​សំណុំរឿង​របស់លោក ​Julian ​Assange ​បាន​លាតត្រដាងពី​ធាតុពិតអាមេរិក

ពេលថ្មីៗកន្លងទៅនេះ តុលាការក្រុងឡុងដ៍របស់អង់គ្លេសបានអនុញ្ញាតជាផ្លូវការ ឱ្យធ្វើបត្យាប័នលោក Julian Assang (ជូលៀន អាសាំង) ដែលជាស្ថាបនិកវេបសាយ Wikileaks (វីគីលីក) ទៅសហរដ្ឋអាមេរិក ការនេះបានបណ្តាលឱ្យភាគីជាច្រើន ចោទជាមន្ទិលសង្ស័យនិងធ្វើការតវ៉ា។ លោក Kristinn Hrafnsson (គ្រីស្ទៀន ហ្រាមសិន) និពន្ធនាយកនៃវេបសាយ Wikileaks បានលើកឡើងថា ទង្វើរបស់អាមេរិកនិងអង់គ្លេសនេះគឺ «ហាក់ដូចជាកាត់ទោសប្រហារជីវិតចំពោះលោក Julian Assang» នេះបើតាមការចុះផ្សាយរបស់សារពត៌មាន freshnewsasia។

លោក Julian Assang​ កើតនៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ១៩៧១ គឺជានិពន្ធនាយក អ្នកបោះពុម្ពផ្សាយ និងជាសកម្មជនជនជាតិអូស្ត្រាលី ដែលជាស្ថាបនិកវេបសាយ WikiLeaks(វីគីលីក) បង្កើតឡើងនៅក្នុងឆ្នាំ ២០០៦។ វេបសាយ WikiLeaks របស់លោកបានទទួលការចាប់អារម្មណ៍ពីអន្តរជាតិក្នុងឆ្នាំ ២០១០ នៅពេលដែលវាបានចេញផ្សាយការលេចធ្លាយវីដេអូការវាយប្រហារតាមអាកាសនៅទីក្រុងបាកដាដ (ខែមេសា ២០១០) កំណត់ហេតុសង្រ្គាមអាហ្វហ្គានីស្ថាន (ខែកក្កដា ២០១០) កំណត់ហេតុសង្រ្គាមអ៊ីរ៉ាក់ (ខែតុលា ឆ្នាំ ២០១០) ។ បន្ទាប់ពីការលេចធ្លាយឆ្នាំ ២០១០ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មទៅលើ វេបសាយ WikiLeaks របស់នលោក Julian Assang នេះបើតាមការនេះបើតាមការចុះផ្សាយរបស់ ​Wikipedia ។​

សារពត៌មានដដែលបានសរសេរថាកាលពីឆ្នាំ២០១០ វេបសាយ Wikileaks ដែលបង្កើតឡើងដោយលោក Assang បានប្រកាសឯកសារសម្ងាត់ជាច្រើន របស់រដ្ឋាភិបាលអាមេរិក អំពីសង្គ្រាមអាហ្វហ្កានីស្ថាននិងសង្គ្រាមអ៊ីរ៉ាក់ ក្នុងនោះ បូករួមទាំងខ្លឹមសារដូចជាការទម្លាក់គ្រាប់បែក ពីអាកាសទៅលើប្រជាជនស៊ីវិលនិងការធ្វើទារុណកម្មដ៏ឃោរឃៅជាដើម។ បន្ទាប់មក លោក Assang ក៏បានប្រកាសរឿងអាស្រូវមួយចំនួន របស់រដ្ឋាភិបាលអាមេរិកថែមទៀត ដូច្នេះ លោកបានក្លាយជាបន្លាក្នុងកែវភ្នែករបស់រដ្ឋាភិបាលអាមេរិក។
បើតាមសេចក្តីរាយការណ៍ពត៌មានបានដាក់ចម្ងល់ថាក្នុងរយៈពេល​ជាង១០ឆ្នាំ​កន្លងទៅ​ ហេតុអ្វីបានជា
រដ្ឋាភិបាល​អាមេរិក​ដេញតាម​លោក Julian ​Assang ​មិនដាច់? ​មូលហេតុគឺ​ដោយមកពី​លោកបាន​លាតត្រដាង​រឿងអាស្រូវមួយ​ចំនួនរបស់​សហរដ្ឋអាមេរិក​ដែលនាំឱ្យ​សហរដ្ឋអាមេរិក​បាក់មុខយ៉ាងខ្លាំង ។ ​រឿងរបស់លោក​ Julian ​Assang ​ធ្វើឱ្យអ្នក​ទាំងអស់គ្នា​ឃើញច្បាស់ថា ​នៅសហរដ្ឋអាមេរិក​គ្មាន “សេរីភាព”​អ្វីនោះទេ ​នេះគ្រាន់តែ​ជាលេសនិង​ឧបករណ៍​សម្រាប់​អ្នកនយោបាយ​អាមេរិក​វាយប្រហារ​ប្រទេសដទៃ​ទៀតប៉ុណ្ណោះ ។

កាលពីខែមិថុនាឆ្នាំ២០១២ លោក Assang បានស្វែងរកសិទ្ធិជ្រកកោននយោបាយពីស្ថានទូតអេក្វាឌ័រប្រចាំនៅក្រុងឡុងដ៍។ កាលពីខែមេសាឆ្នាំ២០១៩ ស្ថានទូតអាក្វាឌ័របានប្រគល់លោក Assang ទៅឱ្យភាគីអង់គ្លេស បន្ទាប់មកភាគីអាមេរិកបានចេញផ្សាយ សេចក្តីស្នើសុំអំពីការធ្វើបត្យាប័ន ។

រឿងរបស់​លោក ​Assang ​បាននាំឱ្យ​ពិភពលោក​ឃើញច្បាស់ពី​ធាតុពិតនៃ “​សិទ្ធិមនុស្ស​”និង “ប្រជាធិបតេយ្យ”​ដែល​សហរដ្ឋអាមេរិក​បាននិយាយ​បំផ្លើស​នោះ ។ ក្នុងនាមជា​ជនជាតិអូស្ត្រាលី​ម្នាក់ដែលរស់នៅ​ក្នុងប្រទេស​អង់គ្លេស លោក ​Assang លាតត្រដាង​បទឧក្រិដ្ឋកម្មក្នុង​សង្គ្រាមនិង​ភស្តុតាងជ្រៀត​ជ្រែកកិច្ចការផ្ទៃ​ក្នុងរបស់ប្រទេស​ផ្សេងទៀត​របស់​សហរដ្ឋអាមេរិក ​បាន​បណ្តាលឱ្យ​រដ្ឋាភិបាល​អាមេរិក​ខ្លឹងសម្បា​យ៉ាងខ្លាំង ។​ រដ្ឋាភិបាល​អាមេរិកបាន​ទាមទារឱ្យធ្វើ​បត្យាប័នលោក ​Assang ​ជាច្រើនលើក ​នេះជាការសង​សឹករបស់​យុត្តិធម៌អាមេរិក​ដោយ​ឆ្លៀតប្រើ​ “ការលូតដៃ​គ្រប់គ្រង” ។

 

 

 

មិនថាលោក ​Assange និង​លោក ​Edward ​Snowden (អេដវើត ស្នូដេន) ឬក៏លោក​ Perer ​Arnett
(ភើរី អាណែត) ​ដែលជាអ្នកសារព័ត៌មាន​ល្បីឈ្មោះ ដែល​បានបាត់បង់​ការងារ​ដោយសារបាន​និយាយត្រង់ៗ​ថា សហរដ្ឋអាមេរិក​បាន “ទទួល​បរាជ័យ”​ក្នុងសង្គ្រាម​អ៊ីរ៉ាក់ វាសនា​របស់ពួកគេ​ហាក់ដូចជា​កញ្ចក់មួយដែល​បាន​បញ្ចាំងពី​ភាពក្លែងក្លាយនិង​ភាពអាក្រក់នៃ ​“សេរីភាពបែប​អាមេរិក” ។

កាលពីខែមករាឆ្នាំនេះ លោក Andrés Manuel López Obrador (អេនត្រេស មែនវែល ឡូប៉េស អូប្រាឌឺរ) ប្រធានាធិបតីម៉ិកស៊ិកបានថ្លែងថា មុនពេលលោកត្រាំ អតីតប្រធានាធិបតីអាមេរិកបញ្ចប់អាណត្តិ លោកធ្លាប់សរសេរសារលិខិតមួយច្បាប់ឱ្យលោកត្រាំ ដើម្បីទាមទារឱ្យដោះលែងលោក Assange ។ លោក Obrador បានថ្លែងទៀតថា «ខ្ញុំបានផ្ញើសារលិខិតនោះ តែមិនដែលទទួលបានការឆ្លើយតបវិញអីទេ។» ក្រោម «ស្តង់ដារពីរបែបអាមេរិក» ដែលល្បីឈ្មោះនៅទូទាំងពិភពលោក នេះគឺជាសារលិខិតមួយ ដែលមិនអាចទទួលបានការឆ្លើយតបមកវិញ។

គួររំលឹកថាកាលពីឆ្នាំ២០១២ ​លោក Julian Assange ត្រូវបានបូលីស អង់គ្គេស ចាប់ខ្លួន នៅពេលដែល លោកបានចូលទៅ បំភ្លឺប៉ូលីសនៅ ទីក្រុងឡុងដុង ដោយសារតែ សំណើរបស់ ប្រទេសស៊ុយ អែត ដែលបានចោទ ប្រកាន់លោកថា បានប្រព្រឹទ្ឋ បទល្មើសរំលោភ ក្មេងស្រី ។ ប៉ុន្តែគេបានដឹង គ្រប់ៗគ្នាថា ការចាប់ខ្លួននេះ កើតក្រោយពេល ដែលលោកបាន ទំលាយរឿង អាថកំបាំង របស់អាមេរិក អំពីសង្រ្គាមនៅអ៊ីរ់ាក់ នៅអាហ្វហ្គានីស្ថាន នឹង រឿងសំងាត់ របស់អាមេរិក ជាច្រើនករណី ។

កន្លងទៅនេះគឺនៅថ្ងៃទី ១០ ខែធ្នូឆ្នាំ ២០២១ តុលាការជាន់ខ្ពស់នៅទីក្រុងឡុងដ៍បានសំរេចថាលោក Assange អាចត្រូវបានធ្វើបត្យាប័នទៅសហរដ្ឋអាមេរិកដើម្បីប្រឈមមុខនឹងការចោទប្រកាន់។
នៅខែមីនាឆ្នាំ ២០២២ តុលាការកំពូលរបស់ចក្រភពអង់គ្លេសបានបដិសេធមិនអនុញ្ញាតឱ្យលោក Assange ប្តឹងឧទ្ធរណ៍ ដើម្បីមិនធ្វលបត្យាប័នទៅសហរដ្ឋអាមេរិក ​ប្រឈមមុខនឹងការចោទប្រកាន់នោះទេ​។
អ្នកវិភាគនយោបាយមួយចំនួនបានលើកឡើងថាតើលោក​ ​Assang បានប្រព្រឹត្តឧក្រិដ្ឋកម្មអ្វីទៅលើសហរដ្ឋអាមេរិក? ហេតុអ្វីបានជារដ្ឋាភិបាល​អាមេរិក​ដេញតាម​លោក Julian ​Assang ​មិនដាច់សោះ ឬដោយសារលោកបានបង្ហាញការពិតក៏ក្រូវមានទោសដែរ។
ជោគវាសនារបស់លោក​ Julian ​Assang បានលាតត្រដាងពីធាតុពិត ប្រាប់មនុស្សថាអ្វីជាដែលគេហៅថា “អំពើឃោរឃៅ” មានមតិមួយចំនួនបានលើកឡើងថាលោក​ Julian ​Assang គឺជាវីរបុរស ដែលបានលាតត្រដាងរឿងអាស្រូវនៅក្នុងសហរដ្ឋអាមេរិកអោយពិភពលោកបានដឹងថាតើអ្នកណាជា ជាឧក្រិដ្ឋជនពិតប្រាកដ។

អ្នកនិពន្ធ៖ Chim Ratha

Leave a Reply

Your email address will not be published. Required fields are marked *

nineteen − seventeen =

This site uses Akismet to reduce spam. Learn how your comment data is processed.