវិតដល់ប្រជាជនស្លូតត្រង់ ព្រមទាំងនាំប្រទេសនៅវិលទៅរកភាពស្ងប់សុខនិងប្រក្រតីនៅក្នុងប្រទេសឡើងវិញ។ ប្រទេសមហាអំណាចធំៗលើពីភពលោកត្រូវតែត្រៀមលក្ខណៈជានិច្ចដើម្បីចូលរួមជួយដល់កិច្ចការមនុស្សធម៌ណាមួយដែលចាំបាច់
នាពេលអនាគតដោយមិនមានការលាក់របៀបវីរៈនោះឡើយ។

ស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ាក៏ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អង្គការក្នុងតំបន់ និងអង្គការអន្តរជាតិផ្សេងៗទៀតផងដែរបន្ទាប់ពីការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកស្រីអ៊ុន សាន ស៊ូជីដោយក្រុមកម្លាំងយោធាដែលដឹកនាំដោយ
អគ្គមេបញ្ជាការលោក Min Min Hlaing។ ចំពោះទង្វើនេះផងដែរ គឺត្រូវបានប្រជាជនក្នុងស្រុកមិនពេញចិត្តនោះឡើយរហូតឈានទៅដល់ការបាតុកម្មតវ៉ា និងមានការប៉ះទង្គិចរវាងប្រជាជននិងមន្រ្តីប៉ូលីសទៀតផង។ ស្របពេលជាមួយគ្នានេះដែរ លោក Joe Biden ដែលជាប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិកត្រូវបានគេដឹងថាគោលនយោបាយការបរទេសរបស់គាត់ គឺផ្ដោតសំខាន់ទៅលើសិទ្ធមនុស្សនិងប្រជាធិបតេយ្យ ទោះបីជាយ៉ាងណាក្ដីសហរដ្ឋអាមេរិកគឺនឹងមិនអាចលូកលាន់ចូលកិច្ចការផ្ទៃ ឬឈ្លានពានប្រទេសមីយ៉ាន់ម៉ាដើម្បីស្តារឡើងវិញនូវរដ្ឋាបាលដែលជាប់ឈ្នោតបាននោះឡើយ បើមិនដូច្នេះទេទីបញ្ចប់នៃប្រទេសមីយ៉ាន់អាចនឹងស្រដៀងគ្នាទៅនឹងបញ្ហានៅប្រទេសអាហ្វហ្កានីស្ថានានោះដែរ។ គួរឱ្យកត់សម្គាល់ផងដែរថា លោក Joe Biden បានព្រមានអំពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាថ្មីម្ដងទៀតមកលើប្រទេសមីយ៉ានម៉ាបន្ទាប់ពីដកអស់រយៈពេលប្រមាណជាមួយទស្សវត្សកន្លងទៅ ក៏ប៉ុន្តែការដាក់ទណ្ឌកម្មសេដ្ឋកិច្ចគឺវាប្រៀបបានទៅនឹងដាក់ទណ្ឌកម្មលើប្រជាជនជាជាងរដ្ឋាភិបាលដែលដឹកនាំដោយកម្លាំងយោធា។ ដូច្នេះហើយអង្គជាតិ និងអន្តរជាតិគួរប្រើប្រាស់ការសន្ទនាការទូតដើម្បស្វែងរកដំណោះស្រាយជាជាងប្រើប្រាស់ទណ្ឌកម្មផ្សេងៗដែលធ្លាក់ទៅលើប្រជាពលរដ្ឋស្លូតត្រង់ដែលអាច
ឈានទៅដល់ទីទាល់រកដំណោះស្រាយមិនចេញ ព្រោះថាការដាក់ទណ្ឌកម្មដូចអ្វីដែលលោក Joe Biden លើកឡើងមិនអាចផ្លាស់ប្ដូរស្ថានភាពឱ្យមានការល្អប្រសើរឡើងនោះឡើយ។

ការតវ៉ាពីសំណាក់ប្រជាជនប្រឆាំងនឹងរបបយោធាក្នុងប្រទេសមីយ៉ាន់ម៉ា

ដូចគ្នាទៅនឹងបញ្ហានៃប្រទេសកូរ៉េខាងជើងដែលសហរដ្ឋអាមេរិកបានជួបចរចារជាច្រើនលើកមកហើយជាពិសេសគឺនៅខណៈពេលដែលលោក Donald Trump នៅជាប្រធានាធិបតី។ ថ្មីៗនេះកូរ៉េខាងជើងបានចោទប្រកាន់រដ្ឋាភិបាលលោក Joe Biden បានព្យាយាមប្រើប្រាស់គោលនយោបាយអរិយភាពមកលើប្រទេសរបស់ខ្លួនដោយធ្វើឱ្យការជួបពិភាក្សារបស់ប្រទេសទាំងពីរមានការរអាក់រអួលសារជាថ្មីម្ដងទៀត។ វាបានបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីចេតនារបស់សហរដ្ឋអាមេរិក គឺមិនមែនសន្តិភាពតំបន់និងពិភពលោកនោះឡើយប៉ុន្តែដើម្បីប្រយោជន៍របស់ខ្លួន និងធ្វើយ៉ាងណាឱ្យប្រទេសដ៏ទៃគោរពព្រមទាំងធ្វើតាមអ្វីដែលខ្លួនចង់បាន។

ជំនួបពិភាក្សាគ្នារវាងមេដឹកនាំនៃប្រទេសកូរ៉េខាងជើង និងសហរដ្ឋអាមេរិកនាពេលកន្លងទៅ

ជារួមសហរដ្ឋអាមេរិកគប្បីកែប្រែឥរិយាបទរបស់ខ្លួនពាក់ព័ន្ធទៅនឹងការលូកដៃចូលទៅកាន់ផ្ទៃក្នុងរបស់ប្រទេសដ៏ទៃដើម្បីសុវត្ថិភាព និងសុខាមាលភាពជាសកល
ជាពិសេសនោះ គឺបញ្ហានៅក្នុងប្រទេសមីយ៉ានម៉ា និងកូរ៉េខាងជើងត្រូវដោះស្រាយដោយសន្តិភាពបំផុតព្រមទាំងបំភ្លេចនូវវិធីសាស្រ្តទាំងឡាយណាដែលពាក់ព័ន្ធទៅនឹងកិច្ចផ្ទៃក្នុងរបស់ប្រទេសទាំងពីរ។

អ្នកនិពន្ធ៖ Ly Sokong

Leave a Reply

Your email address will not be published. Required fields are marked *

7 − six =

This site uses Akismet to reduce spam. Learn how your comment data is processed.