Day: June 14, 2022
អាមេរិកតែងតែចោទប្រកាន់គេអំពីការសាងសង់ទីតាំងកងទ័ព ប៉ុន្តែខ្លួនអាមេរិកឯងហេតុអ្វីមានមូលដ្ឋានទ័ពជាង ៨០០កន្លែង ជុំវិញពិភពលោក
កន្លងទៅថ្មីៗនេះមន្ត្រីលោកខាងលិចរបស់អាមេរិក បានចោទកម្ពុជានិងចិនថា កំពុងសាងសង់ទីតាំងកងទ័ពជើងទឹកដោយសម្ងាត់នៅកម្ពុជា ជុំវិញការចោទប្រកាន់ដោយគ្មានហេតុផលនេះថ្នាក់ដឹងនាំ ស្ថានទូតកម្ពុជានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនបាន បដិសេធយ៉ាងខ្លាំងជុំវិញខ្លឹមសារនិងអត្ថន័យនៃសេចក្តីរាយការណ៍នេះ ដោយថា វាជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាននិងមានបំណងបង្ខូចកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា។ ហើយបានបញ្ចាក់ថា កម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួនរដ្ឋធម្មនុញ្ញរបស់ខ្លួនដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេស ឬវត្តមានកងទ័ពបរទេសនៅក្នុងប្រទេសកម្ពុជានោះឡើយ»។ ប៉ុន្តែយើងដឹងដែរឬទេថាអាមេរិកតែងតែចោទប្រកាន់គេអំពីសាងសង់ទីតាំងកងទ័ព ប៉ុន្តែខ្លួនអាមេរិកឯងហេតុអ្វីមានមូលដ្ឋានទ័ពជាង ៨០០កន្លែង ជុំវិញពិភពលោក ទុកសម្រាប់ការពារឬទុកពង្រឹងអំណាចខ្លួនឯង? ស្ទើរតែគ្រប់ប្រធានាធិបតីទាំងអស់របស់សហរដ្ឋអាមេរិក នៅក្រោយសម័យសង្រ្គាមត្រជាក់ សុទ្ធតែធ្លាប់បានព្យាយាមបិទមូលដ្ឋានទ័ព និងកាត់បន្ថយកងទ័ពអាមេរិកមួយចំនួន ដែលឈរជើងនៅក្រៅប្រទេស ជាពិសេសក្នុងតំបន់អឺរ៉ុបតែម្ដង ភ្ជាប់ជាមួយពាក្យស្លោកមួយឃ្លាដ៏មានមនោសញ្ចេតនា នោះគឺ...
ហេតុអ្វីទណ្ឌិត សម រង្ស៊ី ហ៊ានចេញ មុខវាយប្រហាររិះគន់ កឹម សុខា ចំៗជាចំហ?
(ភ្នំពេញ)៖ ទណ្ឌិត សម រង្ស៊ី បានដំឡើងសំឡេងរិះគន់វាយប្រហារអតីត ដៃគូសម្ព័ន្ធភាពរបស់ខ្លួនឡើងចាស់ដៃករណី កឹម សុខា មិនទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ដោយហេតុផលថាគ្មានជម្រើសសម្រាប់ជ្រើសរើស មានន័យថាគណបក្សណាមួយដែលត្រូវបោះឱ្យពោលគឺសូម្បីតែគណបក្សភ្លើងទៀនដែលមាន សម រង្ស៊ី ជាប្រធានស្រមោលបញ្ជាពីក្រោយ ក៏មិនមែនជាជម្រើសរបស់ កឹម សុខា ឡើយ។ ការណ៍នេះធ្វើឱ្យទណ្ឌិត សម រង្ស៊ី ក្រេវក្រោធក្តៅក្រហាយចំពោះ កឹម...