សេចក្ដីថ្លែងការណ៍របស់ស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជាបានបង្ហាញអំពីចរិយាមាយាទនៃការអនុវត្តស្តង់ដារពីរ

បន្ទាប់ពីមានបញ្ហាពាក់ព័ន្ធទៅនឹងការដាក់បញ្ចូលឈ្មោះគណបក្សដើម្បីឈរឈ្មោះបោះឆ្នោត និងបញ្ជីរបរក្ខជនឈរឈ្មោះរួចមក គណបក្សភ្លើងទៀនដែលបានផ្លាស់ប្ដូរឈ្មោះជាច្រើនដង ប៉ុន្តែគំនិតដដែលនោះបានដាក់ពាក្យបណ្ដឹងទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញដើម្បីតវ៉ាពាក់ព័ន្ធទៅនឹងកំហុសរបស់ខ្លួន។ ជាការឆ្លើយតប ដោយយោងទៅតាម សេចក្ដីប្រកាសព័ត៌មានលេខ ៤២/២០២៣ អ.កបធ.សជណ ចុះថ្ងៃ ទី២៥ ខែឧសភា ឆ្នាំ២០២៣ របស់ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ បានប្រកាសទទួលពាក្យបណ្ដឹងរបស់គណបក្សភ្លើងទាន ប៉ុន្តែបានបដិសេធចោលដោយខុសនឹងគតិច្បាប់។ ប្រភព៖ គេហទំព័ររបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ការណ៍ខាងលើនេះបាននាំឱ្យស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ចេញនូវសេចក្ដីថ្លែងការណ៍មួយក្រោមចំណងជើងថា «សេចក្ដីថ្លែងការណ៍របស់លោក MATTHEW MILLER អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក...

វិភាគចៅចាក់ស្មុក៖ សម្តីសារភាពរបស់ថេង សាវឿន និងភស្តុតាងនានាជាមេរៀនគ្រប់គ្រាន់សម្រាប់សមាគមនិងអង្គការសង្គមស៊ីវិលមួយចំនួនកុំចាញ់បោកជនបរទេសនិងក្រុមអ្នកនយោបាយប្រឆាំង ក្បត់ជាតិខ្លួនឯង

នៅទីបំផុត លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និងបក្ខពួកពីរនាក់ បានទទួលស្គាល់កំហុសដែលធ្វើសកម្មភាពជឿតាមការចង្អុលបង្ហាញរបស់ជនបរទេស និងក្រុមអ្នកនយោបាយប្រឆាំងមួយចំនួន ក្នុងរូបភាពប្រមូលផ្តុំសមាជិកសហគមន៍ជាកសិករឈានដល់ការប្រឆាំងក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាល។ នេះបើយោងតាមលិខិតរបស់ទទួលកំហុសរបស់លោក ថេង សាវឿន នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។ លោក ថេង សាវឿន បានសរសេរលិខិត និងចេញវីដេអូសុំទោស ចំពោះអ្វីដែលខ្លួនធ្លាប់បានប្រព្រឹត្តនាពេលកន្លងមក ដោយជឿតាមការញុះញង់របស់ក្រុមមន្ត្រីគណបក្សប្រឆាំង។ តាមរយៈលិខិតទទួលកំហុសលោក...