ប្រាំមួយឆ្នាំបន្ទាប់ពីការបាត់បង់ជីវិតរបស់លោក កែម ឡី

ថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ២០២២​ គឺជាថ្ងៃគម្រប់ខួប ៦ ឆ្នាំនៃការបាត់បង់ជីវិតរបស់លោកកែម ឡី។ រហូតមកទល់ពេលនេះ នៅតែមានក្រុមឆ្លៀតឱកាសមួយចំនួនបានយកឧប្បត្តិហេតុនេះវាយប្រហារលើប្រទេសកម្ពុជា។ ឧប្បត្តិហេតុ​ គឺជារឿងដ៏គួរឱ្យសោកស្ដាយបំផុត ពិសេសក្រុមមនុស្សដែលស្រលាញ់ និងគាំទ្រលោកដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ យ៉ាងឃោរឃៅ នៅក្នុងស្តាម៉ាតស្ថានីយប្រេងឥន្ធនៈកាល់តិចជាប់ស្តុបបូកគោ ខណ្ឌចំការមន នាវេលាម៉ោងប្រមាណ៩ព្រឹក កាលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ទោះបីជាយ៉ាងណាក៏ដោយ យើងមិនត្រូវឱ្យជនទីបីឈ្លាតឱកាសនេះមកគេងយកផលចំណេញពីយើង​នោះឡើយ។ តើលោក កែម...

ច្បាប់គឺច្បាប់! អាមេរិកមិនអាចមកបង្វិលឱ្យកម្ពុជាធ្វើតាមការបញ្ជារបស់ខ្លួនបានឡើយ

នៅក្នុងប្រទេសមានអធិបតេយ្យភាព និងឯករាជ្យភាពពេញលេញ រាល់ការសម្រេចចិត្ដ ឬការអនុវត្ដកិច្ចការនានា ត្រូវធ្វើឡើងដោយផ្អែកតាមរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ជាតិ ដើម្បីធានាបាននូវស្ថិរភាព និងសន្ដិសុខសង្គម។ កម្ពុជាក៏ដូចគ្នា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការរក្សាសន្ដិភាពឱ្យគង់វង្ស ចៀសវាងភាពចលាចលណាមួយកើតឡើងដោយសារតែក្រុមបំពុលសង្គម ឬក្រុមអង្គការសង្គមស៊ីវិលដែលជាអាយ៉ងរបស់បរទេស ដោយពួកនេះចាំតែចាប់កំហុស និងលូកដៃកកូរកកាយរឿងផ្ទៃក្នុងរបស់ជាតិសាសន៍ដទៃ ក្នុងគោលបំណងបម្រើឱ្យផលប្រយោជន៍ផ្ទាល់ខ្លួន។ កម្ពុជាធ្លាប់រងគ្រោះច្រើនហើយ ពិសេសពីសហរដ្ឋអាមេរិកដែលចោទកម្ពុជាទាំងបំពាន ថាបានរំលោភសិទ្ធិមនុស្ស មិនអនុវត្ដតាមគន្លងប្រជាធិបតេយ្យ ទាំងដែលអាមេរិកខ្លួនឯងក៏មានភាពចលាចលកើតឡើង មិនថារឿងសង្គម និងនយោបាយ។ ក្នុងរយៈពេលចុងក្រោយនេះ កម្ពុជាក៏ត្រូវបានក្រុមអង្គការសង្គមស៊ីវិល...

មាត់ជាអាចារ្យ ចិត្តជាអាចោរ

...