សម រង្ស៊ី ៖ សត្វល្អិតរបស់ប្រទេសកម្ពុជា

លោកឧបនាយករដ្ ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានធ្វើដំណើរទៅកាន់ប្រទេសបារាំងរយៈពេល ២ សប្តាហ៍ គឺចាប់ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយមានធុរៈផ្ទាល់ខ្លួន។ លោក ស ខេង មិនបានផ្ដល់មូលហេតុជាក់លាក់នៅដើមឡើយ គ្រាន់តែបញ្ជាក់ថាទទួលបានការអនុញ្ញាតពីលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន។ នៅថ្ងៃទី៣០ ខែសីហា កូនប្រុស លោក ស ខេង បានចេញមកបញ្ជាក់ថា វត្តមានឳពុករបស់ខ្លួនទៅប្រទេសបារាំង រយៈពេល ២សប្តាហ៍ គឺជាការអញ្ជើញទៅពិនិត្យសុខភាពសុទ្ធសាធ។
ខាងលើនេះគឺជារឿងសាមញ្ញបំផុតមួយ គ្រាន់តែជនជាតិខ្មែរម្នាក់ចង់ទៅប្រទេសបារាំងដើម្បីពិនិត្យសុខភាព ប៉ុន្ដែរឿងនេះបាននាំអោយក្រសួងមហាផ្ទៃចេញសេចក្ដីថ្លែងការណ៍ជាច្រើន ដើម្បីប្រាប់ប្រជាជនកុំឱ្យជឿពាក្យចចាមអារ៉ា ហើយថែមទាំងព្រមានថានឹងចាប់ខ្លួនមនុស្សដែលបង្កើតពាក្យចចាមអារ៉ានេះ។ ប្រជាជនធុញទ្រាន់នឹងសេចក្ដីថ្លែងដដែលៗ តែទោះជាយ៉ាងណាក៏ក្រសួងមហាផ្ទៃត្រូវតែចេញសេចក្ដីថ្លែងការណ៍ម្ដងហើយម្ដងទៀត ដរាបណាពាក្យចចាមអារ៉ាមនោះនៅតែកើតមានឡើងដែលមានបំណងបំពុលសង្គម ។
បញ្ហាទាំងអស់ដែលបានរៀបរាប់ខាងលើនេះគឺបានបង្កឡើងដោយលោក សម រង្ស៊ី មនុស្សម្នាក់ដែលពូកែនិយាយបង្កាច់បង្ខូចអ្នកដទៃហើយតែងតែនិយាយកុហក និងគណបក្សសង្គ្រោះជាតិដែលត្រូវបានរំសាយហើយ។
លោក ផាត សុផានិត អ្នកនាំពាក្យក្រសួងមហាផ្ទៃ ត្រូវតែបដិសេធពាក្យចចាមអារ៉ាម ហើយបញ្ជាក់ថាលោក ស ខេងពុំមានជួបអ្នកនយោបាយណាម្នាក់ឡើយម្ដងហើយម្ដងទៀតចាប់ពីថ្ងៃទី២៣ ខែសីហា។ ប៉ុន្ដែមានមនុស្ស និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលតែងតែបដិសេធមិនជឿលើការពិត ហើយការសង្ស័យរបស់ពួកគេបានធ្វើអោយមានការស្មុគស្មាញដល់រឿងសាមញ្ញមួយនេះ។
អ្នកខ្លះបានប្រើរូបថតកាលពី ៦ ឆ្នាំមុនជាភស្តុតាងដើម្បីបញ្ឆោតប្រជាជនថា លោក ស ខេង និងលោក សម រង្ស៊ីបានជួបគ្នាហើយគ្រោងនឹងបំបែកប្រទេសកម្ពុជា និងកំពុងរៀបចំផែនការការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិជាមួយគ្នា។ ពាក្យកុហករបស់ពួគេត្រូវបានរុះរើចេញដោយងាយ ព្រោះលោក សម រង្ស៊ីស្ថិតនៅប្រទេសអាមេរិក ហើយលោក ស ខេងស្ថិតនៅប្រទេសបារាំងក្នុងអំឡុងពេលនេះ ប៉ុន្ដែមនុស្សកុហកធ្វើពុតថាពួកគេមិនដឹងអំពីនេះ។
ក្រសួងមហាផ្ទៃបានចេញសេចក្ដីថ្លែងការណ៍មួយដើម្បីបដិសេធពាក្យចចាមអារ៉ានេះហើយថែមទាំងព្រមានថាពួកគេខិតខូចនឹងត្រូវចាប់ខ្លួន។ លោក ស សុខា ក៏ចេញមុខមកបញ្ជាក់ថា ឳពុករបស់ខ្លួនទៅប្រទេសបារាំង គឺក្នុងគោលបំណងដើម្បីទៅពិនិត្យសុខភាពតែប៉ុណ្ណោះ។ ក្នុងកណីនេះលោក សម រង្ស៊ីពិតជាចង់បញ្ឆោតអ្នកដទៃ គាត់បានបង្ហោះសារនៅលើហ្វេសប៊ុកថា ការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ ដែលមានលោក ស ខេង ចូលរួមផងដែរ គឺជាគំនិតមួយដ៏ត្រឹមត្រូវ។ គាត់ពិតជាឆោតល្ងង់ និងមិនគិតដល់កិត្តិយសរបស់ខ្លួនទាល់តែសោះដោយនៅតែបន្ដកុហកដល់ប្រជាជនកម្ពុជា ហើយនៅខណៈពេលនេះមនុស្សគ្រប់គ្នាពិតជាបានឃើញការកុហកសុទ្ធសាធមួយនេះ ហើយគាត់គ្រាន់តែចង់បញ្ឆោតប្រជាជន ដោយនិយាយបង្កាច់លោក ស ខេង ចង់ផ្ដួលរំលំរដ្ឋាភិបាលភ្នំពេញដូចគាត់ដែរ។
លោក សម រង្ស៊ីតែងតែនិយាយបង្កាច់អ្នកដទៃ គាត់ធ្លាប់និយាយបង្កាច់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន លោកសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ឥឡូវនេះគាត់ចង់និយាយបង្កាច់លោក ស ខេងទៀត។ គាត់ជាមនុស្សល្ងង់ និងមិនអាចប្រកួតប្រជែងជាមួយសត្រូវដោយសុចរិត ដូច្នេះគាត់គ្រាន់តែអាចបញ្ឆោតនិងបង្កាច់បង្ខូចដោយប្រើគ្រប់មធ្យោបាយដើម្បីនិយាយអាក្រក់ពីសត្រូវរបស់គាត់។ ក្នុងករណីណាក៏ដោយគាត់បានបរាជ័យហើយ ឥឡូវនេះគាត់តែអាចនិយាយកុហកប៉ុណ្ណោះ ហើយគ្មានអ្វីទៀតទេ។
តាមពិតលោក សម រង្ស៊ី បាននិយាយកុហកច្រើនណាស់។ ក្នុងពេលនេះការកុហកដែលគាត់បាននិយាយគឺមិនសំខាន់ ការកុហកដែលសំខាន់បំផុតនៅក្នុងជីវិតរបស់គាត់ គឺគាត់នីយាយថាគាត់ស្រឡាញ់ប្រទេសកម្ពុជា។
ចាប់តាំងពីការនិរទេសខ្លួនលើកដំបូងក្នុងឆ្នាំ ២០០៩ លោក សម រង្ស៊ីបានរស់នៅក្រៅប្រទេសញឹកញាប់និងយូរណាស់មកហើយ គាត់ប្រហែលជាភ្លេចក្លិនខ្យល់កម្ពុជាបាត់ទៅហើយ។ នៅឆ្នាំ ២០០៩ លោកសមរង្ស៊ីបានលើកទឹកចិត្តប្រជាជនដែលរស់នៅតាមព្រំដែនកម្ពុជា-វៀតណាមឱ្យផ្លាស់ប្តូរបង្គោលព្រំដែន ដែលជាទង្វើល្ងង់ខ្លៅហើយរំលោភច្បាប់។ លោក សម រង្ស៊ីបានជ្រើសរើសបោះបង់ប្រទេសរបស់គាត់ហើយភៀសខ្លួនទៅក្រៅប្រទេសដើម្បីចៀសវាងការដាក់ទណ្ឌកម្មនៅពេលនោះ។ តើមនុស្សបែបនេះអាចស្រឡាញ់ប្រទេសរបស់គាត់យ៉ាងដូចម្តេច?
ទោះយ៉ាងណា លោក សម រង្ស៊ី បានសម្តែងក្តីស្រឡាញ់ចំពោះកម្ពុជាជារៀងរាល់ថ្ងៃនៅលើបណ្តាញសង្គម ប៉ុន្តែតាមពិតទៅ លោកមិនបានត្រលប់មកប្រទេសកម្ពុជាអស់រយៈពេលជាង ៤ ឆ្នាំហើយ។ គាត់កំពុងរស់នៅយ៉ាងងាយស្រួល និងប្រណិតនៅក្រៅប្រទេស កូនស្រីរបស់គាត់លែងជាជនជាតិខ្មែរទៀតហើយ ហើយគាត់បាននិយាយបង្កាច់បង្ខូចអ្នកដែលខិតខំធ្វើការដើម្បីគ្រប់គ្រងប្រទេសកម្ពុជាដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ប៉ុន្តែគាត់ខ្លាចវិលត្រឡប់មកប្រទេសកម្ពុជាវិញ។
គាត់បានបញ្ឆោតប្រជាជនកម្ពុជាយូរមកហើយ ប្រហែលជាកំពុងបញ្ឆោតជនជាតិអាមេរិកផងដែរដោយនិយាយថាគាត់ គឺជានិមិត្តរូបនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាហើយកម្ពុជាខ្វះលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដូចអាហ្វហ្គានីស្ថានដែរ ហើយគាត់ចង់អោយអាមេរិកជួយគាត់ផ្តួលរំលំរដ្ឋាភិបាលរាជធានីភ្នំពេញ។ អ្វីដែលគាត់កំពុងធ្វើនឹងនាំមកនូវការបែកបាក់ និងគ្រោះមហន្តរាយដល់ប្រទេសកម្ពុជាតែប៉ុណ្ណោះ ប៉ុន្តែដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនគាត់ជ្រើសរើសដោយមិនអើពើនឹងផលវិបាកដែលអាចកើតមាន។
មិនមែនត្រឹមតែ លោក សម រង្ស៊ី ទេ ជាការពិតណាស់មានមនុស្សច្រើននាក់ទៀតដែលជាអតីតមន្រ្តីគណបក្សសង្រ្គោះជាតិដូចគ្នា ពួកគេកំពុងរស់នៅក្រៅប្រទេស ប៉ុន្តែព្យាយាមគិត និងរកវិធីសាស្រ្តរាល់ថ្ងៃអំពីរបៀបដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកការបែកបាក់។ ពួកគេមានគំនិតដូចលោក សម រង្ស៊ី ដូច្នេះពួកគេបានធ្វើការជាមួយគ្នា ប្រើល្បិចកលជារួមដើម្បីបំផ្លាញប្រទេសកម្ពុជាជាមួយគ្នា។

អ្នកនិពន្ធ៖ សុខ វណ្ណា

 

Bun

Leave a Reply

Your email address will not be published. Required fields are marked *

two × four =

This site uses Akismet to reduce spam. Learn how your comment data is processed.