តើគណបក្សភ្លើងទៀនអាចបន្ដដំណើរដល់ពេលណា?

“គណបក្សភ្លើងទៀន” ដើមឡើយមានឈ្មោះថា “គណបក្សសមរង្ស៊ី ’’ដែលកាលពីដំបូងស្ថិតក្រោមការដឹកនាំដោយផ្ទាល់របស់លោកសម រង្ស៊ី។ ប៉ុន្ដែបក្សនេះបានផ្លាស់ប្ដូរឈ្មោះក្នុងឆ្នាំ២០១៧ បន្ទាប់ពីវិសោធនកម្មច្បាប់គណបក្សនយោបាយបានចូលជាធរមានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧។ ស្ថិតក្រោមច្បាប់ថ្មី គណបក្សនយោបាយដែលប្រើប្រាស់ឈ្មោះ ឬរូបរបស់រូបវន្តបុគ្គលជាសញ្ញាសម្គាល់ឬរូបគណបក្ស ត្រូវតែផ្លាស់ប្តូរនៅក្នុងអំឡុងពេល៩០ថ្ងៃ បើមិនដូច្នោះទេគណបក្សទាំងនោះនឹងប្រឈមមុខច្បាប់។ បន្ទាប់ពីផ្លាស់ប្ដូរឈ្មោះ គណបក្សភ្លើងទៀនដែលបច្ចុប្បន្នមានលោកទាវ វណ្ណុលជាប្រធាន បានបន្ដសកម្មភាពនយោបាយជាប្រក្រតី ហើយក៏ទើបបានចូលរួមការបោះឆ្នោតឃុំ/សង្កាត់កាលពីថ្ងៃទី០៥ ខែមិនថុនា ឆ្នាំ២០២២ផងដែរ។ តាមលទ្ធផលផ្លូវការ គណបក្សភ្លើងទៀនទទួលបានសំឡេងគាំទ្រច្រើនជាងគេទីពីរ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា...