អាមេរិកបានជួយអ្វីដល់កម្ពុជាខ្លះហើយ?

ក្នុងខណៈពេលដែលកំពុងមានការរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជាអាមេរិកបានជួយអ្វីដល់កម្ពុជាខ្លះហើយ?

សម្តេចតេជោហ៊ុនសែនចោទសួរថាកម្ពុជាធ្លាប់បានសុំអាមេរិកផ្តលជំនួយវ៉ាក់សាំងCOVID១៩ចំនួន៤លានដូល្លាដល់កម្ពុជាប៉ុន្តែរហត់ពេលនេះនូវមិនទាន់ទទួលបានការឆ្លើយតបទេ។ស្ថានទូតសហរដ្ឋអាមេរិកបានប្រកាសថាវ៉ាក់សាំង COVID-១៩ ចំនួន ១,១ លានដូល្លាដែលជំនួយដោយសហរដ្ឋអាមេរិកនឹងមកដល់កម្ពុជានាពេលឆាប់ៗនេះ ប៉ុន្តែនៅពេលភាគីកម្ពុជាសួរបន្តិទៀត ស្ថានទូតអាមេរិកក៏មិនអាច និយាយរឿងនេះអោយច្បាស់បានទេ។ អាមេរិកបានប្រកាសផ្តល់ជំនួយចំនួន ១១ លានដុល្លារអាមេរិកដល់កម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 រាតត្បាត ប៉ុន្តែមិនដឹងថាប្រាក់នោះនៅឯណាទេ?ប្រហែលជាថវិកាទាំងនេះត្រូវបានប្រើដើម្បីគាំទ្រគណបក្សនយោបាយនិងអង្គការក្រៅរដ្ឋាភិបាលអនុវត្តសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលទេដឹង?


«បើខ្ញុំមិនពឹងចិន តើឱ្យខ្ញុំពឹងនរណា? ទុកឱ្យប្រជាជនកម្ពុជាឆ្លងទន្លេ ឆ្លងព្រែកដោយជិះទូកដរ ដោយឆ្លងស្ពានឫស្សី ឬឈើប្រកបដោយគ្រោះថ្នាក់ ដោយគ្មានផ្លូវដើរ ឬយ៉ាងណា?»។ នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ចោទសួរឡើងក្នុងសន្និសីទអន្តរជាតិ ស្តីពី «អនាគតរបស់អាស៊ី» ដែលរៀបចំឡើងដោយក្រុមហ៊ុននីកេ (Nikkei) របស់ជប៉ុន តាមរយៈប្រព័ន្ធវីដេអូ។

ការចោទសួរត្រឡប់របស់សម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីអ្នកសម្របសម្រួលបានចោទសំណួរទៅសម្តេចថា កម្ពុជាមានលំអៀង ឬពឹងពាក់ខ្លាំងទៅលើចិន។
ឆ្លើយតបនឹងសំណួរនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បើចិនមិនជួយកម្ពុជា នោះប្រជាពលរដ្ឋកម្ពុជាផ្លូវធ្វើដំណើរ និងស្ពានឆ្លងកាត់ទន្លេនោះឡើយ។
សម្តេចតេជោ បានសង្កត់បន្ថែមថា ក្នុងនោះសូម្បីតែវ៉ាក់សាំងសម្រាប់ចាក់ប្រជាពលរដ្ឋកម្ពុជានេះ ក៏ជាការជួយរបស់ចិននោះដែរ ខណៈដែលទេសដទៃមិនមានអ្នកហារមាត់ផ្តល់វ៉ាក់សាំងនោះឡើយ។

សម្តេចតេជោ បានគូសបញ្ជាក់បែបនេះ «សូម្បីតែវ៉ាក់សាំងដែលខ្ញុំរកមកចាក់ជូនប្រជាពលរដ្ឋជាង២លាននាក់ បើគ្មានជំនួយពីចិន និងការផ្គត់ផ្គង់ពីចិនដោយការលក់ យើងខ្ញុំក៏គ្មានវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាជនកម្ពុជា។ ក្រៅពីខូវ៉ាក់ ដែលបានផ្តល់ជាង ៣០ម៉ឺនដូស តើមានប្រទេសណាមួយ បានហារមាត់បញ្ជូន ឬបញ្ជូនមកដល់កម្ពុជាហើយឬនៅនូវវ៉ាក់សាំងសម្រាប់ការចាក់?»។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ដែរថា ប្រទេសកម្ពុជា មិនដែលបដិសេធនោះឡើយ សម្រាប់ជំនួយ ការវិនិយោគ និងការធ្វើពាណិជ្ជកម្មពីបណ្តាប្រទេសដទៃ។ ជាមួយគ្នានេះ សម្តេចបានលើកករណីប្រទេសជប៉ុន ដែលបានជួយកម្ពុជាច្រើនជាងនៅទសវត្សរ៍ឆ្នាំ៩០ ហើយបន្តជួយមកដល់ពេលបច្ចុប្បន្ននេះ។
សម្តេចតេជោ គូសបញ្ជាក់យ៉ាងដូច្នេះ «យើងខ្ញុំមិនបានបិទទ្វារសម្រាប់នរណាទាំងអស់ ទៅលើការទទួលយកជំនួយសម្រាប់កសាងប្រទេសកម្ពុជា ដូចជាជប៉ុនកំពុងកសាងផ្លូវជាតិលេខ៥ ដ៏ល្អ តភ្ជាប់ពីខេត្តកណ្តាល ទៅកាន់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងធ្វើការសាងសង់ បន្ទាប់ពីការកសាងផ្លូវជាតិលេខ១ និងផ្លូវជាច្រើនខ្សែទៀត»។

សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យបណ្តាប្រទេសនានា គួរពិនិត្យឡើងវិញ លើគោលនយោបាយការបរទេសរបស់កម្ពុជា ហើយគេគួរមានឥរិយាបថយ៉ាងណាចំពោះកម្ពុជា ទើបកម្ពុជាទទួលយក៕

Via:https://www.facebook.com/freshnewsasia

Leave a Reply

Your email address will not be published. Required fields are marked *

13 + seventeen =

This site uses Akismet to reduce spam. Learn how your comment data is processed.