Day: August 3, 2022

កម្ពុជា អាមេរិក និងចិន ពិតជាសំខាន់ណាស់នៅក្នុងតំបន់អាស៊ី
ក្រុមអ្នកស្រាវជ្រាវបានលើកឡើងថា សហរដ្ឋអាមេរិកបានដាក់ចេញគោលនយោបាយការបរទេសមិនច្បាស់លាស់មួយចំពោះប្រទេសកម្ពុជាដោយបានរិះគន់ថា គោលនយោបាយបច្ចុប្បន្នមានលក្ខណៈ « មិនស៊ីសង្វាក់គ្នា និងដើរផ្ទុយគ្នា » កត្តានេះបានជំរុញកម្ពុជាឱ្យចូលក្នុងគន្លងចិនកាន់តែខ្លាំង។ មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ(CSIS)ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោនយល់ថា ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ សហរដ្ឋអាមេរិកមិនបានបែងចែកដាច់ស្រេចគ្នារវាងការខឹងសម្បានឹងការដើរថយក្រោយផ្នែកលទ្ធិប្រជាធិបតេយ្យ និងការធ្វើការជាមួយនឹងរដ្ឋាភិបាលកម្ពុជាប្រកបដោយប្រសិទ្ធភាពទេបើទោះជាមានផលប្រយោជន៍របស់សហរដ្ឋអាមេរិកក្នុងតំបន់ក៏ដោយ។ នេះបើតាមរបាយការណ៍ដែលមានចំណងជើងថា៖ «ជនក្រៅសង្គមឬជាដៃគូ? ការបញ្ជាក់ឱ្យច្បាស់ពីគោលនយោបាយអាមេរិកចំពោះកម្ពុជា» (Pariah or Partner? Clarifying the U.S. Approach to Cambodia)ដែលបានចេញផ្សាយកាលពីពាក់កណ្តាលខែមិថុនា។...

តើទង្វើររបស់ប្រធានសភាអាមេរិក លោកស្រី ណានស៉ី ផេឡូស៉ី នៅពេលនេះវាអាចជំរុញចិត្តឱ្យចិន ចង់វាយសង្រ្តប់យកតៃវ៉ាន់កាន់តែខ្លាំងដែរ ឬយ៉ាងណា?
ខណៈភាពតានតឹងកំពុងឡើងដល់កម្រិតខ្ពស់មិនធ្លាប់មាន ក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះ ខាងក្រោមនេះគឺជាព្រឹត្តិការណ៍សំខាន់ៗនៃការវិវត្តទំនាក់ទំនងរវាង សហរដ្ឋអាមេរិក ចិន និងតៃវ៉ាន់៖ ទីបំផុត យន្តហោះរបស់ប្រធានសភាអាមេរិក លោកស្រី ណានស៉ី ផេឡូស៉ី បានចុះចតដោយសុវត្ថិភាព នៅឯអាកាសយានដ្ឋាននៃទីក្រុងតៃប៉ិ លើកោះតៃវ៉ាន់នៅយប់ថ្ងៃអង្គារ។ ខណៈដែលមុនពេលលោកស្រីមកដល់កោះតៃវ៉ាន មានព្រឹត្តិការណ៍សំខាន់ជាច្រើនបានកើតឡើងដោយក្នុងនោះរួមមានដូចជា ចិនបានព្រមានម្ដងហើយម្ដងទៀតថានឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ រួមមានទាំងជម្រើសយោធា ប្រសិនបើលោកស្រី ផេឡូស៊ី ពិតជាមកបំពេញ ទស្សនកិច្ចនៅតៃវ៉ាន់មែននោះ។ ចិន ប្រកាសបិទដែនអាកាសក្នុងតំបន់សមុទ្រតៃវ៉ាន់សម្រាប់យន្ដហោះស៊ីវិល។...

តើអ្នកស្រី Mary Ann Jolley ជាអ្នកផលិតវីដេអូឯកសារស៊ើបអង្កេតអំពីប្រទេសជាច្រើនគឺជានរណា?
កាលពាក់កណ្តាលខែកក្កដា ឆ្នាំ២០២២នេះ សារព័ត៌មាន Aljazeera បានចេញផ្សាយនូវវីដេអូមួយមានចំណងជើងថា Cambodia’s Cyber Slaves ឬទាសករបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជាស្តី ។ នៅក្នុងវីដេអូនោះ ស្ត្រីឈ្មោះ Mary Ann Jolley បានធ្វើការបង្ហាញវីដេអូនៃការធ្វើទារុណកម្មពីទីកន្លែងផ្សេងៗ ដើម្បីមកបង្ហាញថាបានកើតឡើងនៅក្នុងប្រទេសកម្ពុជា ។ ក្រោយពីមានការបង្ហោះនូវវីដេអូនេះរួចមក ប្រជាជនកម្ពុជាមួយភាគធំ ជាពិសេសគឺប្រជាជននៅក្នុងខេត្តព្រះសីហនុបានសម្តែងនូវការហួសចិត្តជាខ្លាំង ក្នុងនោះករណីនេះក៍មានការបញ្ចេញប្រតិកម្មជាច្រើនផងដែរ ពីបណ្ដាលព័ត៌មានក្នុងស្រុក និងសង្គមស៊ីវិល...