Day: May 16, 2023
ការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់លោក កង សាវាង្ស
មានការចោទប្រកាន់ដោយគ្មានមូលដ្ឋានមួយពីមនុស្សមួយក្រុមតូចដែលស្រេចឃ្លានអំណាចអស់រយៈពេលជាង ៣ ទសវត្សរ៍មកហើយដោយតែងពោលថាជាបុគ្គលដែលស្រលាញ់ប្រទេសជាតិ និងប្រជាជនរបស់ខ្លួន នោះគឺលោក កង សាវាង្ស ដែលជាបុគ្គលិក សម្របសម្រួលផ្នែកឃ្លាំមើលការបោះឆ្នោតនៃអង្គការខុមហ្វ្រែល (Comfrel) ដែលជាអង្គការមិនមែនរដ្ឋាភិបាលដ៏ចំណាស់មួយ ដែលធ្វើកិច្ចការងារពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាតាមរយៈការបោះឆ្នោត ចាប់តាំងពីកម្ពុជាបានរៀបចំការបោះឆ្នោតលើកដំបូងមកម្លេះ និងបក្សពួករបស់លោក។ លោក កង សាវាង្ស តែងប្រើប្រាស់វោហារសព្វ របស់ខ្លួនដើម្បីបោកប្រាស់ក្រុមមនុស្សស្មោះត្រង់ដោយតែងតែតាំងខ្លួនជាអ្នកចេះអ្នកដឹងហើយទៅបង្រៀនអ្នកឯទៀត។ ថ្មីៗនេះលោកបានពោលថា «អ្នកខ្លះគាត់លើកឡើងថា មិនហ៊ានចូលរួមទេ ដោយសារមានអាជ្ញាធរក្នុងកន្លែងខ្លះបានប្រាប់ថា ស្ថាប័ន...