ហេតុអ្វីបានជាអាមេរិកទើបសម្រេចផ្តល់វ៉ាក់សាំងកូវីដ១៩ដល់កម្ពុជា?

អាមេរិកបញ្ជាក់ថាកម្ពុជានឹងទទួលបានវ៉ាក់សាំងកូវីដ១៩ជាង១លានដូសពីយន្តការ Covax នៅត្រឹមខែឧសភាសាកទាយលេងៗលមើលតើវ៉ាក់សាំងនោះឈ្មោះអី?ហើយហេតុអ្វីបានជាអាមេរិកទើបសម្រេចផ្តល់ដល់កម្ពុជានាពេលនេះ?ហេតុអីមិនជួយនៅពេលត្រូវការចាំបាច់បំផុត?


ព្រោះពលរដ្ឋគេចាក់អស់គ្នារួចរាល់ទេដឹង?លេខាធិការសារព័ត៌មានសេតវិមាន Jen Psaki បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា សហរដ្ឋអាមេរិកនឹងមិនចែករំលែកវ៉ាក់សាំងជាមួយប្រទេសណាមួយឡើយរហូតដល់រដ្ឋាភិបាលអាមេរិកធានាថាជនជាតិអាមេរិកទាំងអស់អាចចាក់វ៉ាក់សាំងបាន។
កម្ពុជានឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩យ៉ាងតិចចំនួន១,១លានដូសនៅត្រឹមដំណាច់ខែឧសភានេះពីយន្តការ Covax (កូវ៉ាក់) និងវ៉ាក់សាំងច្រើនថែមទៀតបន្ទាប់ពីនោះ។ នេះបើយោងតាមសារអេឡិចត្រូនិកមួយរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលបានផ្ញើទៅកាន់អ្នកសារព័ត៌មាន ក្រោយពីជំនួបមួយរវាងឯកអគ្គរដ្ឋទូតអាមេរិកលោក W. Patrick Murphy និងរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន កាលពីថ្ងៃទី១៧ ខែឧសភា។
កម្មវិធីកូវ៉ាក់ (COVAX) គឺជាពាក្យកាត់របស់ COVID-19 Vaccines Global Access ដែលមានអត្ថន័យជាខេមរភាសាថា ការទទួលបានជាសកលនៃវ៉ាក់សាំងកូវីដ១៩។ កម្មវិធីនេះ គឺជាគំនិតផ្តួចផ្តើមជាសកល សំដៅលើការទទួលបានដោយស្មើភាពគ្នានូវវ៉ាក់សាំងកូវីដ១៩ ដែលដឹកនាំដោយសម្ព័ន្ធសកលសម្រាប់វ៉ាក់សាំង និងការចាក់ថ្នាំបង្ការ (Gavi) អង្គការសុខភាពពិភពលោក (WHO) សម្ព័ន្ធសម្រាប់ការច្នៃប្រឌិតត្រៀមលក្ខណៈឆ្លើយតបជំងឺរាតត្បាត (CEPI) និងស្ថាប័នអន្តរជាតិជាច្រើនទៀតផងដែរ។ប្រទេសកម្ពុជា គឺជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសដំបូងគេដែលទទួលបានវ៉ាក់សាំងកូវីដ១៩ ពីអង្គការសុខភាពពិភពលោក (WHO) តាមរយៈកម្មវិធីកូវ៉ាក់ (COVAX)។វ៉ាក់សាំងនេះមានឈ្មោះថា អាស្ត្រាហ្សេណេកា (Astra Zeneca) ដែលត្រូវបានដឹកមកដល់កម្ពុជានាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។គិតត្រឹមសប្តាហ៍នេះ កម្ពុជាទទួលបានវ៉ាក់សាំងបង្ការកូវីដ១៩សរុបជាង៤,៥លានដូសហើយ ដែលវ៉ាក់សាំងភាគច្រើនត្រូវបានទិញពីប្រទេសចិន និងខ្លះជាជំនួយរបស់រដ្ឋាភិបាលចិន។
ការអះអាងបញ្ជាក់នេះ ធ្វើឡើងខណៈយន្តការ COVAX ដែលចូលរួមដឹកនាំដោយអង្គការសុខភាពពិភពលោក កំពុងខ្វះវ៉ាក់សាំងបង្ការកូវីដ១៩ ក្រោយពីប្រទេសឥណ្ឌាដែលជាប្រទេសផលិតវ៉ាក់សាំងធំជាងគេលើលោក មិនអាចឆ្លើយតបទៅនឹងការផលិតវ៉ាក់សាំងដើម្បីចែកចាយទៅកាន់ពិភពលោកបានក្នុងរយៈពេលថ្មីៗនេះ ដោយសារតែការឆ្លងរាលដាលជំងឺកូវីដ១៩យ៉ាងខ្លាំងក្នុងប្រទេសនោះ។
ប្រភព៖ https://khmer.voanews.com/a/cambodia-to-receive-more-than-1-million-doses-of-covid-vaccines/5893820.html

Leave a Reply

Your email address will not be published. Required fields are marked *

fifteen − 12 =

This site uses Akismet to reduce spam. Learn how your comment data is processed.