តើទង្វើររបស់ប្រធានសភាអាមេរិក លោកស្រី ណានស៉ី ផេឡូស៉ី ​នៅពេលនេះវាអាចជំរុញចិត្តឱ្យចិន ចង់វាយសង្រ្តប់យកតៃវ៉ាន់កាន់តែខ្លាំងដែរ ឬយ៉ាងណា?

ខណៈភាពតានតឹងកំពុងឡើងដល់កម្រិតខ្ពស់មិនធ្លាប់មាន ក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះ ខាងក្រោមនេះគឺជាព្រឹត្តិការណ៍សំខាន់ៗនៃការវិវត្តទំនាក់ទំនងរវាង សហរដ្ឋអាមេរិក ចិន និងតៃវ៉ាន់៖ ទីបំផុត យន្តហោះរបស់ប្រធានសភាអាមេរិក លោកស្រី ណានស៉ី ផេឡូស៉ី បានចុះចតដោយសុវត្ថិភាព នៅឯអាកាសយានដ្ឋាននៃទីក្រុងតៃប៉ិ លើកោះតៃវ៉ាន់នៅយប់ថ្ងៃអង្គារ។ ខណៈ​ដែលមុនពេលលោកស្រីមកដល់កោះតៃវ៉ាន មានព្រឹត្តិការណ៍សំខាន់ជាច្រើនបានកើតឡើងដោយក្នុងនោះរួមមានដូចជា ចិនបានព្រមានម្ដងហើយម្ដងទៀតថានឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ រួមមានទាំងជម្រើសយោធា ប្រសិនបើលោកស្រី ផេឡូស៊ី ពិតជាមកបំពេញ ទស្សនកិច្ចនៅតៃវ៉ាន់មែននោះ។ ចិន ប្រកាសបិទដែនអាកាសក្នុងតំបន់សមុទ្រតៃវ៉ាន់សម្រាប់យន្ដហោះស៊ីវិល។...