ទីក្រុងតូក្យូចាប់ផ្តើមបញ្ចេញទឹកដែលបានព្យាបាលចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ប្រទេសមួយចំនួនភ័យខ្លាចការបំពុលដោយវិទ្យុសកម្ម

កាលពី​ថ្ងៃអាទិត្យ កាសែត The Straits Times បាន​ស្ថិតក្នុង​ចំណោម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដំបូង​គេ ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ដែល​បាន​ទៅ​មើល​ផ្ទាល់​ដល់​រោងចក្រ​នុយក្លេអ៊ែរ​ហ្វ៊ូ​គូ​ស៊ី​ម៉ា​ដាយ​អ៊ីជិ​(Fukushima Daiichi) ចាប់តាំងពី​ការបណ្តេញ​ទឹក​នុយក្លេអ៊ែរ​បានចាប់ផ្តើម​កាល​ពី​បី​ថ្ងៃមុន ក្នុង​ដំណើរការ​មួយ ដែល​នឹង​បញ្ចប់​ការបញ្ចេញ​ទឹក​ទាំងស្រុង​នៅ​ឆ្នាំ ២០៥១​។​ ​គិត​ត្រឹម​ម៉ោង ៥ ល្ងាច​ថ្ងៃ​អាទិត្យ គឺ ៧៦ ម៉ោង​បន្ទាប់ពី​ទ្វារ​បាន​បើក ប្រតិបត្តិ​ករ​ក្រុង​តូ​ក្យូ គឺ​ក្រុមហ៊ុន Tokyo Electric...