Day: May 17, 2023
ទស្សនៈពលរដ្ឋ៖ «ធ្វើនយោបាយជិត៣ទសវត្សរ៍ មិនអាចរកឯកសារចុះឈ្មោះបក្សនយោបាយរបស់ខ្លួនបាន»
ពិតជាគួរឲ្យហួសចិត្ត និងសង្វេគជាពន់ពេកណាស់សម្រាប់បក្សភ្លើងទៀនដែលសូម្បីតែឯកសារសម្រាប់ចុះបញ្ជីគណបក្សរបស់ខ្លួនដើម្បីចូលរួមបោះឆ្នោតក៏រកមិនបានផង? ឥឡូវនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសបដិសេធមិនទទួលចុះបញ្ជីឲ្យគណបក្សនេះទេ ដោយសារតែគ្មានឯកសារគ្រប់គ្រាន់ដែលតម្រូវដោយច្បាប់ស្តីពីការបោះឆ្នោតសកល។ វាពិតជារឿងមិនគួរឲ្យជឿទាល់តែសោះថា គណបក្សនយោបាយមួយដែលមានប្រវត្តិជិត ៣០ឆ្នាំ ក្នុងឆាកនយោនបាយបែរជាទីបំផុតរកឯកសារឲ្យគ្រប់សម្រាប់ចុះឈ្មោះបោះឆ្នោតក៏រកមិនបាន។ នរណាក៏ដឹងដែរថា ដើម្បីចុះបញ្ជីគណបក្សនយោបាយ គណបក្សនីមួយៗត្រូវបំពេញលក្ខខណ្ឌ ១០យ៉ាង ដែលមិនអាចខ្វះបាន ពីព្រោះវាជាលក្ខខណ្ឌដែលតម្រូវដោយច្បាប់។ គណបក្សនយោបាយនីមួយៗ ដែលមានបំណងចូលរួមក្នុងការបោះឆ្នោតត្រូវត្រៀមលក្ខណៈជាស្រេចដើម្បីចុះបញ្ជី។ ជាក់ស្តែង គណបក្សមួយចំនួនជាពិសេសគណបក្សប្រជាជនកម្ពុជា បានយកឯកសារទៅចុះបញ្ជីតាំងពីថ្ងៃដំបូងដែល គ.ជ.ប ប្រកាសបើកទទួលម៉្លេះ។ ហេតុអ្វីត្រូវស្រូតរូតរះ? ពីព្រោះទី១៖...