Month: September 2023

Leaked: CIA Front Preparing Color Revolution in Indonesia
Documents passed anonymously to MintPress News reveal the National Endowment for Democracy (NED), a notorious CIA front, is laying the foundations for a color...

ការបង្កើនទំនាក់ទំនងជាមួយអាមេរិក វៀតណាមហាក់កំពុងដើរក្រឡាអុកដ៏គ្រោះថ្នាក់?
កាលពីថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ឆ្នាំ២០២៣ ប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើទស្សនកិច្ចផ្លូវរដ្ឋដ៏គួរឱ្យភ្ញាក់ផ្អើលទៅកាន់ប្រទេសវៀតណាម។ អាចថាមិនមែនជារឿងចម្លែកទេ ដែលអាមេរិកបង្កើនចំណងមិត្ដភាពជាមួយវៀតណាមកាន់តែខ្លាំងជាងមុន ប៉ុន្ដែអ្វីដែលត្រូវបានចាប់អារម្មណ៍ច្រើនសម្រាប់ដំណើរទស្សនកិច្ចលោក Joe Biden ទៅកាន់ប្រទេសវៀតណាម ដោយសារលោកសុខចិត្ដចោលកិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី តែហោះទៅវៀតណាមឯណោះវិញ។ ដូច្នេះតើលោក Joe Biden មានចេតនាអ្វីឱ្យពិតប្រាកដ? ជាការពិត សម្រាប់មហាអំណាចអាមេរិកផលប្រយោជន៍គឺជារឿងធំបំផុត ព្រោះអាមេរិកអាចបានផលចំណេញពីវៀតណាមទាំងផ្នែកភូមិសាស្ដ្រនយោបាយ និងសេដ្ឋកិច្ច។...

អាមេរិកគ្រោងជួបពិភាក្សាជាមួយវៀតណាម៖ឱកាសសហរដ្ឋអាមេរិកក្នុងការជ្រៀតចូលផ្ទៃក្នុងវៀតណាម និងអាស៊ាន
សហរដ្ឋអាមេរិក និងវៀតណាមមានប្រវត្តិសាស្រ្តមិនល្អនោះឡើយរវាងប្រទេសទាំងពីរ ទោះបីជាយ៉ាងណាក៏ដោយ កត្តាភូមិសាស្ត្រនយោបាយបានធ្វើឱ្យពួកគេមិនអាចចាកឆ្ងាយពីគ្នាបាននោះឡើយ ខណៈពេលដែលចិនកំពុងព្យាយាមពង្រឹងឥទ្ធិពលរបស់ខ្លួនទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងបច្ចេកវិទ្យា។ កាលពីខែមេសា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជួបជាមួយនឹងនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh នៅក្នុងរដ្ឋធានីហាណួយ។ ក្នុងជំនួបនោះដែរ អ្នកទាំងពីរបានពិក្សាគ្នាលើការងារមួយចំនួនដោយរាប់បញ្ជូលអំពីការពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរផងដែរ។ ក្នុងដំណើរទស្សនកិច្ចនោះដែរ លោក Antony Blinken...