តើអ្នកស្រី Mary Ann Jolley ជាអ្នកផលិតវីដេអូឯកសារស៊ើបអង្កេតអំពីប្រទេសជាច្រើនគឺជានរណា?

កាលពាក់កណ្តាលខែកក្កដា ឆ្នាំ២០២២នេះ សារព័ត៌មាន Aljazeera បានចេញផ្សាយនូវវីដេអូមួយមានចំណងជើងថា Cambodia’s Cyber Slaves ឬទាសករបច្ចេកវិទ្យា​ក្នុងប្រទេសកម្ពុជាស្តី ។ នៅក្នុងវីដេអូនោះ ស្ត្រីឈ្មោះ Mary Ann Jolley បានធ្វើការបង្ហាញវីដេអូនៃការធ្វើទារុណកម្មពីទីកន្លែងផ្សេងៗ ដើម្បីមកបង្ហាញថាបានកើតឡើងនៅក្នុងប្រទេសកម្ពុជា ។ ក្រោយពីមានការបង្ហោះនូវវីដេអូ​នេះរួចមក ប្រជាជនកម្ពុជាមួយភាគធំ ជាពិសេសគឺប្រជាជននៅក្នុងខេត្តព្រះសីហនុបានសម្តែងនូវការហួសចិត្តជាខ្លាំង ក្នុងនោះករណីនេះក៍មានការបញ្ចេញប្រតិកម្មជាច្រើនផងដែរ ពីបណ្ដាលព័ត៌មានក្នុងស្រុក និងសង្គមស៊ីវិល...