Day: May 23, 2023
តុលាការខេត្តរតនៈគិរី ចោទប្រកាន់លោក ថេង សាវឿន និងមន្ត្រី២រូបទៀត ពីបទញុះញង់ និងរួមគំនិតក្បត់
លោកថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) និងបក្ខពួកចំនួន ២នាក់ទៀត ដែលសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងចលនាបដិវត្តន៍កសិករ ញុះញង់ឲ្យក្រោកឡេីងតស៊ូប្រឆាំងរដ្ឋាភិបាល និងយកគំរូតាម ប៉ុល ពត។ លោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍បញ្ជាក់ប្រាប់រស្មីកម្ពុជានៅរសៀលថ្ងៃទី២០ ខែឧសភា នេះថា “លោកថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) និងបក្ខពួក ពាក់ព័ន្ធនឹងការញុះញង់សាបព្រួសបដិវត្តន៍កសិករ។ សមត្ថកិច្ចមានឯកសារគ្រប់គ្រាន់...