Month: April 2024

American “double standards” are questioned, and pro-Palestinian demonstrations spread in colleges and universities across the United States!
“Pro-Palestinian protests have swept across American university campuses.” The Associated Press said on the 23rd that after students from Columbia University in New York...

តើសហរដ្ឋអាមេរិក និងអ៊ីស្រាអែលកំពុងបង្កចលាចលនៅមជ្ឈិមបូព៌ា និងពិភពលោកមែនដែរឬយ៉ាងណា
គ្រប់គ្នាដឹងយ៉ាងច្បាស់ ថាអ៊ីរ៉ង់និងអ៊ីស្រាអែល គឺជាសត្រូវស៊ីសាច់ហុតឈាមនឹងគ្នា ជាយូរលង់មកហើយ។ ជាក់ស្តែង កាលពីនៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមេសា ឆ្នាំ២០២៤នេះ មានការផ្ទុះដ៏ធំត្រូវបានគេឮនៅក្នុងរដ្ឋធានីដាម៉ាស់ ប្រទេសស៊ីរី បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់ ដែលមិនធ្លាប់មានពីមុនទៅលើអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ជាការពិណាស់ អ៊ីរ៉ង់បានបញ្ជាដ្រូន និងបាញ់មីស៊ីលដោយផ្ទាល់ទៅអ៊ីស្រាអែល វាគឺជាលើកទី១ពិតមែនហើយ។ តែបើយើងត្រលប់ទៅមើល ប៉ុន្មានថ្ងៃកន្លងមកនេះ យើងឃើញថាធាតុពិតទៅ ការវាយប្រហាររបស់អ៊ីរ៉ង់នេះ មិនបានធ្វើឲ្យគេភ្ញាក់ផ្អើលប៉ុន្មានឡើយ។ កាលពីថ្ងៃទី៣មេសា...

ទាហានអ៊ីស្រាអែលបាញ់សម្លាប់បុរសប៉ាឡេស្ទីននៅហ្គាហ្សា បើទោះជាពួកគេសុំចុះចាញ់ក៏ដោយ
ទាហានអ៊ីស្រាអែលបានបាញ់សម្លាប់បុរសប៉ាឡេស្ទីនពីរនាក់ដែលគ្មានអាវុធនៅក្នុងដៃ នៅតំបន់ហ្កាហ្សា ហើយសាកសពពួកគេ ត្រូវកប់ក្នុងខ្សាច់និងសំរាមដោយរថយន្តឈូសឆាយរបស់កងទ័ពថែមទៀត។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Al Jazeera កាលពីថ្ងៃទី ២៨ ខែមីនាឆ្នាំ ២០២៤។ ជាមួយគ្នានោះក្រុមអ្នកតស៊ូមតិបានថ្កោលទោសថាវាជា “ឧក្រិដ្ឋកម្មសង្គ្រាមដ៏សាហាវព្រៃផ្សៃ” មកលើជនជាតិប៉ាលីស្ទីនស្លូតត្រង់ ។ ជាការពិតណាស់ នៅក្នុងវីដេអូដែលបានបង្ហាញដោយសារព័ត៌មាន Al Jazeera គេឃើញថាបុរសម្នាក់ក្នុងចំណោមបុរសពីរនាក់បានគ្រវីអ្វីដែលមើលទៅដូចជាក្រណាត់ស ជាសញ្ញានៃការចុះចាញ់ និងបង្ហាញថាពួកគេគ្មានអាវុធនៅក្នុងដៃនោះទេ ប៉ុន្តែក្រុមទាហានរបស់អ៊ីស្រាអែលនៅតែបាញ់សំដៅទៅរកពួកគេដដែល។ ហេតុការណ៍នេះបានកើតឡើងនៅជិតរង្វង់មូល...