Day: October 24, 2022

“ជនក្បត់ជាតិ៣ជំនាន់សម រង្ស៊ី” ទុកមិនចំណេញកម្ចាត់ចេញរឹតតែមិនខាត
មានសារជាតិមិនខុសពីជីតា និងឪពុក ទណ្ឌិតសម រង្ស៊ី បានបន្ដប្រព្រឹត្ដទង្វើដ៏គួរឱ្យស្អប់ខ្ពើម គឺការព្យាយាមបំផ្លិចបំផ្លាញប្រទេស និងប្រជាជនកម្ពុជាម្ដងហើយម្ដងទៀត ដូច្នេះពិតជាសមណាស់នឹងឈ្មោះថ្មី “ជនក្បត់ជាតិ៣ជំនាន់”។ ខ្ចាត់ព្រាត់ពីប្រទេសកំណើតរត់ភៀសខ្លួនដល់បរទេស តែជននេះមិនព្រមសម្ងំលាក់ខ្លួនឱ្យស្រួលនោះទេ បែរជាប្រឹងកៀរគរគ្នីគ្នារិះរកមធ្យោបាយបំផ្លាញដែនដីកំណើត ចង់ធ្វើជាសត្រូវប្រឆាំងនឹងជាតិសាសន៍ឯងទៅវិញ។ រឿងដែលហួសចិត្ដថ្មីៗនេះ ទណ្ឌិតសម រង្ស៊ីបានប្រកាសក្ដែងៗញុះញង់ឱ្យពលរដ្ឋ និងកងទ័ពងើបបះបោរផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកំពុងរស់ក្រោមម្លប់សន្ដិភាព ដោយស្រែកថាខ្លួនធ្វើដើម្បីពលរដ្ឋខ្មែរ។ នេះគឺជាសម្ដីដែលគ្មានអៀនខ្មាស និងគ្រាន់តែដើម្បីបោកប្រាស់ពលរដ្ឋខ្មែរប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ គោលនយោបាយចងអាឃាតគិតតែប្រយោជន៍ផ្ទាល់ខ្លួនបែបនេះ មិនអាចមកបោកបញ្ឆោតពលរដ្ឋខ្មែរដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន...

បាតុកម្មនៅតាមទីក្រុងមួយចំនួននៃតំបន់អឺរ៉ុប
បាតុករក៏បានស្រែកឲ្យចាកចេញពី NATO គិតប្រទេសខ្លួនជាមុនវិញ
កាលពីចុងសប្តាហ៍កន្លងទៅ ប្រជាជននៅតាមទីក្រុងធំៗ នៃបណ្តាប្រទេសអឺរ៉ុបមួយចំនួន បាននាំគ្នាធ្វើសកម្មភាពតវ៉ាជាថ្មី ចំពោះមុខស្ថានភាពកាន់តែយ៉ាប់យ៉ឺនឡើង នៃវិបត្តិថាមពលនិងអតិផរណា នៅក្នុងតំបន់អឺរ៉ុប ដ្បិតប្រជាជនអឺរ៉ុបជាច្រើនខឹងសម្បារចំពោះរដ្ឋាភិបាលរបស់ពួកគេ ដែលទៅពាក់ព័ន្ធក្នុងសង្រ្គាមនៅអ៊ុយក្រែន និងដើរតាមសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ី ដែលជះប៉ះពាល់អវិជ្ជមានត្រឡប់មកលើខ្លួនឯងវិញ។ ប្រជាជនអឺរ៉ុបបានចេញធ្វើបាតុកម្ម នៅតាមដងផ្លូវក្នុងទីក្រុងធំៗដូចជានៅប៉ារីស បែរឡាំង និងប្រាក ជាដើម ដោយអ្នកតវ៉ាខ្លះបានស្រែកទាមទារចង់ឱ្យប្រទេសពួកគេ ចាកចេញពីអង្គការណាតូ (NATO) និងសហភាពអឺរ៉ុប (EU) ហើយគិតគូរអំពីប្រទេសខ្លួនជាមុន។ ក្រុមបាតុករបានថ្កោលទោស...

តុលាការកាត់ទោស លោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគារ១ជីវិត និងដកសិទ្ធិធ្វើនយោបាយជាស្ថាពរ ក្នុងសំណុំរឿងចុះកិច្ចព្រមព្រៀងកាត់ទឹកដីឱ្យជនជាតិម៉ុងតាញ៉ា
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានប្រកាសសាលក្រម កាត់ទោស ទណ្ឌិត សម រង្ស៊ី មេក្រុមប្រឆាំងក្រៅច្បាប់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងដកសិទ្ធិធ្វើនយោបាយជាស្ថាពរ ទាំងសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើនយោបាយផ្សេងទៀត។ ក្រៅពីសម្រេចដាក់ពន្ធនាគារមួយជីវិត និងដកសិទ្ធិធ្វើនយោបាយជាស្ថាពរ ក្រោមការចោទប្រកាន់ពីបទ «ប៉ុនប៉ងនូវប្រគល់ឱ្យរដ្ឋបរទេសនូវដែនដីមួយផ្នែក» តុលាការក្រុងភ្នំពេញ ក៏បានបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនទណ្ឌិត សម រង្ស៊ី យកមកផ្តន្ទាទោសផងដែរ។...