ល្បិចកលបំបែកបំបាក់បក្សប្រជាជនរបស់ក្រុមប្រឆាំងនឹងធ្វើឱ្យពួកគេបន្ដចាញ់ងើបមុខមិនរួច

មិនមែនជាលើកទីមួយនោះទេ ដែលក្រុមប្រឆាំងបានព្យាយាមប្រើប្រាស់យុទ្ធសាស្ដ្រអុជអាលធ្វើឱ្យគណបក្សប្រជាជនកម្ពុជាបែកបាក់ផ្ទៃក្នុងនិយាយជារួម និងធ្វើឱ្យមានការភាន់ច្រឡំទៅលើបេក្ខភាពនាយករដ្ឋមន្ដ្រីបន្ដវេននិយាយដោយឡែក។ តួយ៉ាងក្នុងពេលថ្មីៗនេះ ក្រុមប្រឆាំងបានអះអាងថាគ្រួសារលោកនាយករដ្ឋមន្ដ្រីកំពុងប្រឈមបញ្ហាធំ ដោយសារតែកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត និងកូនប្រុសពៅ គឺលោក ហ៊ុន ម៉ានី កំពុងដណ្ដើមគ្នាយកតំណែងនាយករដ្ឋមន្ដ្រីនៅពេលអនាគត។ តើការលើកឡើងបែបនេះមានទឡ្ហីករណ៍អ្វីមកដាក់ទម្ងន់? ជាការពិត ក្រុមប្រឆាំងគ្មានអ្វីជាតឹងតាងរឹងមាំធ្វើឱ្យមហាជនជឿបានឡើយ ផ្ទុយទៅវិញមានតែបង្ហាញពីភាពកម្សោយរបស់ខ្លួនតែប៉ុណ្ណោះ នៅក្នុងការប្រកួតប្រជែងដោយស្មើភាពតាមបែបប្រជាធិបតេយ្យជាមួយគណបក្សប្រជាជន។ ពួកគេគ្មានជម្រើស ទើបមានតែរកនឹកបង្កើតរឿងពីមួយទៅមួយ ដោយកន្លងមកសេណារីយ៉ូដែលពួកគេរៀបចំ មិនដែលទទួលបានជោគជ័យម្ដងណាឡើយ។ គ្រាន់តែសៀវភៅ...

ក្រុមប្រឆាំងបានចាញ់មុនការប្រកួត ក្នុងការបោះឆ្នោតឆ្នាំ២០២៣

តាមការលើកឡើងរបស់ក្រុមអ្នកវិភាគចៅចាក់ស្មុក ថាក្រុមប្រឆាំងបានទទួលយកការបរាជ័យមុនការប្រកួត ឬថា ជាការចុះចាញ់មុនការប្រកួត ទាំងសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ ទាំងសម្រាប់ការបោះឆ្នោតជាបន្តបន្ទាប់ខាងមុខ។ ការបាត់បង់អស់រលីងនូវក្តីសង្ឃឹម របស់ខ្លួនសម្រាប់ការប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខ គឺក្រុមប្រឆាំងដឹងច្បាស់ណាស់ថា ឯកឧត្តម ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីនាពេលអនាគតរបស់ព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែក្រុមប្រឆាំងតាមរយៈអ្នកវិភាគពុលទឹកមាត់មួយចំនួន បានបន្តការលើកឡើងដោយគមានហេតុផល មានរឿងដណ្តើមគ្នាដើម្បីឡើងធ្វើជានាយករដ្ឋមន្ត្រីរវាងឯកឧត្តម ហ៊ុន ម៉ាណែត និង ឯកឧត្តម ហ៊ុន ម៉ានី ដែលជាបងប្អូនបង្កើត។ តើមូលហេតុអ្វីបានជាក្រុមប្រឆាំងតែងតែញុះញង់និងអុជអាលអំពីរឿងទាំងអស់នេះ?...