ប្រទេសមួយចំនួនមានការយល់ឃើញអវិជ្ជមានពីផលប៉ះពាល់ស្ដីពីការបញ្ចេញកាកសំណល់វិទ្យុសកម្មនុយក្លេអ៊ែនៅហ្វូគូស៊ីម៉ា ប្រទេសជប៉ុន ចុះកម្ពុជាវិញ?

  កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ កន្លងទៅរដ្ឋាភិបាលជប៉ុនបានប្រកាសស្ដីពីការសម្រេចបញ្ចេញកាកសំណល់វិទ្យុសកម្មដែលមានជាតិកខ្វក់នុយក្លេអ៊ែ ១.២៥ លានតោនដែលត្រូវបានបំផ្លិចបំផ្លាញដោយគ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមិកាលពីឆ្នាំ២០១១ ពីរោងចក្រថាមពលនុយក្លេអ៊ែ ហ្វូគូស៊ីម៉ា ទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ លោកនាយករដ្ឋមន្រ្តី Yoshihide Suga ក៏បានមានប្រសាសន៍ផងដែរថា «យើងនឹងព្យាយាមឱ្យអស់ពីសម្ថភាពដើម្បីរក្សាគុណភាពនៃទឹកឱ្យលើសពីស្តង់ណានៃសុវត្ថិភាព»។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនដែលស្ថិតក្នុងវិស័យឧស្សាហកម្ម និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរបាននិយាយផងដែរថារោងចក្រនុយក្លេអ៊ែរផ្សេងៗទៀតក៏បានចោលកាកសំណល់តាមនិតិវិធីនេះផងដែរ ហើយផលប៉ះពាល់មានតិចតួចបំផុត។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកបរិស្ថាន អង្គការផ្សេងៗទៀតដែលទាក់ទងទៅនឹងវិស័យជលផល សហគមន៍អ្នកនេសាទ និងអ្នកវិទ្យាសាស្រ្តសមុទ្របានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងមកលើបញ្ហាមួយនេះរួមទាំងប្រជាជនរបស់ជប៉ុនផ្ទាល់ផងដែរ។...