កម្ពុជានឹងប្រើវិធានក្តៅបំផុត ចំពោះដ្រូនរបស់ក្រុមឧទ្ទាមណាមួយដែលហោះចូលកម្ពុជា

ប្រៀបដូចជាបទបញ្ជា នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានហាមប្រាមដល់អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ទាំងអស់ មិនត្រូវយកបញ្ហាពាក់ព័ន្ធសន្ដិសុខជាតិ ទៅបង្ហោះផ្ដេសផ្ដាសដោយគ្មានការអនុញ្ញាតបានឡើយ។ ក្នុងឱកាសបន្ដជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ១៨,២៥៥នាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល, សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា បញ្ហាសន្ដិសុខជាតិ មិនមែនជារឿងលេងសើចដែលត្រូវយកបង្ហោះនៅលើបណ្ដាញសង្គមនោះឡើយ...