Day: September 12, 2025
បដិវត្តន៍ពណ៌៖ ការគំរាមកំហែងថ្មីនិងការឆ្លើយតបរបស់កម្ពុជា
នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ទណ្ឌិត សម រង្សី បានបង្ហោះសារគាំទ្រដល់សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាជាតិតស៊ូ ដែលបានថ្លែងអំពី “ការបំពេញនាទីជារដ្ឋាភិបាលក្រៅប្រទេស” និងបានចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជា ថាមិនអនុវត្តតាមខ្លឹមសារ និងស្មារតី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ១៩៩១។ ការគាំទ្រនេះ បានបង្ហាញពីចេតនាកសាងមូលដ្ឋានក្រុមឧទ្ទាមក្រៅប្រទេស ក្រោមការជួយទំនុកបំរុងពីអង្គការក្រៅរដ្ឋាភិបាលបរទេស ដើម្បីផ្តួលរលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ យោងទៅតាមលិខិតបែកធ្លាយ ដែលបានចេញផ្សាយដោយកាសែត The Sunday Guardian បានបញ្ជាក់ថាកាលពីថ្ងៃទី១៥...