Day: August 6, 2026
កម្ពុជា និងសហរដ្ឋអាមេរិក៖ ទស្សនៈខុសគ្នាចំពោះ ICJ និង ICC ក្នុងបរិបទអធិបតេយ្យភាព និងយុត្តិធម៌អន្តរជាតិ
ប្រទេសកម្ពុជាមានប្រវត្តិប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ (International Court of Justice: ICJ) ដើម្បីដោះស្រាយវិវាទព្រំដែនដោយសន្តិវិធី។ នៅឆ្នាំ១៩៥៩ កម្ពុជាបានដាក់សំណុំរឿងប្រាសាទព្រះវិហារទៅកាន់ ICJ ហើយនៅឆ្នាំ១៩៦២ តុលាការបានសម្រេចថា ប្រាសាទព្រះវិហារស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជា។ បន្ទាប់មក នៅឆ្នាំ២០១៣ ICJ បានបកស្រាយបន្ថែមលើសាលក្រមឆ្នាំ១៩៦២ ដោយបញ្ជាក់អំពីវិសាលភាពនៃតំបន់ជុំវិញប្រាសាទ ថាប្រាសាទព្រះវិហារពិតជាស្ថិតក្នុងដែនអធិបតេយ្យរបស់ប្រទេសកម្ពុជា។ ក្រោយពីការប៉ះទង្គិច និងការឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជាក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់សំណុំរឿងថ្មីទៅកាន់ ICJ ដើម្បីស្វែងរកដំណោះស្រាយផ្លូវច្បាប់លើតំបន់ដែលនៅមានវិវាទ។...