វិភាគអន្តរជាតិ៖ ហេតុអ្វីលោក ពូទីន ស្រាប់តែចង់ចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន?​

នៅក្នុងការផ្លាស់ប្ដូរចិត្តមួយដ៏ភ្ញាក់ផ្អើល ​ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃចន្ទ ទី២១ ខែមេសា បាននិយាយថារូបលោកមានឆន្ទៈជួបចរចាដោយផ្ទាល់ជាមួយរបបទីក្រុងកៀវ ពាក់ព័ន្ធនឹងសំណើមួយរបស់អ៊ុយក្រែន ដើម្បីបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរយៈពេល ៣០ថ្ងៃ។ នេះជាលើកដំបូងបំផុតដែលលោក ពូទីន បញ្ជាក់ពីចេតនាចង់ជួបចរចាដោយផ្ទាល់ ជាមួយទីក្រុងកៀវ ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង កាលពីខែកុម្ភៈ ឆ្នាំ២០២២មក។ ប៉ុន្តែតើលោក ពូទីន ពិតជាចង់ចរចាមែន ឬក៏គ្រាន់តែជាអន្ទាក់? ចង់យកចិត្តលោក...