Month: November 2021

ផលល្អនិងផលអាក្រក់នៃវត្តមានអង្គភាពស្រាវជ្រាវវេជ្ជសាស្រ្តរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ប្រចាំកម្ពុជា
អង្គភាពលេខ២ ផ្នែកស្រាវជ្រាវវេជ្ជសាស្រ្ត របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក (Naval Medical Research Unit 2) ប្រចាំនៅតំបន់ប៉ាស៊ីហ្វិក នៅក្នុងប្រទេសកម្ពុជា ហៅកាត់ថា(NAMRU-2 PP) ដែលមានទីតាំងកណ្តាលស្ថិតនៅក្នុងទីក្រុងភ្នំពេញ ។ បេសកកម្មរបស់អង្គភាពនេះគឺស្រាវជ្រាវលើការរីករាលដាលនៃជំងឺឆ្លងផ្សេងៗ ដើម្បីជាប្រយោជន៍សំរាប់ប្រជាជនកម្ពុជា និងសហរដ្ឋអាមេរិក។ ក្រុមការងាររបស់ក្រសួងសុខាភិបាលកម្ពុជា និងក្រុមបុគ្គលិកសហរដ្ឋអាមេរិកផ្នែកសុខភាពសាធារណៈអន្តរជាតិប្រចាំកម្ពុជា បានសហការគ្នា ដើម្បីធ្វើការរៀបចំលើប្រពន្ធ័ការងាររុករក និងធ្វើការពិសោធ៍ ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺឆ្លងទាំងនោះ។ តើអង្គភាព...

សេចក្តីថ្លែងការណ៍នេះពិតជាមានអត្ថន័យអាក្រក់យ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា
នាថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០២១នេះ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានធ្វើការប្រកាសមួយស្ដីពីការដាក់ទណ្ឌកម្មលើមន្រ្តីយោធាជាន់ខ្ពស់របស់ប្រទេសកម្ពុជា ចំនួនពីររូប រួមមាននាយឧត្ដមសេនីយ៍ ចៅ ភិរុណ ដែលមានតួនាទីជាអគ្គនាយកនៃនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ និងនាយឧត្ដមនាវី ទៀ វិញ ដែលមានតួនាទីជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹកជុំវិញបញ្ហាអំពើពុករលួយលើបញ្ហាកម្រោងសាងសង់ និងកែលម្អកំពង់ផែជើងទឹករាមដែលមានទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុ។ យោងទៅតាមរតនាគារជាតិអាមេរិកបានឱ្យដឹងថា ការដាក់ទណ្ឌកម្មនេះបណ្ដាលមកពីការប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរនៅកម្ពុជារបស់បុគ្គលទាំងពីរ។ គួរបញ្ជាក់ផងដែរថា ការដាក់ទណ្ឌកម្មនេះ រួមមានការបង្កកទ្រព្យសម្បត្តិដែលពួកគេអាចមាននៅសហរដ្ឋអាមេរិក និងការរឹតត្បិតទិដ្ឋាការមិនឱ្យពួកគេ និងសមាជិកក្រុមគ្រួសារសាច់ញាតិបង្កើតរបស់ពួកគេធ្វើដំណើរមកជាន់ដីសហរដ្ឋអាមេរិកបានឡើយ។ ទណ្ឌកម្មនេះ ក៏ហាមប្រាមមិនឱ្យជនជាតិ...

ឥទ្ធិពលនៃរឿង Squid Game ចំពោះសង្គមមនុស្ស
អ្នកទាំងអស់គ្នាពិតជាបានទស្សនាខ្សែភាពយន្ត “Squid Game”។ ភាពយន្តនេះបានជាប់ចំណាត់ថ្នាក់លេខ1នៅលើ Netflix រឿងដ៏ពេញនិយមបំផុតមួយនេះមានអ្នកទស្សនាជុំវិញពិភពលោកក្នុងគណនីរបស់ Netflix រហូតដល់ទៅរាប់រយលានដង។ នេះនៅមិនទាន់គិតពីចំនួនអ្នកលួចរឿងនេះយកទៅទស្សនាផងទេ។ ខ្សែភាពយន្តរបស់កូរ៉េខាងត្បូងនេះត្រូវបានដាក់បញ្ចាំងទូទាំង ពិភពលោកកាលពីថ្ងៃទី17 ខែកញ្ញា ឆ្នាំ2021។ ត្រឹមតែ4ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការចេញបញ្ចាំង រឿង “Squid Game” មានអ្នកចូលទស្សនាយ៉ាងច្រើនលើសលុបនិងបានបំបែកកំណត់ត្រារបស់ Netflix ដែលមិនធ្លាប់មានពីមុនមក។ សារព័ត៌មាន Bloomberg បានធ្វើការរាយការណ៍ដោយផ្អែកទៅលើរបាយការណ៍បែកធ្លាយមួយថាក្រុមហ៊ុន...