តុលាការខេត្តរតនៈគិរី ចោទប្រកាន់លោក ថេង សាវឿន និងមន្ត្រី២រូបទៀត ពីបទញុះញង់ និងរួមគំនិតក្បត់

លោកថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) និងបក្ខពួកចំនួន​ ២នាក់ទៀត​ ដែលសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងចលនាបដិវត្តន៍កសិករ​ ញុះញង់ឲ្យក្រោកឡេីងតស៊ូប្រឆាំងរដ្ឋាភិបាល​ និងយកគំរូតាម​ ប៉ុល​ ពត។

លោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ​ បានមានប្រសាសន៍បញ្ជាក់ប្រាប់រស្មីកម្ពុជានៅរសៀលថ្ងៃទី២០ ខែឧសភា នេះថា “លោកថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) និងបក្ខពួក ពាក់ព័ន្ធនឹងការញុះញង់សាបព្រួសបដិវត្តន៍កសិករ។ សមត្ថកិច្ចមានឯកសារគ្រប់គ្រាន់ ដែលបានរកឃើញ។ ឯកសារនោះ គឺជាឯកសារដែលបំផុសកំហឹងញុះញង់ធ្វើឲ្យខូចសន្ដិសុខសាធារណៈ សាមីខ្លួនក៏បានសារភាពថាបានធ្វើអញ្ចឹងមែន។ យើងអាចសន្និដ្ឋានបានថា ជាការញុះញង់ឬ ក៏សាបព្រោះបដិវត្តន៍កសិករ”។

ឯកឧត្ដមនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ បានបញ្ជាក់យ៉ាងដូច្នេះថា​ “​ យេីងដឹងហេីយនៅខេត្តរតនគីរីពីមុន​ ប៉ុល​ ពត​ ក៏បានសាបព្រួសបដិវត្តន៍កសិករនៅម្តុំនឹងដែរ​ហេីយការរៀនសូត្រមិនខុសគ្នាពីនឹងទេ​។ ដូច្នេះគាត់យកគំរូតាម​ ប៉ុល​ ពត​ ដែលសាបព្រួសបដិវត្ត​ន៍​កសិករ​ ក្រោកឡេីងតស៊ូផ្តួលរំលំរបបជិះជាន់​ វាមិនខុសពីរបប​ ប៉ុល​ ពត​ ទេ។”

អ្នកនាំពាក្យក្រសួងមហាផ្ទៃ​ បានសង្កត់ធ្ងន់ថា​ “​ យេីងអាចចាត់ទុកថា​នេះជាវិធានការមួយដេីម្បីថែរក្សាសន្តិភាព​។ ក្នុងករណីទុកយូរសន្តិភាព​វាមានការគំរាមកំហែង។ បដិវត្តន៍កសិករ​ ជាពិសេសមេខ្មែរក្រហម​ ប៉ុល​ ពត​ ,​ អៀង​ សារី​
បានយកមកប្រេីប្រាស់នៅជនជាតិភាគតិចខាងត្បូង​ បន្ទាប់មកបានឈានមកដល់ភូមិភាគកណ្តាល​ វាទៅជាខ្មែរក្រហម។ បេីយេីងមិនមានវិធានការទេ​ វាអាចនឹងរាលដាលដល់សង្គមយេីងបច្ចុប្បន្នដែលកំពុងតែមានសន្តិភាព”។

សូមជម្រាបថា​ លោកថេង​ សាវឿន​ ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិកកម្ពុជា(CCFC) និងបក្ខពួក​ចំនួន១៧នាក់ ត្រូវបានសមត្ងកិច្ចឃាត់ខ្លួន​ នៅខេត្តក្រចេះ​ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដើម្បីធ្វើការសាកសួរបំភ្លឺ។ ក្នុងចំណោម១៧នាក់ មានការសង្ស័យមនុស្ស​ ៣នាក់​ ដែលជាមេខ្លោងទទួល​ខុសត្រូវ រួមមាន៖
១-ឈ្មោះ ថេង សាវឿន ភេទប្រុស ឆ្នាំ ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិកកម្ពុជា(CCFC)
២-ឈ្មោះ ញិល ភាព មន្រ្តីសមាគម
៣-ឈ្មោះ ថាន់ ហាច មន្រ្តីសមាគម

ពីឆ្វេងទៅស្ដាំ៖ ​លោក ថេង សាវឿន ប្រធាន​សមាគម​សម្ពន្ធ​សហគមន៍​កសិករ​កម្ពុជា ហៅ​កាត់​ថា CCFC

លោក ញិល ភាព (កណ្ដាល) និងលោក ថាច់ ហាច (ស្ដាំ) ជា​សហការី ដែលកំពុងជាប់ឃុំឃាំង​នៅ​ខេត្តរតនគិរី។

រូប​ពីហ្វេសប៊ុក CCFC

ប្រភពបញ្ជាក់ថា​ មូលហេតុនៃការឈានទៅឃាត់ខ្លួននេះ ដោយសារតែក្រោយពេលដែលបញ្ចាប់ការបណ្តុះបណ្តាល នៅខេត្តរតនគីរី ពួកគេបានបន្សល់ទុកនូវឯកសារភស្តុតាងមួយចំនួនដែលមានខ្លឹមសារបែបញុះញង់ឲ្យមានការប្រឆាំងរាជរដ្ឋាភិបាល និងសាបព្រួសបដិវត្តន៍កសិករ។ ដោយផ្អែកលើចម្លើយសារភាព និង ភស្តុតាងដែលរឹបអូសបាន អាចសន្និដ្ឋានបានថា មុខសញ្ញាមេក្លោងទាំង៣នាក់ខាងលេី ដឹកនាំដោយឈ្មោះ​ ថេង សាវឿន គឺពិតជាមានចេតនា ប៉ុនប៉ងធ្វើសកម្មភាពចលនាបដិវត្តកសិករ ញុះញង់ប្រឆាំងរាជរដ្ឋាភិបាល ។
​បច្ចុប្បន្នមនុស្សទាំង០៣នាក់​ ត្រូវបានបញ្ជូនខ្លួនទៅកាន់ខេត្តរតនគីរី ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ចំពោះអ្នកបានចូលរួមឲ្យធ្វើកិច្ចសន្យាអប់រំ ណែនាំឱ្យវិលត្រលប់ទៅលំនៅដ្ឋានវិញ។

តុលាការខេត្តរតនៈគិរី សម្រេចចោទប្រកាន់លោក ថេង សាវឿន និងសហការី២រូបផ្សេងទៀតពីបទញុះញង់ និងរួមគំនិតក្បត់ ក្រោយតំណាងអយ្យការ និងចៅក្រមស៊ើបបានបញ្ចប់នីតិវិធីសាកសួរកាលពីម្សិលមិញ។ ក្រោយការចោទប្រកាន់រួច លោក​ ថេង សាវឿន និងមន្ត្រីរបស់លោក២រូបត្រូវបានតុលាការបញ្ចូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តរតនគិរី។

បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃសង្ស័យថា ករណីលោក ថេង សាវឿន ជាប់ពាក់ព័ន្ធនឹងផែនការ «បដិវត្តន៍កសិករ» ឥឡូវនេះ តុលាការបានចោទប្រកាន់ ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជារូបនេះ រួមទាំង លោក ញិុល ភាព ដែលជាមន្ត្រីជាន់ខ្ពស់សមាគម និងលោក ថាច់ ហាច ជាមន្ត្រីសម្របសម្រួលសហគមន៍ នូវបទល្មើសចំនួន២ គឺ បទចោទរួមគំនិតក្បត់ តាមមាត្រា៤៥៣ និង បទចោទញុះញង់ តាមមាត្រា៤៩៥។

ដោយឡែក ប្រជាកសិករប្រមាណ២០០នាក់មកពីត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កោះកុង ព្រះសីហនុ និងខេត្តកណ្តាលបានដើរដង្ហែក្បូនដើម្បីដាក់លិខិតទៅកាន់ក្រសួងមហាផ្ទៃសុំកិច្ចអន្តរាគមន៍ដោះលែងប្រធានសមាគម និងមន្ត្រីពីររូបផ្សេងទៀតឱ្យមានសេរីភាពឡើយវិញ។

គិតមកទល់ពេលនេះ លោក ថេង សាវឿន លោក ញិុល ភាព និងលោក ថាច់ ហាច ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន និងឃុំខ្លួនបណ្តោះអាសន្នអស់រយៈពេល៥ថ្ងៃមកហើយ បន្ទាប់សមត្ថកិច្ចខេត្តក្រចេះស្ទាក់ចាប់ឃាត់ខ្លួនអំឡុងពេលលោក និងក្រុមការងារធ្វើដំណើរតាមរថយន្តមករាជធានីភ្នំពេញវិញកាលពីថ្ងៃទី១៧ ខែឧសភា។

ក្រោយមកនៅយប់ថ្ងៃទី១៨ ខែឧសភា សមត្ថកិច្ចខេត្តក្រចេះបានបញ្ចូនខ្លួនអ្នកទាំងបីមកខេត្តរតនគីរីជាទីដែលពួកលោកបានរៀបចំវគ្គបណ្តុះបណ្តាលជាមួយបុគ្គលិក និងកសិករប្រមាណ៤០នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *

sixteen + twelve =

This site uses Akismet to reduce spam. Learn how your comment data is processed.